ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ពង្រឹង​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​…អ្នក​ស្លា.ប់​អាច​កើន​ដល់​ជាង​៣​ពាន់​នៅ​​២០​២០

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថាប័ន​​ពាក់ព័ន្ធ​ត្រូវ​តែ​ពង្រឹង​វិធានការ​ច្បាប់ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ពេល​នេះ ​រហូត​ដល់​ឆ្នាំ​២០២០ ។ ប្រសិនបើ​សមត្ថកិច្ច​មិន​ពង្រឹង​ការអនុ​វត្ត​​ច្បាប់​ឱ្យ​​មាន​ប្រសិទ្ធភាព​ទេ ចំនួន​អ្នក​ស្លាប់អាច​កើន​ដល់​ជាង​៣​ពាន់​នាក់​នៅ​ឆ្នាំ​២០២០ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​លើ​ដងផ្លូវ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​៥​នាក់ ។…

រាជធានី​ភ្នំពេញ ៖ ស្ថាប័ន​​ពាក់ព័ន្ធ​ត្រូវ​តែ​ពង្រឹង​វិធានការ​ច្បាប់ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ពេល​នេះ ​រហូត​ដល់​ឆ្នាំ​២០២០ ។ ប្រសិនបើ​សមត្ថកិច្ច​មិន​ពង្រឹង​ការអនុ​វត្ត​​ច្បាប់​ឱ្យ​​មាន​ប្រសិទ្ធភាព​ទេ ចំនួន​អ្នក​ស្លាប់អាច​កើន​ដល់​ជាង​៣​ពាន់​នាក់​នៅ​ឆ្នាំ​២០២០ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​លើ​ដងផ្លូវ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​៥​នាក់ ។

នេះ​ជា​ការ​ក្រើនរំឭក​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ឱកាស​បូក​សរុប​ការងារ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ក្រោយ​ពី​ច្បាប់​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​រយៈពេល​៣​ឆ្នាំ​មក​ហើយ​គិត​មក​ដល់​ឆ្នាំ​២០១៩ ។ ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុ
វត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក សម្តេច​ក្រឡាហោម​បាន​គូសបញ្ជាក់​ថា តាម​ការ​ប៉ាន់ស្មាន​របស់​អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បើ​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ នោះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ នឹង​កើន​ដល់​៣.២០០​នាក់ នា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ខណៈ​បច្ចុប្បន្ន​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ជា​ការ​ខូចខាត​ដែល​មាន​អត្រា​ខ្ពស់​បើ​ប្រៀបធៀប​នឹង​គ្រោះថ្នាក់​សង្គម​ផ្សេង​ៗ​ទៀត ។

ចំពោះ​វិធានការ​ទប់ស្កាត់​នានា ដើម្បី​កាត់​បន្ថយ​ចំនួន​មនុស្ស​ស្លាប់​ដែល​អាច​កើន​ដល់​ជាង​៣​ពាន់​នាក់​នៅ​ឆ្នាំ​២០២០ រួម​មាន ៖
-​ជំរុញ​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព ។
-​រឹត​បន្តឹង​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ប្រកបដោយ​តម្លាភាព ស្មើភាព ពិសេស​ផ្ដោត​លើ​ម៉ូតូ រថយន្ត​ដឹក​កម្មករ រថយន្ត​ដឹក​អ្នកដំណើរ​ទូទៅ និង​រថយន្ត​ដឹក​ទំនិញ​។
-​ត្រួតពិនិត្យ​កន្លែង​បង្រៀន​បើកបរ យានដ្ឋាន
កែ​ច្នៃ​យានយន្ត និង​ការ​គ្រប់គ្រង​ទិន្នន័យ ។
-​ចាត់វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង
ផ្លូវ ទីប្រជុំជន សាលារៀន និង​រៀបចំ​ចំណត
រថយន្ត​ដឹក​អ្នកដំណើរ ដឹក​ទំនិញ និង​ដឹក​កម្មករ​ឲ្យ​មាន​របៀបរៀបរយ ។

ជា​ការ​កត់សម្គាល់ ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ច​រាចរណ៍​ផ្លូវគោក ចាប់ពី​ឆ្នាំ​២០១៦​មក បើ​តាមតួលេខ​មក​ដល់​ឆ្នាំ​២០១៨ បាន​ជួយ​កាត់​បន្ថយគ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា បាន​ចំនួន១.៩៣១​លើក កាត់​បន្ថយ​អ្នក​ស្លាប់​៧០៦​នាក់ និង​កាត់​បន្ថយ​អ្នក​រង​របួស​បាន​ចំនួន​៤.៥៣១​នាក់ ។

ជាក់ស្ដែង​នៅ​ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍បាន​ថយ​ចុះ​ចំនួន​២៦៤​លើក ខណៈ​អ្នក​ស្លាប់​ថយ​ចុះ​ចំនួន​១៩​នាក់ និង​អ្នក​របួស​ថយ​ចុះ​ចំនួន​៧៦៩​នាក់ ។ តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឲ្យ​ដឹង​ថា សណ្ដាប់ធ្នាប់​ចរាចរណ៍​នៅ​ទីប្រជុំជន នៅ​តែ​មានការ​កកស្ទះ ដោយសារ​តែ​ការ​លក់ដូរ ការ​ចត​យានយន្ត​ល្មើសច្បាប់ ការ​ប្រើប្រាស់​ផ្លូវ​ដោយ​ខុសច្បាប់ និង​កំណើន​យានយន្ត​ខ្ពស់​ក្នុង​ពេល​តែ​មួយ​។ ម្យ៉ាងទៀត អ្នកដំណើរ​នៅ​តែ​ខ្លាច​នគរបាល​ជាង​ខ្លាច​ច្បាប់ ទើប​អត្រា​គ្រោះថ្នាក់​ច​រា
ចរណ៍​ចេះ​តែ​កើនឡើង ខណៈ​ចំនួន​យានយន្ត នៅ​ឆ្នាំ​២០១៨ បាន​កើន​ដល់​ចំនួន​ជាង​៣០%៕

អត្ថបទសរសេរ ដោយ