ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិបាកយល់…១យប់សម្រេចបាន​២ដង បែរ​​ម្តាយ​អត់​​ដឹង !?

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់ ​បាន​រង​នូវ​ការ​ចាប់រំលោភ​សេពសន្ថវៈ​ពី​សំណាក់​ជន​ល្មោភកាមដែល​​ជា​ជាង​ធ្វើ​ផ្ទះ​ឱ្យ​ម្តាយ​នាង​មួយ​យប់​ ដល់​ទៅ​២​ដង ។ អ្វី​ដែល​ជា​រឿងនឹក​ស្មាន​មិន​ដល់​នោះ គឺ​ទាំង​ម្តាយ​​និង​កូនស្រី​សម្រាក​នៅ​លើ​ផ្ទះ​តែ​មួយ ​គ្រាន់តែ​ក្នុង​និង​ក្រៅ​ប៉ុណ្ណោះ ។…

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់ ​បាន​រង​នូវ​ការ​ចាប់រំលោភ​សេពសន្ថវៈ​ពី​សំណាក់​ជន​ល្មោភកាមដែល​​ជា​ជាង​ធ្វើ​ផ្ទះ​ឱ្យ​ម្តាយ​នាង​មួយ​យប់​ ដល់​ទៅ​២​ដង ។ អ្វី​ដែល​ជា​រឿងនឹក​ស្មាន​មិន​ដល់​នោះ គឺ​ទាំង​ម្តាយ​​និង​កូនស្រី​សម្រាក​នៅ​លើ​ផ្ទះ​តែ​មួយ ​គ្រាន់តែ​ក្នុង​និង​ក្រៅ​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា​ ក្រោយ​កើតហេតុ​ភ្លាម ​ជន​ល្មោភកាម​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ម្តាយ​ក្មេង​ស្រី​រង​​គ្រោះ​ដឹង​រឿង​ដ៏​ស្មោកគ្រោក​នេះ ។ ករណី​ចាប់រំលោភ​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០១៩ នៅ​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ​ខេត្តកំពង់ស្ពឺ ។

ជន​គម្រក់​នោះ​ ឈ្មោះ ស៊ូ ហ៊ី អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ជុំពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ ស្នាក់​​នៅ​ឃុំ​កើតហេតុ​ខាងលើ​ ដើម្បី​ធ្វើ​ផ្ទះ​ឱ្យឈ្មោះ សឿ​ន ឃា ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ។មន្ត្រី​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យ​ដឹង​ថា​ ជន​គម្រក់​នោះ​ជា​ជាង​មក​ធ្វើ​ផ្ទះ​ឱ្យ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​។ មុន​ពេល​កើតហេតុ​ នាងរង​គ្រោះ​បាន​ដេក​នៅ​នឹង​រានហាល​ខាង​មុខ​ផ្ទះ​ម្នាក់ឯង ចំណែក​ម្តាយ​នាង​សម្រាន្ត​នៅ​ខាងក្នុង​ផ្ទះ ។

ប្រភព​បាន​បន្ត​ថា ពេល​នោះ​ជន​ល្មោភកាម ឃើញ​ឱកាសល្អ​ក៏​លប​លូន​ ទៅ​ចាប់រំលោភ​នាង​ទាំង​កម្រោល​រហូត​បាន​សម្រេច​ម្តង​ហើយ​ម្តងទៀត​ គឺ​ក្នុង​១​យប់​ជន​នេះ​រំលោភ​បាន​សម្រេច​ចំនួន​២​ដង​។ លុះ​ព្រឹក​ឡើង​ជន​ល្មោភកាម​នេះ​ធ្វើ​ហាក់​ដួច​ជា​មិន​មានរឿង​អ្វី​កើតឡើង​ទេ​ គឺ​គេ​មិនរ​ត់ទៅ​ណា​ឡើយ​។ រហូត​ដល់​ពេល​ហូប​បាយ​ថ្ងៃត្រង់​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

បើ​តាម​ស្ត្រី​ឈ្មោះ សឿ​ន ឃា ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​មក​ធ្វើ​ផ្ទះ​ឱ្យ​គាត់​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​។ លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ​ គាត់​សម្រាន្ត​នៅ​ក្នុងផ្ទះ​ដោយ​មិនដឹង​ថា កូនស្រី​គាត់​ដេក​នៅ​រានហាល​ខាង​មុខ​ផ្ទះ​សោះ លុះ​យប់​ឡើង​ក៏​ត្រូវ​ជាង​ផ្ទះ​នោះ​ចាប់រំលោភ​ដ៏​សាហាវ​។ លុះ​ព្រឹក​ឡើង​ទើប​ដឹង​ការ​ពិត​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ជន​គម្រក់​នេះ​តែ​ម្តង ។

លោក​វរសេនីយ៍ឯក​ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣ មក​រា​ នេះ​ថា កាលពី​យប់​ថ្ងៃ​ទី​២ មក​រា ​មាន​ករណី​រំលោភ​សេពសន្ថវៈ​បាន​សម្រេច មួយ​បាន​កើតឡើង​ដែល​បង្ក​ដោយ​​ជន​ល្មោភកាម​ខាងលើ ។ បច្ចុប្បន្ន​ ជន​នេះ ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរ​ស្រុក​ឱ​រ៉ា​ល់​ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ