ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ទទួល​ព្រះរាជ​ទ្រព្យ​កសាង​មហា​ប្រាសាទ​​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​កំពុង​កសាង​នៅ​គិរី​រម្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ នៅ​អគារ​នៃ​នាទី​ស្វែង​យល់​ព្រះពុទ្ធ​សាសនា ក្រោម​អធិបតី​របស់​លោក​ជំទាវ កែ គឹ​ម​សែ ដែល​ជា​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចព្រះ​មហាក្សត្រី…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ នៅ​អគារ​នៃ​នាទី​ស្វែង​យល់​ព្រះពុទ្ធ​សាសនា ក្រោម​អធិបតី​របស់​លោក​ជំទាវ កែ គឹ​ម​សែ ដែល​ជា​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ព្រះ​រាជទាន ព្រះ​រាជ្យទ្រព្យ​ផ្ទាល់​ព្រះ​អង្គ​ចំនួន​២​ម៉ឺន​ដុល្លារ ដើម្បី​ចូលរួម​ក្នុង​ការ​កសាង​មហា​ប្រាសាទ «​ព្រះ​ចូឡា​មុនី​ចេតិយ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រម​នី​យ​ដ្ឋា​ន​ឧទ្យាន​ជាតិ ព្រះ​សុរា​ម្រិ​ត​-​កុសុមៈ ភ្នំ​គី​រី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់​ស្ពឺ។

ពិធី​នេះ​ដែរ បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​សម្តេចព្រះ​សុមេធាធិបតី ន​ន្ទ ង៉ែត ព្រះសង្ឃ​នាយក​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជំទាវ​ឧកញ៉ា មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹ​ក ប៊ុ​ន​ថា ជា​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌ ព្រះពុទ្ធ​សាសនា​កម្ពុជា ព្រមទាំង​អស់លោក លោក​ជំទាវ ព្រះសង្ឃ តាជី យាយជី លោក លោកស្រី សីល​វ័​ន្ត សីលវតី សិស្ស មន្ត្រីជាន់ខ្ពស់​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ជា​ច្រើន​នាក់​ទៀត​ចូលរួម​ផង​ដែរ​។

ឧកញ៉ា​មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹ​ក ប៊ុ​ន​ថា ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សូមក្រាបបង្គំទូល​ថ្វាយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

បពិត្រ ព្រះ​ករុណា​ជា​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ទូលព្រះបង្គំ​ខ្ញុំម្ចាស់ ព្រះសង្ឃ​នាយក គណៈ​កម្មាធិការ សប្បុរសជន និង​ពុទ្ធបរិស័ទ មាន​សេចក្តី​រំភើប​សោមនស្ស​រីករាយ និង​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​បាន​ទទួល​ព្រះ​រាជ្យទ្រព្យ​ជា​បច្ច័យ​ដ៏​ថ្លៃថ្លា​ពី​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៅ​ពេល​នេះ​។

ដើម្បី​កសាង​ចូឡាមណី​ចេតិយ នៃ​មជ្ឈមណ្ឌល វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា​នៅ​ឧទ្យាន​ជាតិ​គី​រី​រម្យ ខេត្តកំពង់ស្ពឺ ចំនួន​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ទ្រង់​បាន​ប្រោស​ប្រទាន​នូវ​ព្រះរាជ​ទ្រព្យ​ចំនួន ៥​ពាន់​ដុល្លារ​ផង​ដែរ សរុប​ចំនួន​ព្រះរាជ​ទ្រព្យ​ព្រះ​អង្គ​ផ្ទាល់ ២ ៥០០០​ដុល្លារ សម្រាប់​កសាង​ទុកជា​សម្បត្តិ វប្បធម៌​ជាតិ​។

ឧកញ៉ា​មហា​ឧបាសិការ​ធម្ម​បណ្ឌិត​ក៏​បាន​ថ្លែង​បន្ត​ទៀត​ថា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​ថ្លៃថ្លា​នេះ ក្នុង​នាម​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា ទូលព្រះបង្គំ​ខ្ញុំម្ចាស់ សូម​ព្រះ​បរម​រាជានុញ្ញាត លំឱន​កាយ សូម​ក្រាប​ថ្វាយ​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ដែល​ទ្រង់មាន​ព្រះរាជ​សទ្ធា​ជ្រះថ្លា និង​តែងតែមាន​ព្រះរាជ​ហ​ឬ​ទ័យ​ទុកដាក់​ទ្រទ្រង់​លើកតម្កើង​ចំពោះ​វិស័យ​ព្រះពុទ្ធ​សាសនា ។

ទូលព្រះបង្គំ​ខ្ញុំម្ចាស់ សូម​លើក​ហត្ថា​ប្រណម​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធិ​ទាំងឡាយ​ក្នុង​លោក​តាម​ប្រោះព្រំ​ទ្រទ្រង់ ការពារ ថ្វាយព្រះពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់​ប្រការ ថ្វាយ​ចំពោះ​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះ​អង្គ​ប្រកបដោយ​ព្រះរាជ​សុភាព​ល្អ​ពេញ​បរិបូរណ៍ ព្រះ​ព​លា​នុ​ភាព​មាំមួន​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​វាងវៃ ព្រះ​ជន្មា យុ​យ៉ឺ​ន​យូរ​ជាង​រយ​ព្រះ​វស្សា និង​សូម​បុណ្យ​កុសល​ដ៏​ខ្ពង់ខ្ពស់​នេះ​។

ជួយ​ឃុំគ្រង​ថៃ​រក្សា​សម្តេចម៉ែ​ប្រកបដោយ ព្រះពុទ្ធ​ពរ​ដ៏​ឧត្តុ​ង​ឧត្ត​ម្ភ​ទាំង​ប្រាំ​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​ប​ដិ​ពា​ណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម​ព្រះករុណា​ជា​ម្ចាស់ជីវិតលើត្បូង​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពង់​បំផុត ទ្រង់​ព្រះ​មេត្តាប្រោស​ទទួល​នូវ​គារវភក្តី​ភាព​ដ៏​ស្មោះស្ម័គ្រ និង​ខ្ពង់ខ្ពស់ បំផុត​អំពី​ទូលព្រះបង្គំ​។

ព័ត៌​មាន​ពិស្តារ​បន្ត​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ