ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​៧​នាក់​លើកលែងទោសនិង​ម្នាក់​បន្ថយ​ទោស ធ្វើ​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ទណ្ឌិត​​៨​នាក់ ក្នុង​នោះ​​​៧​នាក់​​ត្រូវ​បានលើកលែងទោស និង​​ម្នាក់​ត្រូវ​បា​នប​ន្ធូរ​បន្ថយទោស​រយៈ​​ពេល​៩​ខែ ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី​២០​នៃ​​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​២៩ ​ធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុងពន្ធ​​នាគារ​ខេត្ត​ កាលពី​ព្រឹកថ្ងៃ​ទី​២២…

ខេត្តក្រចេះ ៖ ទណ្ឌិត​​៨​នាក់ ក្នុង​នោះ​​​៧​នាក់​​ត្រូវ​បានលើកលែងទោស និង​​ម្នាក់​ត្រូវ​បា​នប​ន្ធូរ​បន្ថយទោស​រយៈ​​ពេល​៩​ខែ ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី​២០​នៃ​​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​២៩ ​ធ្នូ ឆ្នាំ​២០១៩ នៅ​
ក្នុងពន្ធ​​នាគារ​ខេត្ត​ កាលពី​ព្រឹកថ្ងៃ​ទី​២២ មក​រា ។

ប្រធាន​​ព​ន្ធ​នាគារ​ខេត្តក្រចេះ​ លោក ក្វា សា​រ៉​ន បាន​​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​​ថា ទណ្ឌិត​ដែល​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ចេញ​ព្រះរាជ​ក្រិ​ត្យ​លើកលែងទោសនិង​ប​ន្ធូរ​បន្ថយទោស​នេះ ​​កន្លង​មក​គឺ​​ការ​អនុ​វ​ត្ត​​​ទោស​​របស់​ពួក​គេ​​នៅ​ក្នុង​ព​ន្ធ​​នាគារ​ខេត្ត​ គឺ​សុ​ទ្ធ​​តែ​មា​នកិ​​រិ​យាមា​យា​ទ​ល្អ​ ។

​លោក​បាន​​បញ្ជាក់​ទៀត​ថា សព្វថ្ងៃ​ព​ន្ធ​នាគារ​ខេត្តក្រចេះមាន​ទណ្ឌិត​និង​ពិ​រុ​ទ្ធ​​ជន​ចំនួន៥៧៧​នាក់ ​ក្នុង​នោះ​ស្រី​៨១​នាក់​ ។ ជាមួយ​គ្នា​នេះ​ នៅ​ក្នុង​ព​ន្ធ​នាគារសព្វថ្ងៃ​ក៏​មានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​អ្នក​ជាប់ទោស​​​៤​មុខ​ជំនាញ ។ ក្នុង​នោះ ទី​១-​ការ​រៀន​អក្ខ​រ​កម្ម ២-​កាត់ដេរ ៣-រៀន​កុំព្យូទ័រ និង​ទី​៤-​ផ្សារ​ដែក​។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក កែវ សុ​ជាតិ ដែល​អញ្ជើញ​ក្នុង​ពិធី​លើកលែង​ទោស​ដល់​ទណ្ឌិត​នៅ​ក្នុង​ព​ន្ធ​​នាគារ​ខេត្ត បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើដល់​ទណ្ឌិត​ដែល​កំពុង​​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធ​​នា​គារ​ថា ត្រូវ​ខិតខំ​បន្ត​អប់រំ​កែប្រែ​ខ្លួន​ និងផ្លាស់​ប្តូ​រឥរិយា​បទ​ដែល​ធ្លាប់តែ​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​នៅ​ក្នុង​
សង្គម​ ។

លោកក៏​​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​ទណ្ឌិត ដែល​បាន​​លើកលែង​ទោសឱ្យ​​មាន​​សេរីភាព​នេះដែរ​ថា ត្រូវ​ខិតខំ​កែខ្លួន​បន្ថែម​​មាន​អាជីព​ការងារឱ្យ​​បានច្បាស់លាស់ ដើម្បីក្លាយជា​ពលរដ្ឋ​ល្អ​​រស់នៅ​ក្នុង​គ្រួសារ​ ​និងមាន​សេចក្តី​ថ្លៃថ្នូរ​​ក្នុង​សង្គម ​ដែល​កំពុង​តែ​អភិវឌ្ឍន៍នេះផង​ ។

អត្ថបទសរសេរ ដោយ