ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់ ! ចិន​ម្នាក់​បាន​ស្លា.ប់​គង់​ជាប់​នឹង​ម៉ូតូ យ៉ាង​អាណោចអាធម៌

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ជិះ​ម៉ូតូ​បោះពួយ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក និង​រថយន្ត​កូរ៉េ ធន់​ធំ​មួយ​គ្រឿង​ដែល​ឈប់​ស្ងៀម​នៅ​លើ​ផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​បុរស​ជា​ជនជាតិ​ចិន​រូប​នោះ រយះ​មុខ​ស្លាប់​គង់​ជាប់​ជាមួយនឹង​ម៉ូតូ កាលពី​វេលា​ម៉ោង​១​និង​៤​នាទី…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ជិះ​ម៉ូតូ​បោះពួយ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក និង​រថយន្ត​កូរ៉េ ធន់​ធំ​មួយ​គ្រឿង​ដែល​ឈប់​ស្ងៀម​នៅ​លើ​ផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​បុរស​ជា​ជនជាតិ​ចិន​រូប​នោះ រយះ​មុខ​ស្លាប់​គង់​ជាប់​ជាមួយនឹង​ម៉ូតូ កាលពី​វេលា​ម៉ោង​១​និង​៤​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩ ហួស​ស្តុ​ប​បញ្ញា​ស័ក្ក​ប្រហែល​១០០​ម៉ែត្រ ផ្លូវ​៣៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ SEET HORNG CHENG អាយុ​ប្រហែល​៣០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក YAMAHA ស៊ី​រុស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GS -2977 ។

តាម​ប្រ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​មិនដឹង​ថា គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក YAMAHA ស៊ី​រុស ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំនុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក និង​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ដែល​ឈប់​នៅ​លើ​ផ្លូវ​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ខ្ទេច​ផ្នែក​ខាង​មុខ ព្រមទាំង​ធ្វើ​អោយ​បុរស​រូប​នោះ​រង​របួស​រយះ​មុខ បាក់​ក ស្លាប់​គង់​ជាប់​នឹង​ម៉ូតូ នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ដោយ​រថយន្ត​វិញ​នៅ​ពេល​ឃើញ​ហេតុការណ៍​បែប​នេះ បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្នុង​ហេតុការណ៍​នេះ​ដែរ ក៏​ឃើញ​មានការ​ប៉ះទង្គិច​ពាក្យ​សំដី​រវាង​រថយន្ត សង្គ្រោះ​រឿង​ដណ្តើម​គ្នា​ដឹក​សព ហើយ​ភាគី​រថយន្ត​ទាំង​២​គ្រឿង គឺ​ធ្លាប់​ប៉ះទង្គិច​ហិង្សា​ដាក់​គ្នា​ម្តង​រួច​ហើយ​មក​ហើយ តែ​ចុង​ក្រោយ​ខាង​រថយន្ត​របស់​គ្លិ​និក សម្ភព រស្មី មក​មុន សមត្ថកិច្ច មិន​អោយ​ដឹក បែរជា​សមត្ថកិច្ច អោយ​រថយន្ត ដែល​អត់​មាន​យីហោ ដែល​មក​ក្រោយ គេ​ដឹក​វិញ ។

ក្រោយ​ពេល​កើតហេតុ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ព្រមទាំង​ជំនាញ​ចរាចរណ៍​មាន​ជ័យ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​អោយ​រថយន្ត​ដែល​មក​ក្រោយ​គេ ហើយ​អត់​ស្លាក់​យីហោ​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ ចំនែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ