រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្តីបន្ទោសដល់មេសហជីព ម្នាក់ដែលបានដឹកនាំកម្មករធ្វើបាតុកម្មទាំងមិនយល់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានមេសហជីពមួយបានដឹកនាំកម្មករធ្វើបាតុកម្ម កាលពេលកន្លងមកនេះរហូតហែក្បូនទៅអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្រសួងការងារទៀតផង ។ ក្នុងជំជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីប្រមាណ១៨,២៧៣នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ដែលជំនួបនេះធ្វើឡើង នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវនាព្រឹកថ្ងៃទី៩ មករា ឆ្នាំ២០១៩ ទោះបីមិនលើចំឈ្មោះក្តីសម្តេចបានស្តីបន្ទោសដល់មេសហជីពដែលគាំទ្រគណបក្សប្រជាជនកម្ពុជាបែរជាដឹកនាំកម្មករធ្វើបាតុកម្មទៅវិញ ។

សម្តេចបន្តថា មេសហជីពម្នាក់នឹងក៏ជាមេសហជីពគាំទ្រគណបក្សប្រជាជនកម្ពុជា ប៉ុន្តែបែជាមិនយល់គោលការណ៍របស់គណបក្សក្នុងការជួយកម្មករទៅវិញ ។ សម្តេចបញ្ជាក់ថា «នេះហើយជាចំណុចដែលខ្ញុំចង់អំពាវនាវ ព្រោះខ្ញុំឮសូររឿងនេះប៉ុន្មានថ្ងៃមកហើយធ្វើបាតុកម្ម ហើយអ្នកដឹកនាំធ្វើបាតុកម្មនោះ គឺជាសហជីពគាំទ្រគណបក្សប្រជាជនកម្ពុជាទៅទៀតអីចឹង ។

តើអ្នកណាគេលោកឯងនឹងមែន ! អីញ្ចឹងវានៅជាមួយគណបក្សប្រជាជនវាអត់យល់កិច្ចការអ្វីទេអី0x017d7 » ។ យ៉ាងណាក្តីសម្តេចបានក៏បានអំពាវនាវដល់កម្មករទាំងអស់ថា បើសិនជាមេសហជីពណាក៏ដោយដឹកនាំមិនត្រឹមត្រូវកុំទៅធ្វើតាមអី ព្រោះខូចប្រយោជន៍ផ្ទាល់ខ្លួនឲ្យសោះ ។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះបន្ទាប់ពីសម្តេចបានលើកឡើងថា ស្ថិតក្នុងក្របខណ្ឌពាណិជ្ជកម្មសេរីបណ្តាប្រទេសមួយចំនួនបាននាំទំនិញមកកម្ពុជាថយពន្ធ ហើយកម្ពុជាក៏នាំចូលទំនិញទៅគេវិញថយពន្ធប៉ុណ្ណឹងដូចគ្នាផងដែរ ។
សម្តេចបន្តថា រៀងរាល់ឆ្នាំកម្ពុជាបានកាត់បន្ថយពន្ធគយពិតហើយការកាត់បន្ថយពន្ធគយនៅតាមក្របខណ្ឌរបស់អាស៊ាន និងក្របខណ្ឌសេរីជាមួយប្រទេសដទៃមិនបានធ្វើឲ្យប្រាក់ចំណូលពន្ធគយកម្ពុជាថយនោះទេ ផ្ទុយទៅវិញពន្ធគយកម្ពុជាមានការកើនឡើងទៅវិញ ។
សូមជម្រាបថា កាលពីថ្មីៗកន្លងមកនេះក្រុមកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រប្រេស្ទិចហ្គាមេនជាច្រើនរយនាក់ ស្ថិតនៅភូមិជីមៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលើកគ្នាមកក្រសួងការងារក្នុងគោលបំណងឲ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជួយដោះស្រាយឲ្យ ក្រោយធ្វើបាតុកម្មជិត១០ថ្ងៃមកនេះគ្មានដំណោះស្រាយពីថៅកែ ។
ការលើកគ្នាមកនេះបន្ទាប់ពីកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ កម្មករ-កម្មការិនីរោងចក្រ ប្រេស្ទិចហ្គាមេនបាននាំគ្នាធ្វើកូដកម្មមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែទទួលយកថ្នាក់ដឹកនាំសហជីព ដែលជាតំណាងពួកគេចូលធ្វើការវិញបន្ទាប់ពីបញ្ឈប់ការងារនាពេលកន្លងមក និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត ។ ក្រោយមកកម្មករក៏បាននាំគ្នាមកសុំកិច្ចអន្តរាគមន៍ពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីការងារផងដែរ តែគ្មានលទ្ធផល ។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជាបានថ្លែងថា ក្រោយកម្មករមកដល់មុខក្រសួងមានតំណាងក្រសួងមកជួបក្រុមកម្មករដោយសន្យាថា នឹងចុះទៅដោះស្រាយក្នុងពេលឆាប់ៗខាងមុខនេះ ។ ប៉ុន្តែលោកក៏បានស្នើឲ្យក្រសួងការងារពន្លឿនការដោះស្រាយឲ្យកម្មករព្រោះកម្មករបានដាក់លិខិតស្នើសុំជួយអន្តរាគមន៍តាំងពីសប្តាហ៍មុនមកម្ល៉េះ ។ លោកថា ករណីកម្មករតវ៉ានេះពាក់ព័ន្ធទៅនឹងផ្លូវច្បាប់សុទ្ធសាធគ្មានជាប់ពាក់ព័ន្ធនឹងបុគ្គលណានោះទេ ៕
ចែករំលែកព័តមាននេះ