ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​មែន​លោក​នេះ​…​ឡូឡា​ថ្លង់​ពេក​កា.ប់​ឱ្យ​ដេក

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​យុវជន​​​ម្នាក់ត្រូវបាន​ឃាត់ខ្លួនភ្លាមៗ ​ក្រោយ​យក​​កាំបិត​ផ្គាក់​​កាប់​ទៅ​លើ​បុរស​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ធ្ងរ​ ដោយសារ​តែ​ខឹង​គេ​ផឹកស៊ី​និយាយ​ស្រែក​ឭៗខ្លាំង​ពេក ដែល​ធ្វើ​ឱ្យ​​រំខាន​​ដល់​រូបគេ​​ដែលមាន​​ផ្ទះនៅ​​ក្បែរ​គ្នានោះ ។ ការឃាត់ខ្លួន ​​ធ្វើឡើង​កាលពី​យប់​​ថ្ងៃ​ទី​៩ ​មករា…

ខេត្តក្រចេះ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​យុវជន​​​ម្នាក់ត្រូវបាន​ឃាត់ខ្លួនភ្លាមៗ ​ក្រោយ​យក​​កាំបិត​ផ្គាក់​​កាប់​ទៅ​លើ​បុរស​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ធ្ងរ​ ដោយសារ​តែ​ខឹង​គេ​ផឹកស៊ី​និយាយ​ស្រែក​ឭៗខ្លាំង​ពេក ដែល​ធ្វើ​ឱ្យ​​រំខាន​​ដល់​រូបគេ​​ដែលមាន​​ផ្ទះនៅ​​ក្បែរ​គ្នានោះ ។ ការឃាត់ខ្លួន ​​ធ្វើឡើង​កាលពី​យប់​​ថ្ងៃ​ទី​៩ ​មករា (ក្រោយ​​បង្កភ្លាម) ស្ថិតនៅ​​ក្នុងភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ឈ្មោះ ភី ពេជ្រ អាយុ​២៥​ឆ្នាំ រីឯ​ជនរងគ្រោះ​ មិនទាន់​​​ស្គាល់​ឈ្មោះ ដោយ​បាន​របួសដាច់​រយះ​​ស្ទើ​រ​ដាច់​ដៃ​​ម្ខាងក្នុងពេល​យកដៃ​ទៅ​រង​ ។

ប្រភពបន្តថា នៅមុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​​គឺ​​កំពុង​​​អង្គុយ​ផឹកស៊ីជាមួយ​គ្នីគ្នា​ដែល​ជា​អ្នក​ក្បែរផ្ទះ ។ ពេលនោះ ក៏ឃើញ​ជន​ដៃដល់​​ដើរ​កាន់​​​កាំបិត​ចេញពីផ្ទះ សំដៅ​​ទៅ​រក​កន្លែង​វង់​ផឹក​ រួច​​កាប់​ទៅ​លើ​​ជន​រង​គ្រោះយ៉ាងដំណំ​តែម្តង ​ធ្វើ​​​ឱ្យ​អ្នក​​​ផឹកស៊ី​ក្នុង​វង់​​បាន​​រត់​​ប្រសាចចែកជើងគ្នា​ ។

បើតាម​នគរបាល​ស្រុក​ស្នួលបានឱ្យដឹង​ថា ​មូលហេតុដែលជនសង្ស័យ​​ប្រើ​​​ហិង្សា​​កាប់​​បែប​​នេះ ក៏​ព្រោះ​តែ​ខឹង​​ជន​រងគ្រោះ​ផឹកស៊ី​​​ស្រែក​ឡូឡា​ខ្លាំងជាងគេដែលធ្វើឱ្យ​ថ្លង់​ ។

អត្ថបទសរសេរ ដោយ