ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម​ប្តេជ្ញា​រួម​គ្នា​លុប​បំបាត់​អំពើ​ពុក​រលួយ និង​បង្កើត​កិច្ច​សហ​ប្រតិបត្តិ​រវាង​បក្ស នឹង​បក្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​វៀតណាម​បាន​ប្តេជ្ញា​រួម​គ្នា​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​និង​កិច្ច​សហប្រតិបត្តិការ​ណ៍​ទ្វេភាគី​រវាង​គណបក្ស និង​គណបក្ស ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​កុ​ម្មុនី​ស្ត​វៀតណាម និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក​កែវ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​វៀតណាម​បាន​ប្តេជ្ញា​រួម​គ្នា​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​និង​កិច្ច​សហប្រតិបត្តិការ​ណ៍​ទ្វេភាគី​រវាង​គណបក្ស និង​គណបក្ស ។

នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​កុ​ម្មុនី​ស្ត​វៀតណាម និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក​កែវ ពិសិដ្ឋ អ្នក​នាំ​នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ឲ្យ​ដឹង​ក្រោម​ជំនួប​ពិភាក្សា​រវាង​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ជាមួយ​លោក ត្រឹង កឹ​ម​ទូ (Tran Kam Tu លេខាធិការ​មជ្ឈិមបក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម នា​ព្រឹក​ថ្ងៃ​ទី​១០ មក​រា នៅ​វិមាន​រដ្ឋសភា​ថា ក្នុង​ជំ​នួ ប​ពិភាក្សា លោក​ត្រឹង កឹ​ម ទូ បាន​ឲ្យ​ដឹង​ថា ក្នុង​ជំ​ណើ​រ​ទស្សនៈកិច្ច​នៅ​កម្ពុជា ដើម្បី​រឹតចំណង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក​បន្ត​ថា ហើយ​កាលពី​ថ្ងៃ​ទី​៩ មក​រា គណៈប្រតិភូ​ក៏​បាន​ជួប​ពិភាក្សា​ទ្វេភាគី​រវាង​គណៈកម្មការ​មជ្ឈិមបក្ស​កុ​ម្មុនី​ស្ត​វៀតណាម និង​គណៈកម្មការ​ត្រួតពិនិត្យ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​ជជែក​គ្នា​ស្តី​អំពី​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​គណៈកម្មការ​ត្រួតពិនិត្យ​គណបក្ស​ទាំង​ពីរ និង​បន្ត​ការ​ផ្លាស់​ប្តូរ​យោបល់ និង​បទ​ពិសោធន៍​រវាង​គ្នា​ទៅ​ទៅ​វិញ​ទៅ​មក ។ លោក​បញ្ជាក់​ថា «​ក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា និង​កំណត់​ទិស​ដៅ​ប្តេជ្ញា​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក រលួយ និង​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុ​ម្មុនី​ស្ត​វៀតណាម​ផង​ដែរ​» ។

លោក​បន្ថែម​ថា ទោះបីជា​សភាពការណ៍​នៅ​លើ​ពិភពលោក​កំពុង​តែ​ប្រែប្រួល​យ៉ាងណា​ក្តី​លោក​ក៏​បាន​បង្ហាញ​ជំនឿ​មុតមាំ​ចំពោះ​ចំណងមិត្តភាព​ប្រពៃណី​កម្ពុជា និង​វៀតណាម​គ្មាន​ការ ផ្លាស់​ប្តូរ​ផ្ទុយ​ទៅ​វិញ គឺ​កាន់តែ​រឹតចំណង​មិត្តភាព​ក្នុង​ការ​ថែរក្សា​សន្តិសុខ និង​សន្តិភាព និង​ការ អភិវឌ្ឍន៍​ប្រទេស​ទាំង​សងខាង ។ លោក​បាន​ថ្លែងអំណរគុណ​កម្ពុជា​ដែល​តែងតែ​គាំទ្រ​ដល់​បក្ស​កុ​ម្មុនី​ស្តរៀ​ត​ណា​ម​តាំងពីរ​ដើម​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

លោក​ក៏​បាន​ប្តេជ្ញា​ធ្វើ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ណ៍​ពូន​ជ្រុំ​ជា​ប្រពៃណី​រវាង​កម្ពុជា​វៀតណាម ឲ្យ​កាន់តែ​រឹង​មាំ​ខ្លាំ​ខ្លា​បន្ថែម​ទៀត ដែល​ទាំងនេះ​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ប្រជាជន​កម្ពុជា ដើម្បី​ថែរក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រទេស​ទាំង​ពីរ ។

ក្នុង​ឱកាស​នោះ សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ពោល គឺ​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ កម្ពុជា​បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​ទី​៤០ ថ្ងៃជ័យ​ជម្នះ​៧​មក​រា (៧ មក​រា ១៩៧៩-៧ មក​រា ២០១៩) យ៉ាង​អធិកអធម ។ សម្តេច​បាន​គូសបញ្ជាក់​ថា ៧ មក​រា ឆ្នាំ​១៩៧៩ ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​ចាត់​ទុក​ថា ជា​ថ្ងៃកំណើត​ទី​២ ជា​សករាជ​ថ្មី ដែល​នាំ​ឲ្យ​កម្ពុជា​បាន​ស្គាល់​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ ។

សម្តេច​ប្រធានរដ្ឋសភា​បាន​ថ្លែងអំណរគុណ​ចំពោះ​បក្ស​ក​ម្មុ​យ​នី​ស្ត​វៀតណាម​ប្រជាជន និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ជួយ​រំដោះប្រជាជន​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ។ សម្តេច ហេង សំ​រិ​ន បាន​គូសបញ្ជាក់​ថា រយៈពេល​៤០​ឆ្នាំ​មកនេះ​កម្ពុជា​បាន​ខិតខំ​យ៉ាង​លំបាក​ក្នុង​ការ​ស្តា កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ ឱ្យ​មានការ​រីក​ចម្រើន​ដូច​ពេល​បច្ចុប្បន្ន ដោយ​មានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​មិត្តភក្តិ ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ ជា​ពិសេស គឺ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ។ ជាមួយ​គ្នា​នោះ​ដែរ​លោក ត្រឹង កឹ​ម​ទូ បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ