ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ទស្សនកិច្ច​សិក្សា​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្វី​ជា​ផែនការ អ្វី​ជា​ការ​ប្តេជ្ញា​ចិត្ត ? នេះ​ជា​សំនួរ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​ដល់​កង​យោធពលខេមរភូមិន្ទ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ជា សា​រ៉​ន មេបញ្ជាការ​រង នាយសេនាធិការ​កងទ័ពជើងគោក…

ខេត្តបាត់ដំបង ៖ អ្វី​ជា​ផែនការ អ្វី​ជា​ការ​ប្តេជ្ញា​ចិត្ត ? នេះ​ជា​សំនួរ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​ដល់​កង​យោធពលខេមរភូមិន្ទ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ជា សា​រ៉​ន មេបញ្ជាការ​រង នាយសេនាធិការ​កងទ័ពជើងគោក ។

ដោយ​បាន​ដាក់​សំនួរ​បន្ថែម​ដល់​កងទ័ព​នៅ​តាម​ព្រំដែន​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ជំហរ​ស្មោះត្រង់​ស្នេហា​ជាតិ​បម្រើ​ប្រជាពលរដ្ឋ និង​រក្សា​វិន័យ សេចក្តី​ថ្លៃថ្នូរ បង្កើន​សមត្ថភាព គុណភាព ការ​គ្រប់គ្រង ដឹកនាំ​បញ្ជា​ប្រកបដោយ​ចេរភាព ដែល​ជា​កត្តា​ឈានមុខ​សំដៅ​ពង្រឹង​បានការ រួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​ដល់​វរ​សេនា​តូច​លេខ​៥១៣ ចំណុះ​កងពល​លេខ​៥១ និង​វរ​សេនា​តូច​លេខ​៥៣៣ ចំណុះ​ឲ្យ​កងពល​លេខ​៥៣ វេលា​ពេញ​១​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង នា​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ ។

អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ចូលរួម​ពី​លោក​សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ហឿ​ង សុគន្ធ អភិបាលរង​ខេត្តបាត់ដំបង​ព្រមទាំង​ស្នងការ​រង​អាវុធហត្ថ អធិការ​ស្រុក​បាន​មក​ចូលរួម ។

នៅ​ក្នុង​សកម្មភាព​ជួប​សំណេះសំណាល​កងទ័ព​នៅ​កងវរសេនាតូច​លេខ​៥១៣ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង និង​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រគល់​ផ្ទះ​ស្នាក់​នៅ​ក្នុង​បន្ទាយ​ជូន​ដល់​គ្រួសារ​កងទ័ព​០១​ខ្នង តំណាង​១៨​ខ្នង ដែល​បាន​ធ្វើ​រួច​ក្នុង​គំរោង​៨៣​ខ្នង ដែល​ជា​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក ។

បន្ទាប់​មក​ប្រតិភូ​បាន​ទស្សនៈកិច្ច​សិក្សា​បាន​ធ្វើការ​ពិនិត្យ​ទីតាំង​កន្លែងធ្វើការ​ងារ​ថ្នាក់​កងវរសេនាតូច​ទាំង​ពីរ​លើ​ការងារ ចិញ្ចឹមសត្វ​គោ ត្រី មាន់ ទា ផ្ទះបាយ ការ​ដាំ​ដំណាំ បន្លែ​គ្រប់មុខ ផ្នែក​រោង​ជាង និង​ភាព​រីក​ចម្រើន​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​បញ្ជា និង​ការ​ធានា​ជីវភាព​រស់នៅ​របស់​កងទ័ព បាន​សមរម្យ ជាង​នេះ​ទៅ​ទៀត​កងវរសេនាតូច​បាន​ចូល​ជ្រៅ​លើ​ការងារ​កសាង អង្គភាព​ពិសេស​ការ​កសាង​ផ្ទះបាយ​គំរូ​ថ្នាក់​វរ​សេនា​តូច​នឹង​ស្វែង​យល់​រាល់​បទ​ពិសោធន៍​ការ​គ្រប់គ្រង​កម្លាំង​កងទ័ព ការ​ថែរក្សា សុខមាលភាព ការងារ​ធានា​ហូប​ចុក​ប្រចាំ​ថ្ងៃ​អោយ​កងទ័ព បាន​សមរម្យ ព្រម​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហា្ញ​ញ​ដែល​មាន​លក្ខណៈ​៤​ចំណុច​របៀបរបប​ធ្វើ​ការងារ គ្រប់គ្រង ចំនួន​ទ័ព​ការងារ​ប្រយុទ្ធ​ត្រៀមប្រយុទ្ធ​ការងារ ហ្វឹក​ហ្វឹ​ន​រៀនសូត្រ​លើកកម្ពស់​សមត្ថភាព ការ​យល់​ដឹង លើ​គ្រប់​វិស័យ ស្រប​តាម​ការ​ណែនាំ​ពី​ថ្នាក់​យោធភូមិ​ភាគ បាន​ដាក់​ចេញ​តាម​ទិស​ដៅ​ឲ្យ​អនុវត្តន៍​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ