ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រឹត​បន្តឹង​ការ​ចេញ​លិខិតឆ្លងដែន​ការទូត​ដល់ទី​ប្រឹក្សា និង​ជំនួយការ​ជនបរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​មួយ​ ដើម្បី​រឹត​បន្តឹង​ដល់​ការ​ចេញ​លិខិតឆ្លងដែន​ការទូត​ដល់​ជនបរទេស​ដែល​បាន​ធ្វើ​ការងារ​ជាទី​ប្រឹក្សា​អោយ​ស្ថាប័នរដ្ឋ​ ។ សារា​ចរណ៍​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន សែន ត្រូវ​បាន​ផ្សព្វផ្សាយ បន្ទាប់​ពី​មាន សេចក្តី​រាយការណ៍​ព័ត៌មាន​បរទេស​ដែល​ថា ​លោកស្រី…

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​មួយ​ ដើម្បី​រឹត​បន្តឹង​ដល់​ការ​ចេញ​លិខិតឆ្លងដែន​ការទូត​ដល់​ជនបរទេស​ដែល​បាន​ធ្វើ​ការងារ​ជាទី​ប្រឹក្សា​អោយ​ស្ថាប័នរដ្ឋ​ ។

សារា​ចរណ៍​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន សែន ត្រូវ​បាន​ផ្សព្វផ្សាយ បន្ទាប់​ពី​មាន សេចក្តី​រាយការណ៍​ព័ត៌មាន​បរទេស​ដែល​ថា ​លោកស្រី យ៉ី​ង ឡាក់ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​កំពុងរង់ចាំ​​នៅ​​ក្រៅប្រទេស​មាន​លិខិតឆ្លងដែន​កម្ពុជា​ ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ចេញលិខិត​ឆ្លងដែន​អោយ​គាត់​ឡើយ​ ។

សារា​ចរណ៍​ដែល​ចុះហត្ថលេខា​ ដោយ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​អោយ​ក្រសួង​នានា​ប្រមូល​វិញ​លិខិតឆ្លងដែន​ពី​ទីប្រឹក្សា​ឬ​ជំនួយការ​បរទេស​ ។ សារា​ចរណ៍​នោះ​ក៏​ណែនាំ​ដល់​ក្រសួងការបរទេស​អោយ​ពិនិត្យ​ធ្វើ​ជា មោឃភាព​លិខិតឆ្លងដែន​ដែល​បាន​ផ្តល់​ដល់​បុគ្គលិក​ដែល​គ្មាន​ស​ញ្ជាត​​តិ​ខ្មែរ​ពី​កំណើត​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ