ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​ជន​យើង​បាន​ជួយ​រំដោះប្រទេស​ជាតិ​កម្ពុជា​ឲ្យ​ទទួល​បាន​សុខ​សន្តិភាព​រហូត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សាក្សី​រស់ គឺ​បងប្អូន​អតីត​យុទ្ធ​ជន​យើង​បាន​ជួយ​រំដោះប្រទេស​ជាតិ​កម្ពុជា​ឲ្យ​ទទួល​បាន​សុខ​សន្តិភាព​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ នេះ​ជាស​ម្តី​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​៥…

ខេត្តបាត់ដំបង ៖ សាក្សី​រស់ គឺ​បងប្អូន​អតីត​យុទ្ធ​ជន​យើង​បាន​ជួយ​រំដោះប្រទេស​ជាតិ​កម្ពុជា​ឲ្យ​ទទួល​បាន​សុខ​សន្តិភាព​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ នេះ​ជាស​ម្តី​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​៥ តំណាង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន​សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ក្នុង​ឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​យោធា​សន្តិសុខ ឆ្នាំ​២០១៩ របស់​អង្គភាព ។

តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ មក​រា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​នឹង​វត្តមាន​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ​អ៊ុ​ក​ឃ្នួ​ច​មេបញ្ជាការ​រង​យោធភូមិ​ភាគ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង តំណាង​អភិបាល​ខេត្តបាត់ដំបង​កងរាជអាវុធហត្ថ​ខេត្ត តំណាង​ស្នងការ​នគរបាល​ខេត្ត​អស់លោក​មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក សេនាធិការ​រង​យោធភូមិ​ភាគ នាយទាហាន​ជំនាញ​ថ្នាក់​ការិយាល័យ​យោធភូមិ​ភាគ តំបន់​ប្រតិបត្តិការ​សឹក វរ​សេនា​តូច​ជា​ច្រើន​រូប ។

បន្ទាប់​ពី​មតិ​ស្វាគមន៍​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​បាត់ដំបង​រួច​មក​លោក​ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ​រង​នាយសេនាធិការ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តបាត់ដំបង​បាន​អាន​របាយការណ៍​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ ដោយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឆ្លងកាត់​រយៈពេល​១​ឆ្នាំ កន្លង​មកនេះ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង បាន​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​គ្រប់គ្រាន់​ដល់​យោធិន​ក្នុង​ការ​បំពេញ​តួនាទី​ភារៈកិច្ច​យ៉ាង​សកម្ម​លើ​ការងារ​ពង្រឹង​ប្រៀប​ការពារ​ជាតិ​តាម​រយៈ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ហ្វឹកហ្វឺន​រៀនសូត្រ ជាប់​ជា​ប្រចាំ​ក្នុង​នោះ​ការងារ​ហ្វឹកហ្វឺន​មាន​អង្គភាព​ចំណុះ​បាន​០៩​វគ្គ សិក្ខាកាម​២៩៥ នាក់ ហ្វឹកហ្វឺន​អន្តរាគមន៍​០១​វគ្គ សិក្ខា​កម​៧០​នាក់ ហ្វឹកហ្វឺន​ព្យុហយាត្រា​បាន​០១​លើក កម្លាំង ១៥៥​នាក់ យុទ្ធ​ដំណើរ​ទ័ព​បាន​០១​លើក កម្លាំង​៣០​នាក់ ។

បញ្ជាក់​ទៀត​ថា ទន្ទឹម​និង​ការ​ពង្រឹងកម្លាំង​ប្រព័ន្ធ​ការពារ​ទីតាំង​រឹង​មាំ អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​បាន​ចូលរួម​យ៉ាង​សកម្ម​លើ​ការ​កសាង អង្គភាព​ការងារ​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ​បង្កបង្កើន​ផល ការ​ចិញ្ចឹមសត្វ ជា​លក្ខណៈ​គ្រួសារ និង​ការ​លើក​ស្ទួយ​ជីវភាព​រស់នូវ​កងទ័ព​បាន​សមរម្យ​ផង​ដែរ ។

ក្នុង​នោះ​ដែរ​គណៈអធិបតី​បាន​ផ្តល់​កិត្តិយស​ជូន​ប័ណ្ណសរសើរ​លិខិត​សរសើរ​ដល់​អង្គភាព និង បុគ្គល​មាន​ស្នាដៃ​ផង​ដែរ​ឆ្លង​តាម​រយៈ​ការ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ឆ្នាំ ២០១៨ បន្ត​ទិស​ដៅ​របស់​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​នា​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន ជំនួស​មុខ​អោយ​លោក​ឧត្តមសេនីយ៍ឯក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​សម្តែង​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី ខិតខំ​ប្រឹងប្រែង​របស់​អស់លោក ក្នុង​ជួរ ថ្នាក់ដឹកនាំ​តំបន់​ប្រតិបត្តិការ សឹក​រង​ខេត្ត នាយទាហាន ដែល​កន្លង​មកនេះ ។

សម្រេច​បាន ការងារ​ជា​ច្រើន​សម្រាប់​អង្គភាព​របស់​ខ្លួន ព្រមទាំង​បាន​រំលឹក​អំពី​កិច្ច​សហប្រតិបត្តិការ​ការ​ចុះ​ជួយ​ដល់​ជីវភាព​អតីត​យុទ្ធ​ជន​ក្នុង​ការ​រំលឹក​ការ​ដឹងគុណ​មិន​ឲ្យ​នៅ​ភាព​ឯកោ ដែល​មាន​ប៉ូលិស អាវុធហត្ថ និង​កងទ័ព​យើង បាន​ចុះ​ជួយ​ជា​ប្រចាំ​គ្រប់​ទីកន្លែង និង​អនុវត្តន៍​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ