ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ហើយ​ម៉េច​បាន​ឆេះ​ស្ថានីយ​មួយ​នេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​១១​និង​០០​ព្រឹក​នេះ​ភ្លើង​បាន​រលត់​ហើយ ដែល​ឆេះ​កា​រ៉ា​ស​សាំង​ស្ថានីយ​សូ​គី​ម៉ិច ស្ថិត​នៅ​ឃុំ​បឹង​សាឡា​ង ខណ្ឌ​ឬ​ស្សី​កែវ ហើយ​ក្នុង​ករណី​នេះ​បាប​ឆេះ​រថយន្ត​ដឹង​សាំង​មួយ​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​រោង​ស្ថានីយ​សាំង​នេះ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​១១​និង​០០​ព្រឹក​នេះ​ភ្លើង​បាន​រលត់​ហើយ ដែល​ឆេះ​កា​រ៉ា​ស​សាំង​ស្ថានីយ​សូ​គី​ម៉ិច ស្ថិត​នៅ​ឃុំ​បឹង​សាឡា​ង ខណ្ឌ​ឬ​ស្សី​កែវ ហើយ​ក្នុង​ករណី​នេះ​បាប​ឆេះ​រថយន្ត​ដឹង​សាំង​មួយ​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​រោង​ស្ថានីយ​សាំង​នេះ​ផង​ដែរ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ទាក់ទិន​នឹង​ករណី​នេះ​ខាង​លើនេះ គេ​សង្ស័យ​ថា មក​ពី​រថយន្ត​សូ​គី​ម៉ិច​មួយ​គ្រឿង​នោះ​ចូល​ចត​បូម​ប្រេង​នៅ​ស្ថានីយ​ខាងលើ ហើយ​ក៏​បាន​ឆាបឆេះ​ពេល​កំពុង​បូម​តែ​ម្តង ។ ស្ថានីយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ទិញ​ប្រេង​មិន​បរិសុទ្ធ ដែល​មាន​រថយន្ត​ប្រេង​ជា​ច្រើន​គ្រឿង​បាន​ដែល​មក​ឈប់​ចត​នៅ​ចំណុច​ខាងលើ​នេះ​គឺ​បូម​ប្រេង​លក់​ឲ្យ​ស្ថានីយ​ប្រេង​ខាងលើ​នេះ ហើយ​មាន​រោង​មួយ​សម្រាប់​ឲ្យ​រថយន្ត​ស៊ី​តែ​ន​ប្រេង​ចូល​បូម​ប្រេង​ជា​លក្ខណៈ​សំងាត់ ។

ក្នុង​ហេតុការណ៍​នេះ​មាន​រថយន្ត​ទៅ​ជួយ​អន្តរាគមន៍​២១​គ្រឿង និង​សមត្ថកិច្ច​កំពុង​ជួយ​គ្នា ផង​ដែរ​ត្បិត​តែ​វា​បាន​រលត់​ទៅ​ហើយ​ក្តី តែ​ក្នុង​ករណី​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ ។

បើ​តាម​ព័ត៌មាន​ពី​នគរបាល​ដែល​ម្ចាស់​ស្ថានីយ​បាន​ប្រាប់​ថា មូលហេតុ​មក​ពី​ឆ្លង​ចរន្ត​ពី​រថយន្ត បូម​ប្រេង​នោះ​មិន​បាន​ពន្លត់​រថយន្ត ហើយ​ក៏​បាន​ឆេះ​ខណៈ​កំពុង​តែ​បូម​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ