ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​ក្នុង​ខារ៉ាអូខេ ប្រមូល​បាន​៥​ជាតិ​សាសន៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​កា​រិ​យ​ល័យ​ទី​៣ និង​ទី​៨ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាល​វេលា​ម៉ោង​១២​និង​១៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៩ មក​រា ក្រោយ​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​កា​រិ​យ​ល័យ​ទី​៣ និង​ទី​៨ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាល​វេលា​ម៉ោង​១២​និង​១៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៩ មក​រា ក្រោយ​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ពោ​ពេញ​ទៅ​ដោយ​ក្រុម​ប្រើប្រាស់ ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុស ហើយ​ក៏​មាន​ធ្វើការ​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី​ចំនួន​៥៨​នាក់ ។

កិច្ច​ប្រតិបត្តិការ​នោះ​ក៏​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ក្លឹ​ម​កម្សាន្ត​ខារ៉ាអូខេ (​ប្រូ​) ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេ​ខ​៧៥៧ និង​៧៥៨ ភូមិ​៧ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥៨​នាក់ ក្នុង​នោះ​មាន​ស្រី​២៤ នាក់ និង​ប្រុស​៣៤​នាក់ និង​ចម្រុះ​៥​ជាតិ​សាសន៍ ដូច​ជា ១-​ជនជាតិ​ចិន​ចំនួន​២៩​នាក់ (​ស្រី​៥​នាក់​) ២-​ជនជាតិ​វៀតណាម​ចំនួន​២៣​នាក់ (​ស្រី​១៥​នាក់​) ៣-​ជនជាតិ​ថៃ​ចំនួន​២​នាក់ សុទ្ធតែ​ស្រី្ត ៤-​ជនជាតិ​ខ្មែរ​៣​នាក់ (​ស្រី​២​នាក់​) និង​៥-​ជនជាតិ​កូរ៉េ​ចំនួន​១​នាក់ ( ប្រុស​) ។

ក្នុង​នោះ​ក៏​បាន​បែងចែក​ជនសង្ស័យ​ជា​ប្រភេទ​គឺ ១-​មាន​អនុប្រធាន​ក្រុមហ៊ុន​ម្នាក់ ជា​ម្ចាស់​ទីតាំង ២-​មេការ​ធំ​ម្នាក់ និង​មេការ​តូច​ម្នាក់ ជា​អ្នក​ចាត់ចែង​ទូទៅ​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​ខារ៉ាអូខេ​.​ប្រូ​នោះ និង​៣-​អ្នក​ប្រើប្រាស់ គ្រឿងញៀន​៥៣​នាក់ និង​អ្នក​កំដរ​២​នាក់ ។

ចាប់​យក​វត្ថុ​តាង​រួម​មាន ១-​ថ្នាំ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី គ្រាប់​ទម្ងន់​២,០៥​ក្រាម ២-​ថ្នាំ​ញៀន​ម្សៅ​ប្រភេទ គេ​តា​មីន ៦,៥៨​ក្រាម និង​៣-​ថ្នាំ​ញៀន​ម្សៅ​ប្រភេទ​កាហ្វេ​អ៊ិ​ច​ស្តា​ស៊ី ៩៧,០៨ ក្រាម ។

ក្រោយ​ពេល​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​៥៨​នាក់​នោះ សមត្ថកិច្ច​បាន​ធ្វើតេស្ត​ពិនិត្យ​ទឹកនោម ដោយ​រក​ឃើញ​ថា មនុស្ស​៥២​នាក់​មាន​ផ្ទុក​ដោយសារ​ធាតុ​ញៀន (​វិជ្ជមាន​) និង​៦​នាក់​គ្មាន (​អវិជ្ជមាន​) ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា យុទ្ធនាការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​ជា​សំបុក​គ្រឿងញៀន​មួយ​កន្លែង​នេះ គឺ​ដោយ​មានការ​ណែនាំ​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ ចែកចាយ និង ជួញដូរ​គ្រឿង​ទាំង​៥៨ នាក់​មាន​៥​ជាតិ​សាសន៍​នោះ កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ