ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ទឹកដោះគោ​ចេះ​តែ​រាក ដឹង​អត់​មក​ពី​ហេតុ​អ្វី?

5 ឆ្នាំ មុន

ការ​ផឹក​ទឹកដោះគោ​មិន​បាន គឺជា​បញ្ហា​ទូទៅ​មួយ ។ ទឹកដោះគោ​ដែល​មិន​មាន​ជាតិ​ឡាក់​តូ​ស ពិតជា​មាន​រសជាតិ​ផ្សេង​ពី​ទឹកដោះគោ​ទូទៅ ហើយ​មនុស្ស​គ្រប់​គ្នា​មិន​ចូល​ចិត្ត​វា​ទេ ។ ការ​ផឹក​ទឹកដោះគោ​ធម្មតា នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាង​កាយ​នោះ​ទេ ក្រៅពី​ឈឺពោះ…

ការ​ផឹក​ទឹកដោះគោ​មិន​បាន គឺជា​បញ្ហា​ទូទៅ​មួយ ។ ទឹកដោះគោ​ដែល​មិន​មាន​ជាតិ​ឡាក់​តូ​ស ពិតជា​មាន​រសជាតិ​ផ្សេង​ពី​ទឹកដោះគោ​ទូទៅ ហើយ​មនុស្ស​គ្រប់​គ្នា​មិន​ចូល​ចិត្ត​វា​ទេ ។

ការ​ផឹក​ទឹកដោះគោ​ធម្មតា នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាង​កាយ​នោះ​ទេ ក្រៅពី​ឈឺពោះ ផោម និង​ផល​រំខាន​​ដទៃ​ទៀត​នោះ ។ ប៉ុន្តែ ការ​មិន​ត្រូវ​ជាមួយនឹង​ជាតិ​ឡាក់​តូ​ស អាច​ធ្វើ​ឲ្យ​វា​កាន់តែ អាក្រក់​ទៅ​ៗ នៅ​ពេល​ដែល​អ្នក​កាន់តែ​ធំ ដែល​នេះ​មាន​ន័យ​ថា ការ​ឈឺពោះ ហើមពោះ និង​រាគ អាច​ក្លាយជា​រឿង​ដែល​មិនល្អ ។

ប្រសិនបើ​អ្នក​ចង់​ផឹក​ទឹកដោះគោ​ធម្មតា​នោះ អ្នក​អាច​សាកល្បង ប្រើ​ផលិតផល ដែល​ជួយ​បំបែក​ជាតិ​ឡាក់​តូ​ស ដែល​មាន​លក់​នៅ​តាម​ឱសថស្ថាន ដែល​វា​ហាក់ដូចជា មាន​ប្រសិទ្ធភាព​ដល់​មនុស្ស​មួយ​ចំនួន។ សូម​សួរ​គ្រូពេទ្យ សម្រាប់​ដំបូន្មាន​នានា ដែល​សាក​សម​នឹង​អ្នក​។

ប្រសិនបើ​អ្នក​សម្រេចចិត្ត​ថា ចៀសវាង​ផឹក​ទឹកដោះគោ​ហើយ សូម​ប្រាកដ​ថា អ្នក​នឹង​ទទួល​បាន​ជាតិ​កាល់ស្យូម និង​វីតាមីន D ពី​ប្រភព​ដទៃ​ទៀត (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ