ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាត​ៗ​ណាស់ ! តារា​ទាំង​១០​ដួង​បង្អួត​សម្រស់​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់ Golden Globes 2019

5 ឆ្នាំ មុន

ជា​ធម្មតា​នៅ​ក្នុង​ពិធី​ប្រកាស​រង្វាន់ នីមួយ​ៗ​រមែង​មាន​ឈុត​ឆាក​នៃ​ការ​បង្ហាញ​ម៉ូ​ដ​នានា​គួរ​ឲ្យ​គយគន់ ។ ជាក់ស្ដែង​ការ​ប្រកាស​រង្វាន់​អឌ្ឍគោល​មាស​ប្រចាំឆ្នាំ​២០១៩ (Golden Globes 2019) លើក​ទី​៧៦​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ មក​រា នៅ​សហរដ្ឋអាមេរិកប្រជុំ​ដោយ​តារា​ម៉ូ​ដ…

ជា​ធម្មតា​នៅ​ក្នុង​ពិធី​ប្រកាស​រង្វាន់ នីមួយ​ៗ​រមែង​មាន​ឈុត​ឆាក​នៃ​ការ​បង្ហាញ​ម៉ូ​ដ​នានា​គួរ​ឲ្យ​គយគន់ ។

ជាក់ស្ដែង​ការ​ប្រកាស​រង្វាន់​អឌ្ឍគោល​មាស​ប្រចាំឆ្នាំ​២០១៩ (Golden Globes 2019) លើក​ទី​៧៦​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ មក​រា នៅ​សហរដ្ឋអាមេរិកប្រជុំ​ដោយ​តារា​ម៉ូ​ដ និង​តារា​សម្តែង​ហូ​លី​វូ​ដជា​ច្រើន​រូប​ចូលរួម ។

បេ​ក្ខ​នារី​គ្រប់​រូប​ស្ថិត​ក្នុង​ឈុត​ដ៏​សិច​សុី និង​មាន​ស្លាក​យីហោល្បី​ៗ ។ ខាងក្រោម​នេះ​ជាតា​រា​ចំនួន​១០​នាក់​បាន​បង្ហាញ​ភាព​ឆើតឆាយ​របស់​ខ្លួន​នៅ​ក្នុង​វេទិកា​កម្រាលព្រំ​នៃ​ការ​ប្រកាស​រង្វាន់​រួម​មាន ៖

១-​នាង​ឡេ​ឌី ហ្គា​ហ្គា

ស្ថិត​នៅ​ក្នុង​ឈុត​ Dress ដៃ​វែង​មក​ពី​ក្រុមហ៊ុន​«Valentino» ។

២-​នាង​ដា​កូតា ហ្វា​ន​នី​ង

ជា​តារា​សម្តែង​រំលេច​ដោយ​ឈុត​ពណ៌​ទឹកប្រាក់​របស់​ក្រុមហ៊ុន​«Armani Prive» ។

៣-​នាង​អាន ហាត​ថា​វ៉េ

ជា​តារា​សម្តែង​ដ៏​ស្រស់​ស្អាត ស្ថិត​ក្នុង​ឈុត​មាន​ក្បូរ​ក្បាច់រចនា​ជា​រូប​សត្វ​របស់​ក្រុមហ៊ុន​«Elie Saab» ។

៤-​នាង​សា​អើ​ស រ៉ូ​ណា​ន់

ស្ថិត​ក្នុង​ឈុត​ឆើតឆាយ​របស់​ក្រុមហ៊ុន​«Gucci» ។

៥-​នាង​លី​លី រី​ន​ហាត

ជា​តារា​សម្តែង​នៅ​ក្នុង​ឈុត​ពណ៌​ក្រហម មក​ពី​«Khyeli» ។

៦-​នាង​ជេ​ម​ម៉ា ចាន

ស្ថិត​ក្នុង​ឈុត​ពណ៌​ខៀវ​ដោយនៅ​ផ្នែក​ខាង​ចុង​ឈុត​មាន​ភាព​ឡូយឆាយ ។

៧-​នាង​លូ​ពី​តា នី​យ៉ុ​ង​ហ្គោ

ជានា​រី​ស្បែក​ខ្មៅ​មួយ​រូប​ស្ថិត​ក្នុង​ឈុត​ប៉ាន​លើ​ទ្រូង​ពណ៌​ខៀវ របស់​ក្រុមហ៊ុន​«Calvin Klein» ។

៨-​នាង​ប៉េ​ណេ​ឡូ​ប៉េ គ្រូ​ស

ក្នុង​ឆ្នាំ​២០១៤ ​ជា​ម្ចាស់​ជើងឯក​នារី​ដ៏​សិច​សុី ប៉ុន្តែ​បច្ចុប្បន្ន​ប្រាកដជា​មិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខកបំណង ព្រោះ​ស្ថិត​ក្នុង​ឈុត​ដ៏​សិច​សុី​ខ្មៅ​រលើបរលោង ។

៩-​នាង​ជូ​លី​យ៉ា រ៉ូ​ប៊ើ​ត

ជា​តារា​សម្តែង​នៅ​ក្នុង​ភាពយន្ត​ផ្នែក​មនោសញ្ចេតនា​ក្នុង​ឈុត​ខ្មៅ​សក្ដិ​សម​នឹង​អាវ​វា​លក ។

១០-​នាង​រ៉ូ​សា​ម៉ា​ន់ ភី​ក

ជា​តារា​សម្តែង​ល្បី​ក្នុង​រឿង​«Gone Girl» និង​«Private War» សក្ដិ​សម​នឹង​អាវ​គ្រប​ស្មា​ពណ៌​ទឹកប្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ