ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​វិស័យ​កាត់ដេរ​នឹង​ធ្វើ​ឱ្យ​ថប់ដង្ហើម​ធនា​​​គារ

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកជំនាញ​នៅ​ក្នុង​វិស័យ​កាត់ដេរ​បាន​និយាយ​ថា​ វិបត្តិ​ធ្ងន់ធ្ងរ​ណាមួយ​អាច​កើតឡើង​លើ​វិស័យ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​វិស័យ​ធនាគារ​កម្ពុជា​ ។ អ្នកជំនាញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ កម្មករ​កម្ពុជា​ច្រើន​ណាស់​បាន​ជំពាក់​លុយ​ធនាគារ​ពិសេស ​គឺ​មីក្រូហិរញ្ញវត្ថុ​ ។ ដូច្នេះ​ បើសិនជា​ពួក​គេ​បាត់បង់​ការងារ​ធ្វើ ពួក​គេ​នឹង​មិន​អាច​មានលុយ​សង…

អ្នកជំនាញ​នៅ​ក្នុង​វិស័យ​កាត់ដេរ​បាន​និយាយ​ថា​ វិបត្តិ​ធ្ងន់ធ្ងរ​ណាមួយ​អាច​កើតឡើង​លើ​វិស័យ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​វិស័យ​ធនាគារ​កម្ពុជា​ ។

អ្នកជំនាញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ កម្មករ​កម្ពុជា​ច្រើន​ណាស់​បាន​ជំពាក់​លុយ​ធនាគារ​ពិសេស ​គឺ​មីក្រូហិរញ្ញវត្ថុ​ ។ ដូច្នេះ​ បើសិនជា​ពួក​គេ​បាត់បង់​ការងារ​ធ្វើ ពួក​គេ​នឹង​មិន​អាច​មានលុយ​សង ធនាគារ​ទេ ​។ ដោយសារ​តែ​បញ្ហា​នេះ​ វិបត្តិ​ណាមួយ​ចំពោះ​វិស័យ​កាត់ដេរ​នឹង​ធ្វើ​អោយ​មានការ​ប៉ះពាល់​ដល់ចរាចរណ៍​លុយ​នៅ​ធនាគារ​ផង​ដែរ​។

ចំណែក​របាយការណ៍​មួយ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ILO បានអោយ​ដឹង​ថា​គ្រួសារ កម្មករ​រហូត​ដល់​ប្រមាណ​៤០​ភាគរយ​ មាន​បំណុល​ធនាគារ ​ឬ​ហិរញ្ញវត្ថុ​ជាប់​ខ្លួន​ ។

អ្នកជំនាញ​រូប​នោះ​ក៏​ព្រមាន​ផង​ដែរ​ថា ​បញ្ហា​ទាំង​អស់នេះ​នឹង​អាច​បណ្តាល​អោយ​មាន​បញ្ហា​សង្គម​ផង​ដែរ​។​ដូច្នេះ វា​ចាំបាច់​ណាស់​ដែល​សហភាព​អឺរ៉ុប រដ្ឋាភិបាល​កម្ពុជា ​និង​អ្នកនយោបាយ​កម្ពុជា​ត្រូវ ធ្វើ​យ៉ាងណា​ចៀសវាង​ដល់​វិបត្តិ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ដែល​នឹង​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​មនុស្ស​ប្រមាណ​ជា​បួន​លាន​នាក់​ ។

ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​កម្ពុជា​កើត​មាន បន្ទាប់​ពី​សហភាពអឺរ៉ុប​បានប្រកាស បើក​ដំណើរការ​ឆ្ពោះទៅ​រក​ការ​លុប​បំបាត់​ការ​លើកលែង​ព​ន្ធ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​កម្ពុជា​ ពិសេស​គឺ​សម្លៀក​​បំពាក់​និង​ស្បែកជើង ដោយសារ​តែ​អ្វី​ដែល​គេ​ថា ​ជា​ដំណើរ​ថយក្រោយ​នៃ​ល​ទ្ធិ​​ប្រជា​ធិ​បតេ​យ្យ​នៅ​កម្ពុជា​ ។

អត្ថបទសរសេរ ដោយ