ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច អគ្គិភ័យ​ឆាបឆេះផ្អើល​ខាង​ក្រោយ​សួន​ឧស្សា​ហ​កម្ម​កាណាឌីយ៉ា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឱ្យ​ដឹង​ថា មានករណីអគ្គិភ័យ​ឆាប​ឆេះរោង​លក់ទឹកត្នោតជូរអស់​​ចំនួន​​​៤រោង​​ដែល​នៅជាប់​ៗគ្នា​ ស្ថិត​​នៅ​ខាងក្រោយសួនឧស្សាហ​កម្ម​កាណាឌីយ៉ា​ ដែលហេតុការណ៍នេះបង្កឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង​​៣​និង​​៥នាទីរសៀលថ្ងៃទី​២០ មករា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិគោកចំបក់​ សង្កាត់ចោមចៅ​១…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឱ្យ​ដឹង​ថា មានករណីអគ្គិភ័យ​ឆាប​ឆេះរោង​លក់ទឹកត្នោតជូរអស់​​ចំនួន​​​៤រោង​​ដែល​នៅជាប់​ៗគ្នា​ ស្ថិត​​នៅ​ខាងក្រោយសួនឧស្សាហ​កម្ម​កាណាឌីយ៉ា​ ដែលហេតុការណ៍នេះបង្កឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង​​៣​និង​​៥នាទីរសៀលថ្ងៃទី​២០ មករា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិគោកចំបក់​ សង្កាត់ចោមចៅ​១ ខណ្ឌ​ពោធិ៍សែនជ័យ ។​

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ក្នុងហេតុការណ៍​នោះ​ដែរ​ក៏​មានរថយន្តពន្លត់អគ្គិភ័យ​​ចំនួន​៣គ្រឿងបានធ្វើការ​បាញ់ពន្លត់ តែទំរាំរលត់គឺរោងលក់ទឹកត្នោតជូរ​បាន​រងការខូចខាតឆេះ​អស់ទាំង​ស្រុង​ទៅហើយ។

ចំពោះ​មូលហេតុនៃការ​ឆាបឆេះរោង​លក់ទឹកត្នោតជូរ​​ខាងលើនេះ​ គេ​នៅមិនទាន់​ដឹង​នៅឡើយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ