ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការ​ឈឺក្បាល ៖ តើ​វា​អាច​បណ្តាល​មក​ពី​មូលហេតុ​អ្វីខ្លះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាការ​ឈឺក្បាល គឺជា​បញ្ហា​មួយ​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត​ចំពោះ​មនុស្ស​គ្រប់​ៗ​គ្នា​។ អ្នក​ណា​ៗ​ក៏​អាច​កើត​មាន​អាការ​ឈឺក្បាល​ដែរ ហើយ​អាការ​នេះ​មិន​ទាក់ទង​នឹង​អាយុ ពូជសាសន៍ និង​ភេទ​ឡើយ​។ ​យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO)…

រាជធានី​ភ្នំពេញ ៖ អាការ​ឈឺក្បាល គឺជា​បញ្ហា​មួយ​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត​ចំពោះ​មនុស្ស​គ្រប់​ៗ​គ្នា​។ អ្នក​ណា​ៗ​ក៏​អាច​កើត​មាន​អាការ​ឈឺក្បាល​ដែរ ហើយ​អាការ​នេះ​មិន​ទាក់ទង​នឹង​អាយុ ពូជសាសន៍ និង​ភេទ​ឡើយ​។

​យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ថា ខណៈ​ពេល​ដែល​មាន​មនុស្ស​ពេញ​វ័យ​ជាង​ពាក់កណ្តាល​ទូ​ទាំង​ពិភពលោក​នេះ តែងតែ​កើត​មាន​អាការ​ឈឺក្បាល ពួក​គេ​បែរជា​មើល​រំលង​មិន​អើពើ ឬ​មិន​មានការ​ព្យាបាល​ដោយ​ត្រឹមត្រូវ​ឡើយ​។

អាការ​ឈឺក្បាល​អាច​ជា​សញ្ញា​នៃ​ភាព​តានតឹង ឬ​ភាព​ធុញថប់​ផ្លូវចិត្ត​។ វា​ក៏​អាច​ជា​ផលវិបាក​ដែល​បណ្តាល​​​មក​ពី​ជំងឺ​ផ្សេង​ៗ​ដូច​ជា ជំងឺ​ឈឺក្បាល​ប្រកាំង ការ​កើនឡើង​សម្ពាធ​ឈាម ការ​ថប់​អារម្មណ៍ ឬ​ជំងឺ​ធ្លាក់​ចិត្ត​ជាដើម​។ ផលវិបាក​ដែល​កើត​ញឹកញាប់​បំផុត​បណ្តាល​មក​ពី​ការ​ឈឺក្បាល គឺ​ធ្វើ​ឱ្យ​ការ​ផ្តោត​អារម្មណ៍​ធ្លាក់​ចុះ មានការ​លំបាក​ក្នុង​ការ​ធ្វើ​ការងារ ឬ​រៀនសូត្រ​ប្រកបដោយ​ប្រសិទ្ធភាព​។

១- មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​អាការ​ឈឺក្បាល ៖ The International Headache Society (IHS) បែងចែក​អាការ​ឈឺក្បាល​ជា​ពីរ​ប្រភេទ គឺ​អាការ​ឈឺក្បាល​លក្ខណៈ​ចម្បង និង​អាការ​ឈឺក្បាល​លក្ខណៈ​បន្ទាប់បន្សំ​។

អាការ​ឈឺក្បាល​លក្ខណៈ​ចម្បង គឺជា​ការ​ឈឺចាប់​នៅ​ក្នុង​ក្បាល​ដែល​បណ្តាល​មក​ពី​រាង​កាយ​មាន​សកម្ម​ភាព​លើស​កម្រិត ឬ​មាន​បញ្ហា​នៅ​ប្រព័ន្ធ​ណាមួយ​នៅ​ក្នុង​ខួរក្បាល​ដែល​ជា​រំញោច​ឱ្យ​មានការ​ឈឺចាប់ ដូច​ជា​សរសៃឈាម សាច់ដុំ និង​សរសៃប្រសាទ​ខួរក្បាល និង ក​ញ្ចឹ​ង​.​ក​។ ជា​ញឹកញាប់ អាការ​ឈឺក្បាល​លក្ខណៈ​ចម្បង រួម​មានការ​ឈឺក្បាល​ប្រកាំង ឈឺក្បាល​ខ្លាំង​ជុំវិញ​ភ្នែក (cluster headache) និង​ឈឺ​ណែន​ក្នុង​ក្បាល​។

អាការ​ឈឺក្បាល​លក្ខណៈ​បន្ទាប់បន្សំ គឺជា​រោគ​សញ្ញា​ដែល​កើតឡើង​នៅ​ពេល​ដែល​សរសៃប្រសាទ​នៃ​ការ​ឈឺចាប់​របស់​ក្បាល​ត្រូវ​បាន​រំញោច​ដោយ​លក្ខខណ្ឌ​ដទៃ​ទៀត​ក្រៅពី​រាង​កាយ​មាន​សម្មាភាព​លើស​កម្រិត​។ កត្តា​ជា​ច្រើន​ដែល​អាច​បណ្តាល​ឱ្យ​អាការ​ឈឺក្បាល​លកខណៈ​បន្ទាប់បន្សំ​រួម​មាន​៖

-​ ​Alcohol-induced hangover ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង
-​ ​Brain tumor ដុំ​សាច់​ខួរក្បាល
-​ ​Blood clots កំណក​ឈាម​តាម​សរសៃឈាម
-​ ​Bleeding in or around the brain ការ​ហូរ​ឈាម​នៅ​ក្នុង ឬ​នៅ​បរិវេណ​ខួរក្បាល
-​ ​Carbon Monoxide (CO) Poisoning ការ​ពុល​ដោយ​កាបូន​ម៉ូ​ណូ​ស៊ី​ត (CO)
-​ ​Dehydration ការ​ខ្សោះ​ជាតិ​ទឹក
-​ ​Overuse of pain medication ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​លើស​កម្រិត
-​ ​Teeth-grinding at night ការ​សង្កៀត​ធ្មេញ​នៅ​ពេល​គេង​យប់
-​ ​Influenza គ្រុនផ្តាសាយ
-​ ​Concussion ការ​ប៉ះទង្គិច​ខួរក្បាល
-​ ​Panic attacks សភាព​ភ័យ​ស្លន់ស្លោរ
-​ ​Stroke ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

-​ ​Dehydration ការ​ខ្សោះ​ជាតិ​ទឹក
-​ ​Overuse of pain medication ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​លើស​កម្រិត
-​ ​Teeth-grinding at night ការ​សង្កៀត​ធ្មេញ​នៅ​ពេល​គេង​យប់
-​ ​Influenza គ្រុនផ្តាសាយ
-​ ​Concussion ការ​ប៉ះទង្គិច​ខួរក្បាល
-​ ​Panic attacks សភាព​ភ័យ​ស្លន់ស្លោរ
-​ ​Stroke ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

២- ការ​ព្យាបាល ៖ វិធីសាស្ត្រ​សាមញ្ញ​បំផុត​ក្នុង​ការ​ព្យាបាល​អាការ​ឈឺក្បាល​គឺ​ការ​សម្រាក និង​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដូច​ជា ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល ។

ថ្នាំ​បំបាត់​ការ​ឈឺចាប់​ទូទៅ​អាច​រកបាន​នៅ​តាម​ឱសថស្ថាន​នានា​។ ថ្នាំ​បង្ការ​អាការ​ឈឺក្បាល គឺ​ត្រូវ​ចេញ​វេជ្ជបញ្ជា​ចេញ​ដោយ​គ្រូពេទ្យ​។

វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ​ដោយសារ​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​លើស​កម្រិត​អាច​ធ្វើ​ឱ្យ​អាការ​ឈឺក្បាល​រើ​ឡើង​វិញ​បាន​។ ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​តម្រូវ​ឱ្យ​មានការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល​ខ្លី​ជា​ចាំបាច់ ដើម្បី​ធានា​សុវត្ថិភាព​។

៣- ការ​ព្យាបាល​ផ្សេង​ៗ ៖ ទម្រង់​នៃ​ការ​ព្យាបាល​ជា​ច្រើន​សម្រាប់​ការ​ឈឺក្បាល​ដែល​រួម​មានការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ការ​ព្យាបាល​ទៅ​លើ​បែបបទ​នៃ​ការ​រស់នៅ​របស់​អ្នកជំងឺ ផលិតផល​សុខភាព​ដែល​ចម្រាញ់​ចេញពី​រុក្ខជាតិ និង​អាហារ​បំប៉ន និង​ការ​ប្រើ​ឱសថ​សណ្តំ គួរ​ត្រូវ​បាន​ឆ្លងកាត់​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ មុន​ពេល​អ្នកជំងឺ​ចាប់ផ្តើម​ទទួល​ការ​ព្យាបាល​តាម​វិធីសាស្ត្រ​ទាំងនេះ​ណាមួយ​ៗ​។

តើ​អ្នក​បាន​រៀន​អ្វី​ថ្មី​ខ្លះ​នៅ​ថ្ងៃនេះ ហើយ​តើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែង​យល់​បន្ថែម​ទៀត​ទេ? សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អាការ​ឈឺក្បាល និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល សូម​ចូលរួម​ចុច like និង​តាមដាន​យើង​តាម​ទំព័រ Facebook នៅ​ទី​នេះ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ