ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាម៉េច?…​ក្រុមហ៊ុនអគ្គិសនី​​​នៅ​ស្រុក​ចំនួន​​៣«មិន​យក​លុយ​ខ្មែរ​យក​តែ​លុយ​​ថៃ»

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ស្រុក​ចំនួន​​៣នៃ​ភាគ​ខាងលិច​ខេត្តបាត់ដំបង ជាប់​ព្រំ​ប្រទល់​ប្រទេស​ថៃ បានធ្វើការ​​រិះគន់​ចំពោះ​ក្រុមហ៊ុនអគ្គិសនី​​នៅ​តាម​បណ្ដា​ស្រុក​ទាំងនេះ​​ថា«បាន​លក់​ភ្លើង​អគ្គិ​ស​​នី​​ក្នុងតម្លៃ​ខ្ពស់ បើ​ប្រៀបធៀប​ទៅ​នឹង​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តបាត់ដំបង ហើយ​ក្រុមហ៊ុន​ទាំង​នេះ​ថែម​ទាំង​មិន​ទ​ទូល​យក​លុយ​ខ្មែរ​ទៀត​ផង គឺ​យក​តែ​លុយ​បាត(​លុយ​ថៃ​)តែ​ប៉ុណ្ណោះ​។ ស្រុក​ចំនួន​៣ដែល​ពលរដ្ឋ​ បាន​រិះគន់​អំពី​តម្លៃ​សេវា​អគ្គិស​​នី​ខ្ពស់ ហើយ​មិន​យក​រូបី​យ​ប័ណ្ណ​ខ្មែរ​នោះ…

ខេត្តបាត់ដំបង​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ស្រុក​ចំនួន​​៣នៃ​ភាគ​ខាងលិច​ខេត្តបាត់ដំបង ជាប់​ព្រំ​ប្រទល់​ប្រទេស​ថៃ បានធ្វើការ​​រិះគន់​ចំពោះ​ក្រុមហ៊ុនអគ្គិសនី​​នៅ​តាម​បណ្ដា​ស្រុក​ទាំងនេះ​​ថា«បាន​លក់​ភ្លើង​អគ្គិ​ស​​នី​​ក្នុងតម្លៃ​ខ្ពស់ បើ​ប្រៀបធៀប​ទៅ​នឹង​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តបាត់ដំបង ហើយ​ក្រុមហ៊ុន​ទាំង​នេះ​ថែម​ទាំង​មិន​ទ​ទូល​យក​លុយ​ខ្មែរ​ទៀត​ផង គឺ​យក​តែ​លុយ​បាត(​លុយ​ថៃ​)តែ​ប៉ុណ្ណោះ​។

ស្រុក​ចំនួន​៣ដែល​ពលរដ្ឋ​ បាន​រិះគន់​អំពី​តម្លៃ​សេវា​អគ្គិស​​នី​ខ្ពស់ ហើយ​មិន​យក​រូបី​យ​ប័ណ្ណ​ខ្មែរ​នោះ មាន​ស្រុក​សំពៅ​លូន, ស្រុក​ភ្នំព្រឹក និង​ស្រុក​កំ​រៀង ​។ ជា​ពិសេស​ ក្រុមហ៊ុនអគ្គិសនីនៅ​ស្រុក​សំពៅ​លូនតែ​ម្ដង ដែល​ពលរដ្ឋ​បាន​រិះគន់​ធ្ងន់ធ្ងរ​ជាងគេ​ថា «​មិន​យក​សោះ​លុយ​ខ្មែរ សូ​ម្បី​តែ​១​សេន​ក្ដី គឺ​យកតែ​លុយ​បាត
​ថៃ​»​។

មន្ត្រីអគ្គិស​នីមួយ​រូប​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយ​ថា សេវា​«​ក​»​អគ្គិស​​នី​​នៅ​ក្នុងស្រុក​ទាំង​៣​ខាងលើ​នេះ ពិតជា​បាន​ចេញ​វិ​ក្កយ​ប​ត្រ​ទូទាត់​ថ្លៃ​ភ្លើង​អគ្គិស​​នី​​ដល់​អ្នក​ប្រើប្រាស់​គិត​ជា​លុយ​បាត «ប្រាក់​ថៃ»​មែន​​ ។ មន្ត្រី​រូប​នេះ ​បាន​លើក​ឡើង​ក្នុង​ន័យ​រិះគន់​ដែរ​ថា នេះ​ជា​ការ​ខុសឆ្គង និង​មិន​សមរម្យ​ទេ ដែល​សេវា​«​ក​» ទាំងនេះ​ មិន​ទ​ទូល​យក​លុយ​ខ្មែរ ហើយ​បែរ​​ជា​ទ​ទូល​យក​តែ​លុយ​បាត​ថៃ ដែល​មិនមែន​ជា​រូបីយ​​ប័ណ្ណ​របស់​ជាតិ​ខ្លួន ហើយ​ថែម​ទាំង​តម្លៃ​​ខ្ពស់​ជាង​តម្លៃ​អគ្គិស​​នី​នៅ​ក្នុង​ខេត្ត​ទាំងមូល​ទៀត​។

បើ​តាម​ប្រភព​ព័​ត៌មាន​បាន​ឲ្យ​ដឹង​ថា តម្លៃអគ្គិស​នី​នៅ​ក្នុងស្រុក​ទាំង​​៣​នេះ មាន​តំលៃ​ប្រហែល​គ្នា គឺ​១​គីឡូវ៉ាត់ម៉ោងថ្លៃ​៨,៥​បាត (​លុយ​ថៃ​) ​។ ប៉ុន្តែ​អ្នក​ប្រើប្រាស​់អគ្គិស​នី​​បាន​បញ្ជាក់​​ថា ក្រុមហ៊ុនអគ្គិសនី នៅ​ក្នុង​ស្រុក​កំ​រៀង និង​ស្រុក​ភ្នំព្រឹក ចេញ​វិ​ក្ក​យ​ប​ត្រ​បង់​ភ្លើង​​ជា​លុយ​«​បាត​» តែបើ​បង់​ជា​លុយ​ខ្មែរ ឬលុយ​ដុល្លា​រ​ក៏​ទ​ទួល​​ដែរ តែ​ក្រុមហ៊ុន​គិត​តាម​ហាងឆេង​រវាង​លុយ​ខ្មែរ​ និង​លុយ​ដុល្លារជាមួយ​លុយ​បាត​ ។ ពោល​គឺ​ក្រុម​ហ៊ុន​អគ្គិស​នីនៃ​ស្រុក​ទាំង​​២​នេះ ​យក​លុយ​បាត​ថៃ​ជា​គោល​ ។ ដោយឡែក​ នៅ​ឯ​ស្រុក​សំពៅ​លូន​វិញ គឺ​ក្រុមហ៊ុនអគ្គិស​នីមិន​ទ​ទួល​យក​លុយ​ខ្មែរ​ដាច់ខាត​តែ​ម្ដង សូ​ម្បី​តែ​១​សេន​ក្ដី​ ។

ជុំវិញ​ការ​ការ​លើក​ឡើង​ពី​អ​ថិ​ជន​ដែល​ប្រើប្រាស​អគ្គិស​នី​នៅ​ស្រុក​សំពៅ​លូន​នេះ កោះសន្តិភាពមិន​អាច​ស្វែងរក​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ក្រុមហ៊ុន​នេះ​ ដោយ​ផ្ទាល់​បាន​ភ្លាម​ៗ​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​មក​រា ​។ ប៉ុន្តែ​នៅ​ពេល​ដដែល​នេះ អ្នក​ទ​ទូល​បង់លុយ​របស់​ក្រុមហ៊ុន​នេះ​ម្នាក់បាន​បំភ្លឺ​យ៉ាង​ខ្លី​ប្រាប់​តាម​ទូរស័ព្ទ​ថា «​ក្រុមហ៊ុន​ទ​ទូល​យក​លុយ​បាត ដោយសារ​ក្រុមហ៊ុន​ទិញ​សេវា​ភ្លើង​បន្ត​ពី​ថៃ​»​។ បុរស​នេះ​ បាន​ជម្រុញ​ឲ្យ​សួរ​បន្ត​ទៅ​អ្នក​ទ​ទូល​ខុស​ត្រូវ​ម្នាក់​ទៀត តែ​មិន​បាន​ប្រាប់​ឈ្មោះ​ទេ ហើយ​ផ្ដាច់​ទូរស័ព្ទ​តែ​ម្ដង​។

រីឯ​លោក​ងាវ ប៊ុ​ន​យាង អភិបាលស្រុក​សំពៅ​លូន ក៏​មិន​បាន​អត្ថាធិប្បាយ​អ្វី​ដែរ​ ជុំវិញ​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​ខ្លួន​អំពី​បញ្ហា​សេវា​អគ្គិស​​នី​ខាងលើ​នេះ ដោយ​លោក​បាន​ប្រាប់​យ៉ាង​ខ្លី​តាម​ទូរស័ព្ទ​ដែរ​ថា «​ខ្ញុំ​កំពុង​ជាប់​ប្រជុំ​»​។

ដោយឡែក លោក​សុខ ហួត ប្រធាន​អង្គភាព​អគ្គិស​នី​ខេត្ត​វិញ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​ហើយ ​តែ​គ្មាន​មនុស្ស​ទ​ទូល ​។ ប៉ុន្តែ​មន្ត្រីខេត្ត​មួយ​រូប​បាន​និយាយ​ថា «​សេវា​អគ្គិស​​នី​ដែល​កំពុង​ដំណើរ​ការ​នៅ​តាម​បណ្ដា​ស្រុក​ទាំង​​៣​ខាងលើ​នេះ ​គឺ​បាន​ទិញ​បន្ត​មក​ពី​ប្រទេស​ថៃ​»​ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ