ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញាទាំង​៨ ​​បញ្ជាក់​ថា នាង​ចង់​ឡើងគ្រែ​ជា​មួយ​អ្នក

11 ឆ្នាំ មុន

​និយាយ​ពី​បញ្ហា​ផ្លូវ​ភេទ​ បុរស​ពិត​ជា​ពិបាក​យល់​​អំពី​ស្ត្រី​ ដ្បិត​អី​នាង​ស្ងៀម​ស្ងាត់​បំផុត​ទាក់​ទង​នឹង​បញ្ហា​សិច​ ។ ចំណុច​នេះ​ហើយ​ដែល​នាំ​ឱ្យ​បុរស​មួយ​ចំនួន​គិត​ថា​ ពួក​នាង​ជា​ភេទ​អាថ៌​​កំបាំង។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ស្ត្រី​រាល់​រូប​ពិត​ជា​មិន​ដូច​គ្នា​នោះ​ទេ​ ។ មួយ​ចំនួន​នៃ​ពួក​គេ​ពិត​ជា​ចង់​បាន​ភាព​កក់​ក្តៅ​ពី​បុរស​ដែល​ខ្លួន​ស្រឡាញ់​

​និយាយ​ពី​បញ្ហា​ផ្លូវ​ភេទ​ បុរស​ពិត​ជា​ពិបាក​យល់​​អំពី​ស្ត្រី​ ដ្បិត​អី​នាង​ស្ងៀម​ស្ងាត់​បំផុត​ទាក់​ទង​នឹង​បញ្ហា​សិច​ ។ ចំណុច​នេះ​ហើយ​ដែល​នាំ​ឱ្យ​បុរស​មួយ​ចំនួន​គិត​ថា​ ពួក​នាង​ជា​ភេទ​អាថ៌​​កំបាំង។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ស្ត្រី​រាល់​រូប​ពិត​ជា​មិន​ដូច​គ្នា​នោះ​ទេ​ ។ មួយ​ចំនួន​នៃ​ពួក​គេ​ពិត​ជា​ចង់​បាន​ភាព​កក់​ក្តៅ​ពី​បុរស​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ។ បុរស​ត្រូវ​ដឹង​ថា​ ស្ត្រី​មិន​ចូល​ចិត្ត​ដើរ​តួ​ក្នុង​នាម​ជា​អ្នក​បង្កាត់​ភ្លើង​សិច​នោះ​ទេ​ ។ ពួក​គេ​តែ​ង​ទុក​ភារៈ​នេះ​ឱ្យ​បុរស​ជា​អ្នក​ធ្វើ​ ។ ដូច្នេះ​មាន​សញ្ញា​ខ្លះ​ៗ​ដែល​អ្នក​អាច​សម្គាល់​បាន​ថា​ នាង​កំពុង​បើក​ភ្លើង​ខៀវ​ឱ្យ​អ្នក​ ៖

១-យក​ដៃ​ប៉ះ​រាង​កាយ​របស់​អ្នក​ ៖ ប្រសិន​ជា​នាង​ប៉ះ​ពាល់​ឬ​ស្ទាប​ខ្លួន​ប្រាណ​​អ្នក​ អំឡុង​ការ​រាំ​កម្សាន្ត​ក្នុង​ពិធី​ណាមួយ​ឬ​អំឡុង​ពេល​ការ​សន្ទនា​គ្នា​យ៉ាង​ស្និទ្ធ​ស្នាល​នៅ​ភោជ​នីយ​ដ្ឋាន​ វា​ជា​សញ្ញា​មួយ​ដែល​អ្នក​ត្រូវ​ចាប់​អារម្មណ៍​ថា​ នាង​កំពុង​មាន​អារម្មណ៍​ល្អ​ជាមួយ​អ្នក​ ។ តែ​សូម​កត់​ចំណាំ​ថា​ ប្រសិន​ជា​នាង​ធ្វើ​បែប​នេះ​ (ប៉ះ​ពាល់​ខ្លួន​ប្រាណ​)​ ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ដែល​នាង​និយាយ​ជាមួយ​ តែ​​ដូច្នេះដែរ​ វាមិន​ចង្អុល​បង្ហាញ​ថា​ នាង​ចង់​ឡើង​គ្រែ​ជាមួយ​អ្នក​នោះ​ទេ​ ។

២-ឆ្លៀត​ឱកាស​ចូល​កៀក​អ្នក​ដើម្បី​ជជែក​ពី​នេះ​ពី​នោះ​ ៖ វា​ជា​ចំណុច​មួយ​ដែល​អ្នក​គួរ​តែ​ចាប់​អារម្មណ៍​ផង​ដែរ​ ក្នុង​ពេល​ដែល​នាង​មិន​ព្រម​ដើរ​ទៅ​ណា​ឆ្ងាយ​ពី​អ្នក​អំឡុង​ចូល​រួម​ពិធី​ណា​មួយ​ ។ ឧ​ទាហរណ៍​ប្រសិន​ជា​អ្នក​រួម​នឹង​មិត្ត​ភក្តិ​ទាំង​អស់​របស់​នាង​ទៅ​លេង​កម្សាន្ត​ក្នុង​ក្លិប​រាត្រី​ណាមួយ​ អ្នក​អាច​សង្កេត​បាន​ថា​ ខណៈ​មិត្ត​ទាំង​អស់​នាំ​គ្នា​ទៅ​រាំ​កម្សាន្ត​ ប៉ុន្តែ​នាង​វិញ​ឆ្លៀត​នៅ​កៀក​កើយ​ និង​និយាយ​​អំពី​រៀង​តូច​តាច​ក្នុង​ជីវិត​ជាមួយ​អ្នក​ នេះ​ជា​សញ្ញា​នៃ​ការ​ចាប់​អារម្មណ៍​យា៉ង​ពិសេស​របស់​នាង​មក​លើ​រូប​អ្នក​ហើយ​ ។

៣-នាង​ហៅ​អ្នក​ឱ្យ​ចូល​លេង​ក្នុង​ផ្ទះ​ ខណៈ​យប់​ជ្រៅ​ទៅ​ហើយ​ ៖ ក្រោយ​ពី​បញ្ចប់​ការ​ដើរ​កំសាន្ត​នា​ពេល​យប់​ អ្នក​ជូន​នាង​ទៅ​ផ្ទះ​ ហើយ​បន្ទាប់​មក​ក៏​ហៅ​អ្នក​ អ្នក​ចូល​លេង​ក្នុង​ផ្ទះ​ដើម្បី​ញ៉ាំ​ទឹក​ឬ​កាហ្វេ​ ។ បើ​ទោះ​បី​កាយ​វិកា​នេះ​អាច​បក​ស្រាយ​ថា​ នាង​ជា​មនុស្ស​រាក់​ទាក់​ ប៉ុន្តែ​ថា​១​ម៉ោង​ក្រោយ​មក​ ឬ​ក្រោយ​ពី​ញ៉ាំកា​ហ្វេ​រួច​ នាង​អាច​បបួល​អ្នក​ញាំុ​ស្រា​ ហើយ​នោះ​ជា​ឱកាស​មួយ​ ។

៤-នាង​និយាយ​អំពី​រឿង​សិច​ ៖ ជា​ទូ​ទៅ​ស្ត្រី​កម្រ​ហើប​មាត់​ បញ្ចេញ​ការ​យល់​ឃើញ​ពី​គំនិត​របស់​ខ្លួន​លើ​បញ្ហា​​សិច​នេះ​ខ្លាំង​ណាស់​ ។ តែ​ប្រសិន​នាង​ហ៊ាន​និយាយ​ចេញ​ នោះ​មាន​ន័យ​ថា​ ក្នុង​ខួរ​ក្បាល​របស់​នាង​កំពុង​តែ​មាន​វត្ត​មាន​បញ្ហា​នេះ​ ។

៥-ពោល​ពាក្យ​សរ​សើរ​លើ​ចំណែក​ណា​មួយ​នៃ​រាង​កាយ​របស់​អ្នក​ ។ នាង​មិន​និយាយ​ពី​អាវ​ថ្មី​របស់​អ្នក​បែរ​ជា​និយាយ​សរ​សើរ​ពី​ដើម​ទ្រូង​អ្នក​ មិន​និយាយ​ពី​ខោ​ថ្មី​ តែ​បែរ​ជា​និយាយ​ពី​ត្រគាក​របស់​អ្នក​ទៅ​វិញ​ ។ ទាំង​អស់​នេះ​គឺ​ជា​សញ្ញា​វិជ្ជ​មាន​មួយ​ ដែល​ថា​នាង​កំពុង​ចាប់​អារម្មណ៍​លើ​អ្នក​ ។

៦-ឱ្យ​របស់​ញ៉ាំ​ដូច​ជា​ស្ករ​កៅ​ស៊ូ​ជា​ដើម​ ៖ ស្ថិត​នៅ​ក្នុង​ការ​ជូន​ដំណើរ​ទៅ​ផ្ទះ​ នាង​ទាញ​យក​ស្ករ​កៅ​ស៊ូ​ពី​កា​បូប​ ហើយ​ញាត់​ក្នុង​មាត់​អ្នក​ភ្លាម​ រួច​ទើប​សួរ​តើ​អ្នក​ចូល​ចិត្ត​ញ៉ាំឬ​អត់​ ។ យ៉ាង​ណា​ក៏​ដោយ​ពឹង​លើ​សកម្ម​ភាព​បន្តិច​របស់​នាង​នេះ​ហើយ​កំណត់​ថា​ នាង​ចង់​រួម​ភេទ​ជាមួយអ្នក​​វា​ហាក់​ដូច​​ឆាប់​ពេក​។ ប៉ុន្តែ​អ្វី​ដែល​ជា​ឱកាស​ល្អ​ គឺ​នាង​អាច​នឹង​មាន​អារម្មណ៍​ល្អ​លើ​អ្នក​ក្នុង​ពេល​ដ៏​ឆាប់​។ ​

​​៧-​​នាង​រំលែក​អាហារ​ឱ្យ​អ្នក​ ៖ បង្ហាញ​​នូវ​កិរិយា​មិន​រើស​​អើង​​ចូល​​ស្និទ្ធ​​​ជា​មួយ​អ្នក ។

៨​-ការ​គយ​គន់​បបូរ​មាត់​ ៖ ភាគ​ច្រើន​បំផុត​នៅ​ពេល​សន្ទនា​គ្នា​ មនុស្ស​តែង​សម្លឹង​មើល​មុខ​មើល​ភ្នែក​គ្នា​ទៅ​វិញ​ទៅ​មក​ ។ ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​នាង​សម្លឹង​មាត់​របស់​អ្នក​គឺ​អាច​បញ្ជាក់​បាន​ពី​ចំណាប់​អារម្មណ៍​ ។ តែ​សូម​ចង​ចាំ​ថា​ ករណី​ការ​សន្ទ​នា​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ច្រើន​ និង​មាន​សំឡេង​ខ្លាំង​ស្តាប់​មិន​សូវ​ឮ​ ការ​សំឡឹង​មើល​មាត់​របស់​អ្នក​ គឺ​នាង​គ្រាន់​តែ​ចង់​នឹង​ថា​អ្នក​កំពុង​និយាយ​អ្វី​ប៉ុណ្ណោះ​ ៕