ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម​ម្នាក់​នេះ​ដេក​ស្តូក​…​ផ្អើល​គេឯង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ជនជាតិ​វៀតណាម​វ័យ​៧៧​ម្នាក់ ខ្យល់គ​ស្លាប់​នៅ​ខាង​មុខ​កាស៊ីណូ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរ​រដ្ឋ រួច​ប្តឹង​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ។ ដោយ​មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា ជន​រង​គ្រោះ​ប្រហែលជា​ចាញ់ល្បែង​នៅ​កាស៊ីណូ​អស់ប្រាក់​ពី​ខ្លួន​ហើយ​មើលទៅ បានជា​ដើរ​ចេញពី​កាស៊ីណូ​មក​ដល់​ខាង​មុខកា​ស៊ី​ក្រោ​ន​ក៏​ដួល​ទាំង​ជំហរ​គាំងបេះដូង​ស្លាប់​បែប​នេះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង…

ខេត្តស្វាយរៀង ៖ បុរស​ជនជាតិ​វៀតណាម​វ័យ​៧៧​ម្នាក់ ខ្យល់គ​ស្លាប់​នៅ​ខាង​មុខ​កាស៊ីណូ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរ​រដ្ឋ រួច​ប្តឹង​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ។

ដោយ​មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា ជន​រង​គ្រោះ​ប្រហែលជា​ចាញ់ល្បែង​នៅ​កាស៊ីណូ​អស់ប្រាក់​ពី​ខ្លួន​ហើយ​មើលទៅ បានជា​ដើរ​ចេញពី​កាស៊ីណូ​មក​ដល់​ខាង​មុខកា​ស៊ី​ក្រោ​ន​ក៏​ដួល​ទាំង​ជំហរ​គាំងបេះដូង​ស្លាប់​បែប​នេះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅ​ខាង​មុខកា​ស៊ី​ក្រោ​ន ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ករណី​មនុស្ស​ដួល​ស្លាប់ នៅ​ខាង​មុខ​កាស៊ីណូ​ក្រោ​ន មិនដឹង​ថា មូលហេតុ​អី ។ ហើយ​គ្រាន់តែ​ទទួល​ដំណឹង​ភ្លាម​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ភ្លាម​ៗ ដើម្បី​ធ្វើការ​ពិនិត្យ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បុរស​ដែល​ស្លាប់​ខាងលើ​ឈ្មោះ តាត់ តូ​ហា អាយុ​៧៧​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ផ្លូវ​លេខ​៣២ ស្រុក​លេខ​១១ ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C 6301556 ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​សាកសព​ដែល​មាន​គណៈកម្មការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ខេត្ត​រួម​មាន​លោកគ្រូ​ពេទ្យ សុខ ប៊ុ​ន​ថន អនុប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ជី​ភូ ពិនិត្យ​ហើយ​សន្និដ្ឋាន​ថា ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ​ពិតមែន ។

ចំណែក​សាកសព​សមត្ថកិច្ច​ប្រគល់​ជួន​ក្រុម​គ្រួសារ​ដែល​មាន​តំណាង​ឈ្មោះ ង្វៀ​ង ដាំង​វ៉ាង​អ្នក​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ប្រទេស​វៀតណាម នៅ​វេលា​ម៉ោង​៧​និង​៣៦​នាទី​យប់ ថ្ងៃ​ដដែល​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ