ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ទៅ​ធ្វើការ​នៅ​ជប៉ុន​ដើម្បី​បាន​ប្រាក់ខែ​ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ ខណៈ​ដែល​ពលករ​កម្ពុជា​ បាន​កំពុង​តែ​បំរើ​ការងារ​នៅ​តាម​បណ្តា​ប្រទេស​នានា​រាប់​លាន​នាក់ ពិសេស​ប្រទេស​ថៃ​ដែល​មាន​ចំនួន​ច្រើន​ជាងគេ​នោះ ប្រជាជន​កម្ពុជាប្រមាណជាង​៩​ពាន់​នាក់​ បាន​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​នាម​ជា​កម្មសិក្សាការី​។ ំ ឥឡូវ​ជប៉ុន​បាន​បើកឱកាស​ដល់​ប្រជាជន​កម្ពុជា ​អាច​ទៅ​បំពេ​ញ​ការងារ…

​រាជធានី​ភ្នំពេញ​ ៖​ ខណៈ​ដែល​ពលករ​កម្ពុជា​ បាន​កំពុង​តែ​បំរើ​ការងារ​នៅ​តាម​បណ្តា​ប្រទេស​នានា​រាប់​លាន​នាក់ ពិសេស​ប្រទេស​ថៃ​ដែល​មាន​ចំនួន​ច្រើន​ជាងគេ​នោះ ប្រជាជន​កម្ពុជាប្រមាណជាង​៩​ពាន់​នាក់​ បាន​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​នាម​ជា​កម្មសិក្សាការី​។ ំ

ឥឡូវ​ជប៉ុន​បាន​បើកឱកាស​ដល់​ប្រជាជន​កម្ពុជា ​អាច​ទៅ​បំពេ​ញ​ការងារ ​ក្នុង​នាម​ជា​ពលករ​​ដែល​អាច​នឹង​ទទួល​បាន​ប្រាក់ខែ​ច្រើន​ជាង​មុន​ ។

ប្រជាជន​កម្ពុជា​ជា​ច្រើន​ សម្រេចចិត្ត​ឆ្លងកាត់​ប្រទេស​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​របស់​ពលករ​ខ្មែរ​នោះ​គឺ​ដើម្បី​ស្វែងរក​ប្រាក់ ​ដើម្បី​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នៅ​ស្រុក​កំណើត ​ដែល​អ្នកខ្លះ​បាន​កំពុង​ជួប​ការ​ខ្វះ​ខាត​។

ទាក់ទិន​នឹង​ពលករ​ទៅ​បំរើការងារ​នៅ​ក្រៅប្រទេស​នេះ​ ពិសេស​នោះ​ប្រទេស​ជប៉ុន​ត្រូវ​បានលោក អ៊ិ​ត
សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​ប​ណ្តា​ល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់ពេលនេះ ​កម្ពុជា​មាន​កម្មសិក្សាការី​ចេញទៅ​ធ្វើការ​នៅជប៉ុនមាន​ចំនួនប្រមាណ​ជាង​៩​ពាន់​នាក់​។

កម្ពុជា​និង​ជប៉ុន​ កំពុង​តែ​រក​វិធី ​ដើម្បី​អោយ​ប្រជាជន​កម្ពុជា​អាច​ទៅ​បំពេញការងារ​នៅ​ជប៉ុន​ ក្នុង​នាម​ជា​ពលករ​ដែល​នឹង​អាច​អោយ​ពួក​គេ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​ការ​បំពេញការងារ​ក្នុង​នាម​ជា​កម្ម​សិក្សា​ការី​ ៕

អត្ថបទសរសេរ ដោយ