ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវរថភ្លើងក្តាន់ពីរទៀត! ឥតល្ហែចាប់មិនចេះ​អស់​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​ប៉ុស្តិ៍​បាន​បើក​ការ​ស្រាវជ្រាវ​ប​ង្ក្រាប​​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​​​ថ្ងៃ​ទី​១៤ ខែមករា…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​ប៉ុស្តិ៍​បាន​បើក​ការ​ស្រាវជ្រាវ​ប​ង្ក្រាប​​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​​​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្តាន់​ពីរ ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក​។

ក្នុង​ការ​ចុះបង្ក្រាបនោះ​ កំលាំង​សមត្ថកិច្ច​​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​​ឈ្មោះ សៅ សុវណ្ណ​វិ​រៈ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ទីតាំង​ខាងលើ (ជា​​អ្នក​ជួញដូរ​គ្រឿងញៀន​)​។

ចំណែក​​វត្ថុ​តាងដែលសមត្ថកិច្ច​​ចាប់​យក​រួម​មាន ​ក្រាម​ពណ៌​សរ​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៦​កញ្ចប់​ធំ​, ​ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​, ​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​, ​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយ,​​​កាំបិត​ដែក​ច្នៃ​ចំនួន​​មួយ និង​ប្រាក់​រៀល​ចំនួន​៧៥៥០០​​រៀល​​។

កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត​កំពុង​​សាកសួរជនសង្ស័យ​ដើម្បី​​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក ​និងក្រុម​ដទៃ​​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ