ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្តាយ​ធនធាន និង​ស្តាយ​ភាព​ជា​យុវវ័យ​ដ៏​ត្រឹម​ត្រូវ​ណាស់​…​ស្តែងនេះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ បាន​ឃាត់​ក្រុម​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់ ​កាលពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​១៥ ​មក​រា ស្ថិតនៅ​ចំណុច​ភូមិ​វត្ត​រំ​ដូ​ល សង្កាត់ ចំការ​សំរោង ក្រុង​បាត់ដំបង​…

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ បាន​ឃាត់​ក្រុម​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់ ​កាលពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​១៥ ​មក​រា ស្ថិតនៅ​ចំណុច​ភូមិ​វត្ត​រំ​ដូ​ល សង្កាត់ ចំការ​សំរោង ក្រុង​បាត់ដំបង​ ដែលសុទ្ធសឹងតែយុវវ័យនេះ ។

បើ​តាម​របាយការណ៍​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង​៦​នាក់​នោះ​ ១-.​ឈ្មោះ​ភាព កក្កដា ភេទប្រុស ​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ២-​ឈ្មោះ​បាន នឹមនួន ភេទ​ស្រី ​អាយុ​១៩​ឆ្នាំ ជា​ជាង​អ៊ុតសក់ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ៣-​ឈ្មោះ​ហេង អេ​ង​ជា ភេទប្រុស ​អាយុ​២៤​ឆ្នាំ រស់នៅ​ភូម​រំចេក​៤ សង្កាត់​រតន​: ក្រុង​បាត់ដំបង ៤-​ឈ្មោះ​ចាន់ សំណាង ភេទប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ទន់ សង្កាត់​​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ៥-​ឈ្មោះ​ថន ថា​វ៉ែន ភេទប្រុស ​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និង៦-ឈ្មោះ​ស្រី ស​ក្កិ​វិជ្ជា ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្កូវ សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​ ។

ជាមួយ​​ការ​ឃាត់ខ្លួន​ បើ​តាម​របាយ​ការ​ណ៍​​ដដែល កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​ រួម​មាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ១​កញ្ចប់​ទម្ងន់ ០.១៥​ក្រាម​, ទូរ​សព្ទ័​ជិត​១០​គ្រឿង​, ម៉ូតូ​ចំនួន​២​គ្រឿង​។ ​

អត្ថបទសរសេរ ដោយ