ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេហដ្ឋាន​មួយ​តាំង​រូប​ទិ​ត្យ ថា​វរិ​ទ្ធ និង​នៅ សូ​នី​តា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រវាង​តារា​សម្តែង​កញ្ញា​នៅ សូ​នី​តា និង​លោក​ទិ​ត្យ ថា​រិ​ទ្ធ កាន់តែ​លេចឡើង​ច្បាស់​ហើយពី​ជីវិត​ស្នេហា​របស់​ពួក​គេ នៅ​ពីក្រោយ​ការ​ព្យាយាម​លាក់បាំង ។ រូបថត​មួយ​សន្លឹក​បាន​បែកធ្លាយ ជា​រូប​អាច​បង្ហាញ​ថា​អ្នក​ទាំង​ពីរ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ…

រាជធានី​ភ្នំពេញ​៖ រវាង​តារា​សម្តែង​កញ្ញា​នៅ សូ​នី​តា និង​លោក​ទិ​ត្យ ថា​រិ​ទ្ធ កាន់តែ​លេចឡើង​ច្បាស់​ហើយពី​ជីវិត​ស្នេហា​របស់​ពួក​គេ នៅ​ពីក្រោយ​ការ​ព្យាយាម​លាក់បាំង ។ រូបថត​មួយ​សន្លឹក​បាន​បែកធ្លាយ ជា​រូប​អាច​បង្ហាញ​ថា​អ្នក​ទាំង​ពីរ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ ។

នា​ពេល ថ្មី​ៗ​កន្លង​មក​មាន​អ្នកសិល្បៈ​មួយ​ចំនួន​បាន​ទៅ​ជូនពរ​លោក​ទិ​ត្យ ថា​រិ​ទ្ធ និង​នៅ សូ​នី​តា ដល់​គេហដ្ឋាន​បន្ទាប់​ពី​លោក​ត្រូវ​បាន​តែងតាំង​តួនាទី​ខ្ពស់​មួយ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ។ រូបភាព​ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កដោយ​តារា​សម្តែង​មួយ​រូប បង្ហាញ​ពី​ការ​ថត​ជុំ​គ្នា​នៅ​ក្នុង​គេហដ្ឋាន​មួយ​មាន​តាំង​រូបថត​ធំ​ៗ​របស់​នៅ សូ​នី​តា និង​លោក ទិ​ត្យ​ថា​រិ​ទ្ធ ។ រូបថត​អ្នក​ទាំង​ពីរ​បាន​ដាក់​តាំង​បញ្ឈរ​យ៉ាង​ធំ​នៅ​ក្នុង​គេហដ្ឋាន​ដ៏​ស្រស់​ស្អាត​នោះ វា​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចំណង​ស្នេហ៍ និង​ការ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ​របស់​លោក​ទិ​ត្យ ថា​វរិ​ទ្ធ និង​នៅ សូ​នី​តា ដោយ​មិន​អាច​ប្រកែក​បាន ។

កន្លង​មក​តារា​សម្តែង​នៅ សូ​នី​តា តែងតែ​បដិសេធ​ពី​ចំណង​ស្នេហ៍​រវាង​នាង និង​លោក​ទិ​ត្យ ថា​រិ​ទ្ធ បើ​ទោះបីជា​ពេល​ខ្លះ​នាង​ហ៊ាន​ទាំង​បញ្ចេញ​នូវ​រូបភាព ខ្លះ​ៗ និង​ការ​ស្និទ្ធស្នាល​គ្នា​ក៏​ដោយ ។ ជីវិត​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​ដឹង​កាន់តែ​ច្រើន ជា​ពិសេស​ក្នុង​ចង្កោម​អ្នកសិល្បៈ​ដូច​គ្នា ។ ស្នេហា​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់​ពន្លក​ឡើង​បន្ទាប់​ពី​លោក​ទិ​ត្យ ថា​រិ​ទ្ធ បាន​ដាច់ដោច​ចំណង​ស្នេហ៍​ជាមួយ​អ្នក​នាង ស៊ឹ​ម សូលី​កា ។

ទោះបីជា​មិន​ទាន់​បង្ហាញ​ជា​សាធារណៈ​ក្តី ប៉ុន្តែ​រាល់​សកម្មភាព​ដែល​លោក​ទិ​ត្យ ថា​វរិ​ទ្ធ និង​នៅ សូ​នី​តា ធ្វើ​កន្លង​មក​មាន​ដូច​ជា​ការ​បណ្តើរគ្នា​ទៅ​ចូលរួម​ពិធី ផ្សេង​ៗ យ៉ាង​ស្និទ្ធស្នាល គឺ​វា​បង្ហាញ​ឲ្យ​ដឹង​ពី​រឿង​ស្នេហា​របស់​ពួក​គេ ។ មាន​មតិ​ក្រៅផ្លូវការ​ថា​ពួក​គេ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​រួច​ហើយ​ទៀត​ផង ។
កាល​ពេល​កន្លង​ទៅ​នៅ​ក្នុង​ពិធី​មង្គលការ​មួយ លោក​ទិ​ត្យ ថា​វរិ​ទ្ធ និង​នៅ សូ​នី​តា បាន​បណ្តើរគ្នា​យ៉ាង​ស្និទ្ធស្នាល​ផ្អែមល្ហែម​មិន​ចាញ់​ស្នេហា​យុវវ័យ​ឡើយ ។

មុន​នេះ​អតីត​គូស្នេហ៍​របស់​លោក​ទិ​ត្យ ថា​វរិ​ទ្ធ គឺ​អ្នក​នាង​ស៊ឹ​ម សូលី​កា ក៏​បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជា​មួយ​គូស្នេហ៍​ថ្មី​លោ​កអេង រិ​ទ្ធី ផង​ដែរ ។ ស៊ឹ​ម សូលី​កា បង្ហាញ​ស្នេហ៍​ថ្មី​ជា​បន្តបន្ទាប់ មហាជន​នៅ​ចាំ​មើល​ថា​ពេល​ណា​លោក​ទិ​ត្យ ថា​វរិ​ទ្ធ បើកចំហ​ស្នេហ៍​របស់​លោក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ