ព្រឹក​នេះ​សម្តេច​តេ​ជោ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ (​ផ្លូវជាតិ​៤-​ផ្លូវជាតិ​១)


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ប្រវែង​៥២,៩៨៣​គីឡូម៉ែត្រ (​ជាង​៥២​គីឡូម៉ែត្រ​) ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា​នេះ ដែល​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​២៧៣​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ​ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាង​១៥​គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកណ្តាល​ប្រវែង​ជិត​៣៨​គីឡូម៉ែត្រ ដែល​មាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ នៃ​ផ្លូវជាតិ​លេខ​៤ និង​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ២៤+៨៤០ នៃ​ផ្លូវជាតិ​លេខ​១ ។

ទំហំ​ទទឹង​ផ្លូវ​រហូត​ដល់​ទៅ​២៧​ម៉ែត្រ​សម្រាប់​ទីប្រជុំជន​សម្រាប់​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹង​ផ្លូវ​២៥​ម៉ែត្រ មាន​ដាក់​អំ​ពូ​ល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់​ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់​ផ្លូវ​ក្រៅ​ក្រុង ។

ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ លើស​ពី​នេះ​ទៀត​ការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ គឺជា​កា​រត​ភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ច​សំខាន់​ៗ​របស់​មហា​អនុ​តំបន់​មេគង្គ រួមចំណែក​ក្នុង​ការ​សម្រួលការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី​ដែល​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​នេះ ទៅ​ជា​តំបន់​អភិវឌ្ឍ​ថែម​ទៀត​ផង ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ