ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​និច្ច មិន​ខ្លាច​ចាប់ដៃនាយ​ចឺម​កាន់តែ​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​នាយ​ចឺម តាំងពី​មាន​សន្ទុះ​ទីផ្សារ​ផ្នែក​ចម្រៀង​មក ល្បី​ត​គ្នា​ថា​អតីត​តារា​កំប្លែង​រូប​នេះ​សម្បូរ ស្រី​ៗ​ចោមរោម​ស្រឡាញ់​ព្រោះតែ​នាយ ជា​មនុស្ស​ក្រមិចក្រមើម ចូល​ចិត្ត​លេងសើច ឯ​រូបរាង​ក៏​សង្ហា ។ មាន​តារា​ស្រី​មួយ​ចំនួន​លេចឮ​ថា​នាយ​ចឺម តាម​លែបខាយ…

រាជធានី​ភ្នំពេញ​៖​នាយ​ចឺម តាំងពី​មាន​សន្ទុះ​ទីផ្សារ​ផ្នែក​ចម្រៀង​មក ល្បី​ត​គ្នា​ថា​អតីត​តារា​កំប្លែង​រូប​នេះ​សម្បូរ ស្រី​ៗ​ចោមរោម​ស្រឡាញ់​ព្រោះតែ​នាយ ជា​មនុស្ស​ក្រមិចក្រមើម ចូល​ចិត្ត​លេងសើច ឯ​រូបរាង​ក៏​សង្ហា ។ មាន​តារា​ស្រី​មួយ​ចំនួន​លេចឮ​ថា​នាយ​ចឺម តាម​លែបខាយ ហើយ​ចុង​ក្រោយ​នេះ​ស្រាប់តែ​ឮ​ទាក់ទង​ស្នេហា​ជាមួយ​ពន្លក​តារាចម្រៀង​ចេ​ង ស្រី​និច្ច ។

អតីត​ហ្វ្រេ​ស៊ី​ហ្គើ​ល​ចំណាត់ថ្នាក់​លេខ​២ ឆ្នាំ​២០១៤ កញ្ញា​ចេ​ង ស្រី​និច្ច ហៅ​វី​រៈ និច្ច ជា​ក្មួយ​ស្រី​លោក​ខាន់ ជេ​ម​ស៍ មួយ​រយៈ​ចុង​ក្រោយ​នេះ​លេចឮ​ថា​បាន​បង្កាត់ភ្លើង​ស្នេហា​ជាមួយ​នាយ​ចឺម ។ ស្រី​ស្អាត​រូប​នេះ​មិន​រា​ថយ​ក្នុង​ការ​ចាប់ដៃ​ជាមួយ​អតីត​តារា​កំប្លែង​ទូរទស្សន៍ CTN រូប​នេះ​នេះ​ឡើយ ពិសេស​នៅ​ឆ្នាំ​២០១៩​នេះ នាង​ផ្ដោត​ម្យ៉ាង​គត់ គឺ​ការ​ចាប់ដៃ​ជាមួយ​លោក​ចឺម ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ដោយ​មិន​ខ្វល់​ពាក្យ​ចចាមអារ៉ាម​បែប​ណា​នោះ​ទេ ។ ចេ​ង ស្រី​និច្ច ហៅ​វី​រៈ និច្ច បាន​ចូល​ផលិតកម្ម​សាន់​ដេ ដោយ​មានការ​អន្តរា​គន៍​ពី​ឳ​ពុក​មា​របស់​នាង​ដែល​ជា​តារាចម្រៀង​ល្បីឈ្មោះ​នៅ​ផលិតកម្ម​នេះ គឺ​លោក​ខាន់ ជេ​ម​ស៍ ។

ស្រី​និច្ច ក៏​ធ្លាប់​ចាប់​ដៃគូ​សម្ដែង​ជាមួយ​ខាន់ ជេ​ម​ស៍ ដែរ ប៉ុន្ដែ​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​តារា​វ័យ​២៤​ឆ្នាំ​នេះ គឺ​ការ​ច្រៀង Cover បទ​នាយ​ចឺម​«​មនុស្ស​ស្រី​មាន​សង្សារ​ច្រើន មិនមែន​សុទ្ធតែ​សាវា​» និង​បទ «​ជយោ​!​សង្សារ​សុំ​បែក​ហើយ​» ។ ការ​ល្បី​បាន​២​បទ​នេះ ធ្វើ​ឲ្យ​ស្រី​និច្ច មាន​ទីផ្សារ​គួរសម ហើយ​ពេល​នេះ​មាន​ក្រុម​រាំ​អម​ទៀត​ផង ។

បន្ទាប់​ពី​មាន​សន្ទុះ​សិល្បៈ​មក​ខាង​ផលិតកម្ម​សម្រេច​ឲ្យ​នាយ​ចឺម និង​ស្រី​និច្ច​ថត​បទ​ចម្រៀង​ដៃគូ​ជាមួយ​គ្នា​រហូត​បទ​ដែល​ចេញ​នៅ​លើ​ទីផ្សារ​មានការ​គាំទ្រ ។ មាន​ដំណឹង​ទៀត​ថា​បទ​ចម្រៀង​បែប​មនោ​សញ្ចេត​នា​ថ្មី​ទៀត​ត្រៀម​ចេញ​ស្វាគមន៍​ជា​ផ្លូវការ​ឆ្នាំ​២០១៩​នេះ​ដោយ​នាយ​ចឺម និង​ស្រី​និច្ច​ច្រៀង​រួម​គ្នា​ម្តងទៀត។

មានការ​រំពឹង​ថា​បទ​ចម្រៀង​អ្នក​ទាំង​២​នឹង​ទាក់ទាញ​បានការ​គាំទ្រ​ច្រើន ស្រប​ពេល​លេចឮ​ពួក​គេ​សាង​ស្នេហ៍​នឹង​គ្នា​ទៀត​ផង​នោះ ។

នៅ​តាម​កម្មវិធី​ប្រគំ​តន្ត្រី​តាម​ខេត្ត​នានា គេ​សង្កេត​ឃើញ​អ្នក​រៀបចំ​កម្មវិធី​ផ្តល់​ឱកាស​ឲ្យ​តារា​វ័យក្មេង​១​គូ​នេះ​ច្រៀង​ជា​ដៃគូ​គ្នា​ជា​និច្ច ។ អ្វី​ដែល​ប្លែក​នាយ​ចឺម​រមែង​លេង​ពាក្យ​លេងសម្តី​ដាក់​ស្រី​និច្ច​ដែល​កាន់តែ​ស្អាត​គួរ​ឲ្យ​ចង់​គយគន់

អ្នកគាំទ្រ​តារា​ទាំង​២​កំពុង​តាមដាន​មើល​ថា​នោះ​ជា​ស្នេហ៍​ពិត ឬ​យ៉ាងណា ខណៈ​ឃើញ​ពួក​គេ​បណ្តើរគ្នា និង​ថតរូប​កៀក​កិត​គ្នា បង្ហាញ​ឲ្យ​ឃើញ​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ