ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​គ្នា​ដូច​រន្ទះ ផ្តាច់ជីវិត​២​នាក់​ភ្លាម​ៗ ខណៈ​៤​នាក់​ទៀត​របួសធ្ងន់​មិន​ទាន់​ដឹង​យ៉ាងណា

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ និង​មនុស្ស​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៣​និង​២៥​នាទី​ទៀប​ភ្លឺ​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៩-១៦០ ស្ថិត​ក្នុងភូមិ​តា​បឹ​ប​សង្កាត់​បា​វិត ក្រុង​បា​វិត​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ និង​មនុស្ស​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៣​និង​២៥​នាទី​ទៀប​ភ្លឺ​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៩-១៦០ ស្ថិត​ក្នុងភូមិ​តា​បឹ​ប​សង្កាត់​បា​វិត ក្រុង​បា​វិត​ខេត្តស្វាយរៀង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-330 ពណ៌​ទឹកមាស គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ សៀង បូ​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​លក់ដូរ​រស់នៅ ភូមិ​តារាង​បាល់​សង្កាត់​គយ​ត្របែក ក្រុង​-​ខេត្តស្វាយរៀង បាន​បើករថយន្ត​ខាងលើ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ប៉ះ​នឹង​ធុងសាំង​គំនរ​ដី​ដែល​ការដ្ឋាន​កំពុង​សាង​សង់​ស្ពាន​រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​០១​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពី​កើត​ទៅ​លិច ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3B-2272 បើកបរ​ដោយ​ឈ្មោះ ស៊ី​ណា​ផានិត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​បើកបរ​រថយន្ត​រស់នៅ​ភូមិ​តា​ព្រហ្ម​សង្កាត់​ព្រែក​ឯង ក្រុង​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។

ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា អ្នក​រង​របួសធ្ងន់​ទាំង​៤​នាក់​រួម​មាន​ទី​១-​ឈ្មោះ អ៊ំ​សាវាក់​(​ហៅ សៅ​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​), ទី​២-​ឈ្មោះ ប៉ា​ង បូ​រិ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​រង​របួសធ្ងន់​)​និង​០២​នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​(​រង​របួសធ្ងន់​) ។

បច្ចុប្បន្ន​សព​ទាំង​០២​នាក់ បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ និង​អ្នក​រង​របួស​បាល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ពន្លឺ បូព៌ា និង​ពេទ្យ​ខេត្តស្វាយរៀង ។

មូលហេតុ អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស RX-330 ប្រើប្រាស់​ល្បឿន​លឿន ។ ចំពោះ​មធ្យោបាយ​ទាំង​០២​គ្រឿង​ខូចខាត​ធ្ងន់​ទាំង​០២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ក្រុង​បា​វិត​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ