នេះ​មិន​តិច​ទេ សំងំ​ស្ងាត់​ៗ

Sponsored

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ប្រព្រឹត្ត​ពី​បទ​ចែកចាយ​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១២ មក​រា ២០១៩ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​នឹង​ផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ទំនប់​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យ​ដែល​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ កោន មុត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ដកហូត​វត្ថុ​តាង រួម​មាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន WY ចំនួន​២៧៩​គ្រាប់​កន្លះ ថ្នាំ​ញៀន​ម៉ា​ទឹកកក ICE ចំនួន​៤​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ចិ​ញ្ជៀ​ន​លោហធាតុ​ពណ៌​លឿង ចំនួន​២​វង់ ខ្សែដៃ​លោហធាតុ​ពណ៌​លឿង​ចំនួន​១​ខ្សែ​ទូរស័ព្ទ​ដៃ​២​គ្រឿង ។

ប៉ូលិស​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​រូប​នេះ​ប៉ូលិស​បាន​ធ្វើការ​ស៊ើបអង្កេត​ជា​យូរថ្ងៃ​មក​ហើយ ក្រោយ​ពី​បាន​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ក​ឃើញ​វត្ថុ​តាង​នឹង​នាំ​ខ្លួន​មក​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​ធ្វើការ​សាកសួរ ។ យោង​តាម​ចម្លើយ​ជនសង្ស័យ​នឹង​យោង​ទៅ​លើ​វត្ថុ​តាង​ប៉ូលិស​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ទៅ​តុលាការ​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ