ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ត្រី​ដែល​មិនសូវ​សម្បូរ​នៅ​តំបន់​ឡូត៍​នេះ​សោះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ថៅកែ​ឡួ​ត៍​នេសាទ​ម្នាក់​បាន​ធ្វើការ​ត្អូញត្អែរ​ថា ត្រី​ឆ្នាំ​នេះ​មិន​សម្បូរ​ទេ ហើយដោយ​សារ​មាន​បទល្មើស​នេសាទ​ច្រើន ដែល​ជា​កត្តា​នេះ​នាំ​ឲ្យ​ត្រី​ហិនហោច ការ​អះអាង​នេះ​ស្ថិត​នៅ​ឡូត៍​នេសាទ​លេខ​៤ សង្កាត់​ព្រែក​តា​សេក ច្រាំង​ច​ម្រះ​២…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ថៅកែ​ឡួ​ត៍​នេសាទ​ម្នាក់​បាន​ធ្វើការ​ត្អូញត្អែរ​ថា ត្រី​ឆ្នាំ​នេះ​មិន​សម្បូរ​ទេ ហើយដោយ​សារ​មាន​បទល្មើស​នេសាទ​ច្រើន ដែល​ជា​កត្តា​នេះ​នាំ​ឲ្យ​ត្រី​ហិនហោច ការ​អះអាង​នេះ​ស្ថិត​នៅ​ឡូត៍​នេសាទ​លេខ​៤ សង្កាត់​ព្រែក​តា​សេក ច្រាំង​ច​ម្រះ​២ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អ្នក​យក​ព័ត៌មាន​យើង​បាន​ជួប​ជាមួយ​ថៅកែ​នេសាទ​ដៃ​ម្នាក់​នៅ​ឡូត៍​លេខ​៤ នៅ​សង្កាត់​ព្រែក​តា​សេក​ដោយ​គាត់​បាន​និយាយ​ថា ត្រី​ឆ្នាំ​នេះ​មិន​ខុស​អី​ពី​ឆ្នាំ​កន្លង​ទៅ​ឡើយ មិនសូវ​សម្បូរ​ទេ ។ ហើយដោយ​ការ​អះអាង​របស់​មន្ត្រី​ជលផល​មួយ​ចំនួន​បាន​និយាយ​ថា ដោយ​ឡូត៍​នេសាទ​ខ្លះ​មាន​ត្រី​ច្រើន ហើយ​ខ្លះ​ក៏​មាន​តិច ដែល​កន្លង​មក​ខាង​កោះ​ក៏​បាន​ផ្សាយ​ព័ត៌មាន​ឡូត៍​នេសាទ​ដែល​ត្រូវ​ៗ ដែល​នៅ​សង្កាត់​ច្រាំង​ច​ម្រះ ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​មក​មាន​៤​កន្លង​នោះ​មិន​ត្រូវ​ទេ គឺ​មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​ប៉ុន្មាន​ទេ ។

បើ​តាម​ការ​អះអាង​នៅ​ក្នុង​ការ​លើក​ត្រី​ម្តង​ៗ គឺ​ត្រី​មើល​តាម​ទិដ្ឋភាព​ជាក់ស្តែង​បាន​មិន​ដល់​៥០​គីឡូ​ផង ពេល​ទម្លាក់​ចេញពី​ដៃ​ភ្លាម​ៗ គឺ​គេ​ឃើញ​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ចោមរោម​រើស​ត្រី​ប្រហែលជា​២០​នាក់ ក្រោយ​ពី​បាន​ទម្លាក់​ពី​ដៃ​មិន​ដល់​៥០​គីឡូ​ផង​ហ្នឹង ។

អ្នកនេសាទ​ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​គឺ​មាន​ឡូត៍​នេសាទ​ខ្លះ​ៗ ដែល​ជា​ឡូត៍​នេសាទ​ធំ​ៗ​នៅ​តំបន់​ខាងលើ​ដូច​ជា​ព្រែក​ក្តាម​គឺ​ត្រូវ តែ​ដោយឡែក​តំបន់​គាត់​នេះ​មិន​ត្រូវ​ឡើយ គាត់​ថា ក្នុង​មួយ​ខ្នើត​ៗ​ចាប់​ត្រី​បាន​តែ​ជាង​១០​តោន​ទេ​។

គាត់​បាន​បញ្ជាក់​ទៀត​ថា ត្រី​ដែល​ត្រូវ​ញ​គឺ​ចាប់​បាន​តែ ថ្ងៃ​៧- ៨-៩-១០ មក​ម្ល៉េះ ហើយ​ចំណែក​ថ្ងៃនេះ​ជា​ថ្ងៃ​១០​កើត​ត្រី​កាន់តែ​ខ្សត់​ទៅ​ៗ ហើយ​កាលដែល​ត្រូវ​នោះ​គឺ​មិន​បាន​ត្រី​ច្រើន​ប៉ុន្មាន​ទេ ម្តង​បាន​តែ​២០០-៣០០​គីឡូ​ទេ ទោះបីជា​មាន​ទឹកធំ ឬ​ច្រើន​ក៏​ដោយ ។

បញ្ជាក់ ពេល​ដាក់​ចេញពី​ដៃ​ត្រី​ដែល​ធំ​ៗ គឺ​ត្រូវ​រើស​ទៅ​លក់​នៅ​ទីផ្សារ បាន​តម្លៃ​១​ម៉ឺន​ទៅ ហើយ​អ្នក​ដែល​ទិញ​នៅ​កន្លែង​បាន​តម្លៃ​៦​ទៅ​៧​ពាន់ ៕