ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លាយជា​ជន​ពិការ ​ព្រោះតែទិញ​ទូរស័ព្ទ

5 ឆ្នាំ មុន

Daily Mail បាន​ចុះ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ពី​ស្ថានភាព​ជីវិត​របស់​លោក​វាំង កាលពី​ឆ្នាំ​២០១០ ក្រោយ​ពី​លោក​បាន​លក់​ក្រលៀន​យក​ប្រាក់​ទិញ​ទូរស័ព្ទ​«iPhone 4» និង «iPad» របស់​ក្រុមហ៊ុន​Apple…

Daily Mail បាន​ចុះ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ពី​ស្ថានភាព​ជីវិត​របស់​លោក​វាំង កាលពី​ឆ្នាំ​២០១០ ក្រោយ​ពី​លោក​បាន​លក់​ក្រលៀន​យក​ប្រាក់​ទិញ​ទូរស័ព្ទ​«iPhone 4» និង «iPad» របស់​ក្រុមហ៊ុន​Apple ដែល​ពេញ​និយម​ក្នុង​ប្រទេស​ចិន​ក្នុង​សម័យ​នោះ ប៉ុន្តែ​ការ​ប្រតិបត្តិ​បែប​នេះ​ធ្វើ​ឲ្យ​លោក​ក្លាយជា​ជន​ពិការ​ដេក​តែ​លើ​គ្រែ​មិន​អាច​ជួយ​ខ្លួនឯង​បាន ។

ក្នុង​ឆ្នាំ​២០១០​លោក​វាំង​មាន​អាយុ​១៧​ឆ្នាំ​គឺ​ចង់​មាន​ទូរស័ព្ទ​iPhone ប្រើ​ដើម្បី​បាន​អួត​មិត្តភក្ដិ ប៉ុន្តែ​គ្រួសារ​ក្រីក្រ​របស់​គេ​មិន​អាច​ទិញ​បាន​ព្រោះ​មាន​តម្លៃ​ខ្ពស់ តម្រូវ​ឲ្យ​លោក​លក់​ក្រលៀន​ដើម្បី​យក​ប្រាក់​មក​ទិញ​វត្ថុ​ដែល​ខ្លួន​ត្រូវការ ។ លោក​វាំងជា​អ្នកស្រុក​នៅ​ខេត្ត​អាន់​ហ៊ុយ បាន​លក់​ក្រលៀន​ម្ខាង​ឲ្យ​អ្នកជំងឺ​នៅ​ខេត្ត​ហ៊ូ​ណា​ន​ក្នុង​តម្លៃ​១៥០.០០០​យាន់ ឬ​២១.០០០​ដុល្លារ និង​១០.០០០​ដុល្លារ​ទៀត​ជា​ថ្លៃ​អវយវៈ ។

លោក​វាំង​បាន​ទទួល​ប្រាក់​តែ​២២.០០០​យាន់ ឬ​៣.០០០​ដុល្លារ​ប្រហែល​១០​ភាគរយ​នៃ​ប្រាក់​កម្រៃ​ជើងសា និង​យក​ប្រាក់​ទិញ​ទូរស័ព្ទ​។ បន្ទាប់​មក​ឱ​ពុក​ម្ដាយ​បាន​សាកសួរ​លើ​ការ​បាន​ប្រាក់​ពី​ណា​ទិញ​ទូរស័ព្ទ ? គេ​ក៏​សារភាព​ថា​លក់​ក្រលៀន​ដើម្បី​យក​ប្រាក់​មក​ទិញ ឃើញ​ដូច្នេះ​ម្ដាយ​ក៏​ប្ដឹង​ប៉ូលិស ។

លទ្ធផល​នៃ​ការ​លក់​ក្រលៀន ធ្វើ​ឲ្យ​សុខភាព​របស់​គេ​ទ្រុឌទ្រោម ក្រលៀន​ចុះ​ខ្សោយ​ត្រូវ​លាង​ឈាម​ជា​ប្រចាំ និង​ជា​ជន​ពិការ​ដេក​តែ​លើ​គ្រែ​ក្រុម​គ្រួសារ​នៅ​ថែទាំ បាត់បង់​ការ​រៀនសូត្រ និង​រស់នៅ​ក្រោម​ការ​ឧបត្ថម្ភ​ពី​រដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ