ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ៣​គ្រឿង​បុក​បន្ត​គ្នា​ខ្លះ​ធ្លាក់​ប្រឡាយ និង​ខ្លះ​ទៀត​ធ្លាក់​ស្រែ​តែ​អាណិតកូន​ក្មេង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​៣​គ្រឿង​បុក​បន្ត​គ្នា​ពេញទំហឹង​១​គ្រឿង ធ្លាក់​ប្រឡាយ​១​គ្រឿង​ទៀត​ធ្លាក់​ស្រែ បណ្តាល​របួសធ្ងន់​ស្រាល​៦​នាក់ ស្រី​៤​នាក់ និង​ក្មេង​២​នាក់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​៤​ល្ងាច ថ្ងៃ​ទី​២៧ ខែមករា…

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​៣​គ្រឿង​បុក​បន្ត​គ្នា​ពេញទំហឹង​១​គ្រឿង ធ្លាក់​ប្រឡាយ​១​គ្រឿង​ទៀត​ធ្លាក់​ស្រែ បណ្តាល​របួសធ្ងន់​ស្រាល​៦​នាក់ ស្រី​៤​នាក់ និង​ក្មេង​២​នាក់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​៤​ល្ងាច ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​ថ្មី​ឃុំ​សំរោង​ស្រុក​អូរ​ជ្រៅ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​មាន​រថយន្ត LEXUS- RX330 ពណ៌​ស ដែល​ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 2A-6996 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ហើយ​បាន​ឡើង​ជែង​ទៅ​បុក​រថយន្ត​ធុន​ធំ​កូរ៉េ​១​គ្រឿង ដឹក​ទឹក​សុទ្ធ​ដែល​បើកប​បញ្ច្រាសទិស​គ្នា ពី​កើត​ទៅ​លិច ហើយ​រុល​ទៅ​បុក​រថយន្ត​ម៉ាក់​ហា​យ​ឡែ​ន​ដឺ ពណ៌​ទឹកប្រាក់​១​គ្រឿង ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​2I- 2745 ដែល​បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​គ្រោះថ្នាក់​នេះ បណ្តាល​អោយរ​ងរ​បួស​៦​នាក់​ស្រី​៤​នាក់ កុមា​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់កា​រិ​ល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើងគោ​កបាន​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​លុ​ច​ស៊ី​ដែល​បើកបរ​ល្បឿន​លឿន ហើយ​ឡើង​ជែង​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្តាល​ទៅ​បុក​រថយន្ត​កូរ៉េ​ធ្លាក់​ចូល​ស្រែ ហើយ​រុល​ទៅ​បុក​រថយន្ត​ហា​យ​ឡែ​ន​ដឺ​១​គ្រឿង​ទៀត បណ្តាល​ធ្លាក់​ចូល​ប្រឡាយ និង​បណ្តាល​របួស​៦​នាក់​ស្រី​នាក់ និង​កុមារ​២​នាក់ ហើយ​រថយន្ត​ទាំង​៣​គ្រឿង​ខូចខាត ហើយ​២​គ្រឿង​ខូចខាត​ធ្ងន់​ក្រោយ​ពេល​វាស់វែង ហើយ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ជើង​គោក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ជើង​គោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ