ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! យីហោ​ម៉ាស្សា​កោស​ជប់​តែ​បែរជា​មាន​សេវា​បម្រើ​ផ្លូវភេទ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​យីហោ​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ជាក់ស្ដែង​សមត្ថកិច្ច​ឃាត់​ម្ចាស់​មេការ​ប្រុស​ស្រី​២​នាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​យីហោ​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ជាក់ស្ដែង​សមត្ថកិច្ច​ឃាត់​ម្ចាស់​មេការ​ប្រុស​ស្រី​២​នាក់ និង​នារី​បម្រើ​ការងារ​២​នាក់ ជា​អនីតិជន​ពាក់ព័ន្ធ​ករណី​លួច​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​។ ក្នុង​រង្វង់​ប្រតិបត្ដិការ​ចុះ​បង្ក្រាប​នេះ​មានការ​សម្របសម្រួល​ដោយ​លោក ស្រី ស្រឺ​វ​ណ្ណី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង
ម៉ាស្សា​ខាងលើ​នេះ​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ម្ដាយ​នារី​បម្រើ​ការ​នៅ​ក្នុង​ទីតាំង​ម៉ាស្សា​ម្នាក់​ដែល​មាន​អាយុ​១៧​ឆ្នាំ ដែល​ត្រូវ​ចាញ់​ល្បួង​របស់​គេ​ឱ្យមក​ធ្វើការ​ក្នុង​ហាង​ម៉ាស្សា រួច​ក៏​ល្បួង​ឱ្យ​បម្រើសេវា​ផ្លូវភេទ​ជាមួយ​ភ្ញៀវ ហើយ​នារី​នោះ​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ម្ដាយ​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ ឃាត់ខ្លួន​បាន​មនុស្ស​៤​នាក់​ក្នុង​នោះ​មាន​មេការ និង​ស្ត្រី​រង​គ្រោះ​ចំនួន​២​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាំង​មាន​ស្រោម​ប្រើប្រាស់​រួច​ហើយ​មួយ​ចំនួន និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន​។

ក្រោយ​ពេល​បញ្ចប់​ការ​ចុះ​បង្ក្រាប​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ប្រុស​ស្រី​២​នាក់ និង​នារី​បម្រើ​ការ​ជា​អនីតិជន​២​នាក់​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​សួរនាំ​បន្ដ​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ