ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យជម្នះ​ថ្ងៃ​7​មក​រា ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​នៃ​សន្តិភាព​ និង​ការ​អភិវឌ្ឍ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក ជា ចាន់​តូ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក បាន​បញ្ជាក់​ក្នុង​មោទនភាព​ថា ជ័យជម្នះ​ថ្ងៃ​៧ មក​រា…

ខេត្តកំពង់ធំ ៖ លោក ជា ចាន់​តូ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក បាន​បញ្ជាក់​ក្នុង​មោទនភាព​ថា ជ័យជម្នះ​ថ្ងៃ​៧ មក​រា ជា​មូលដ្ឋា​ន​ដ៏​រឹង​មាំ​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា បើ​គ្មាន​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩​ទេ នោះ​កម្ពុជា​គ្មាន​អ្វី​ៗ​ដូច​ថ្ងៃនេះ​ឡើយ ។

នេះ​ជា​ការ​បញ្ជាក់​របស់​លោក ជា ចាន់​តូ កាលពី​ថ្ងៃ​ទី​១០ ខែមករា នៅ​ក្នុង​មិ​ទ្ទី​ញ​អប អរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ថ្ងៃជ័យ​ជម្នះ ៧​មក​រា (៧ មក​រា ១៩៧៩-៧ មក​រា​២០១៩) ដែល​រៀបចំ​ធ្វើ​នៅ​បរិវេណ​ទី​ស្នាក់​ការ​គណបក្ស ស្រុក​ស​ន្ទុ​ក ដោយ​មាន​មហាជន​និង​តំណាង​ស្ថាប័ន​ទូ​ទាំង​ស្រុក​ជិត​១​ពាន់​នាក់​ចូលរួម ។

នៅ​ក្នុង​សុន្ទរកថា​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាន​​ជូន​អង្គ​មិ​ទ្ទី​ញ​ដោយ​លោក ជា ចាន់​តូ បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា ថ្ងៃ​៧ មក​រា គឺជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា ដែល​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា ឬ​កម្លាំង​ណា​មក​បំភ្លៃ​ឬ​បំផ្លាញ​បាន​ឡើយ ។

សុន្ទរកថា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ទៀត​ថា ថ្ងៃជ័យ​ជម្នះ ៧ មក​រា ១៩៧៩ ដែល​សម្រេច​បាន​មកនេះ គឺ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​គួប​ផ្សំ​យ៉ាង​ស្អិតរ​មួ​ត​រវាង​កម្លាំង​២​គឺ​កម្លាំង​មហា​សាមគ្គី​ជាតិ​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​ជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។

ស្មារតី​៧ មក​រា ស្ថិត​នៅ​ក្នុង​ដួងចិត្ត​របស់​យើង​ជា​និច្ច និង​ជា​កម្លាំង​ដ៏​ធំធេង​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ ។ បច្ចុប្បន្ន​យើង​កំពុង​ឈរ​យ៉ាង​រឹង​មាំ​ក្នុង​ភាព​ជា​ម្ចាស់​លើ​ប្រទេស​ជាតិ និង​ជោគវាសនា​របស់​ខ្លួន ហើយ​ក៏​កំពុង​ឈាន​ទៅ​មុខ​យ៉ាង​ស្វាហាប់ ប្រកបដោយ​ភាព​ជឿជាក់​ដែរ ។ ពោល​គឺ​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មកនេះ​ផ្ដើម​ចេញពី​ជ័យជម្នះ ៧​មក​រា ១៩៧៩ កម្ពុជា​បាន​សម្រេច​នូវ​ការ​កែប្រែ​មុខមាត់​ដែល​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់​ឡើយ ។

នៅ​ក្នុង​ឱកាស​នោះ លោក ជា ចាន់​តូ ក៏​បាន​អំពាវនាវ​ដល់​អ្នកចូលរួម​ក៏​ដូច​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់​នូវ​ស្មារតី​រួបរួម​ជាតិ​ជា​ធ្លុង​មួយ ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​ទទួល​បានការ​អភិវឌ្ឍ​ថ្មី​បន្ថែម​ទៀត ៕ ដោយ​សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ