ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត​ស្ថានីយទូរទស្សន៍​៣ ឬ​៤​ប៉ុស្តិ៍​បន្ថែម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រសួង​ព័ត៌មាន​គ្រោង​នឹង​បង្កើត​ទូរទស្សន៍​៣ ឬ​៤​ប៉ុស្ដិ៍​ថែម​ទៀត ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​សម្រាប់​ប្រព័ន្ធ ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ជាតិ​បន្ថែម លើ​ការ​ផ្សាយ​តាម​គេហទំព័រ និង​ការ​ផ្សាយ​ជា​សំឡេង ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រសួង​ព័ត៌មាន​គ្រោង​នឹង​បង្កើត​ទូរទស្សន៍​៣ ឬ​៤​ប៉ុស្ដិ៍​ថែម​ទៀត ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​សម្រាប់​ប្រព័ន្ធ ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ជាតិ​បន្ថែម លើ​ការ​ផ្សាយ​តាម​គេហទំព័រ និង​ការ​ផ្សាយ​ជា​សំឡេង ។

នេះ​បើ​តាម​ទី​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ។ យោង​តាម AKP ចេញផ្សាយ កាលពី​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០១៩​កន្លង​មក បាន​ឲ្យ​ដឹង​ថា លោក ខៀវ កា​ញា​រី​ទ្ធ បាន​គូសបញ្ជាក់​ថា ទូរទស្សន៍​ដែល​គ្រោង​នឹង​បង្កើត​បន្ថែម​នោះ គឺ​សម្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​AKP និង​វិទ្យុជាតិ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ស្ថាប័ន​ទាំង​ពីរ​មាន​តែ​ការ​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​រលកធាតុអាកាស​ជា​សំឡេង​តែ​ប៉ុណ្ណោះ ។

លោក​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​ថា សម្រាប់​ការងារ​ជា​អាទិភាព​បច្ចុប្បន្ន​ស្ថាប័ន​ជាតិ​ទាំង​ពីរ​ត្រូវ​បណ្តុះបណ្តាល​មន្ត្រី​ឱ្យ​មាន​សមត្ថភាព​ខាង​ជំនាញ​គ្រប់គ្រង​បច្ចេកទេស អ្នក​សរសេរ​វិចារណកថា បទ​អត្ថាធិប្បាយ និង​អ្នកវិភាគ​ព័ត៌មាន​ស៊ីជម្រៅ​ជា​មុន​សិន ដើម្បី​ធ្វើ​ឱ្យ​ទស្ស​និ ក​ជន និង​ប្រិ​យ​មិត្ត​ងាក​មក​គាំទ្រ​ស្តាប់ និង​ទស្សនា​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ជាតិ​ឱ្យ កាន់តែ​ច្រើន និង​មានការ​ប្រកួតប្រជែង​ខ្ពស់ ។

ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ក្រសួង​ព័ត៌មាន​ក៏​មាន​គម្រោង​បង្កើត​កន្លែង​ផ្ទុក​ទិន្នន័យ​សំខាន់​សម្រាប់​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ឯកសារ​ទាំង​ចាស់​ទាំង​ថ្មី ដែល​បន្សល់​ទុកជា​យូរ​មក​ហើយ ។ លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ​មាន​កាសែត​ដែល​ផ្សាយ​ជា​ប្រចាំ​ចំនួន​៥១២​អង្គភាព ព័ត៌មាន​ព្រឹ​តិ្ដ​ប​ត្រ​ដែល​ផ្សាយ​តាម​អន​ឡាញ​ចំនួន​៧២​អង្គភាព ស្ថានីយទូរទស្សន៍​ផ្សាយ​តាម​រលកធាតុអាកាស និង​ទូរទស្សន៍​ខ្សែកាប​ទាំង​ផ្សាយ​ផ្ទាល់ និង​ទាំង​ផ្សាយ​បន្ត​ផ្ទាល់​មាន​ចំនួន​ជាង​២០០ និង​ស្ថានីយ​ផ្សាយ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​មាន​ចំនួន​៥ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ដ្រី​ក៏​បាន​កត់សម្គាល់​ឃើញ​ថា ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ផ្នែក ប្រព័ន្ធ​ផ្សព្វផ្សាយ​អ្នក​សារព័ត៌មាន​កម្ពុជា​ក៏​មានការ​អភិវឌ្ឍ​ខ្លួន​ផ្នែក​សមត្ថភាព វិជ្ជាជីវៈ និង​មាន អ្នក​សារព័ត៌មាន​មួយ​ចំនួន​អាច​ប្រឡូក​អាជីព​សារព័ត៌មាន​ជាមួយ​អង្គភាព​សារព័ត៌មាន​បរទេស​តាម​រយៈ​ការ​សរសេរ និង​ធ្វើ​បទ​វិភាគ​ឱ្យ​សារព័ត៌មាន​ល្បី​ៗ​របស់​ពិភពលោក​ផង​ដែរ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នេះ​ធ្វើ​ឡើង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP និង​វិទ្យុជាតិ​កម្ពុជា កាលពី ព្រឹក​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ។

ទាក់ទិន​នឹង​គម្រោង​បើ​ស្ថានីយ៍ទូរទស្សន៍​របស់​ក្រសួង​ព័ត៌មាន​នេះ​ត្រូវ​បាន​វេទិការ​យុវ​សារព័ត៌មាន​កម្ពុជា​សេចក្តី​ប្រកាស​ព័ត៌មាន​គាំទ្រ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វេទិការ​យុវ​អ្នក​សារព័ត៌មាន​កម្ពុជា (CYJF) ដែល​បង្កើត​ឡើង​យុវជន​មក​ពី​ស្ថា​ព័ត៌មាន​ចម្រុះ​បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​៣ មក​រា​នេះ បាន​ប្រកាស​គាំទ្រ​ដោយ​បាន​លើក​ឡើង​ថា ការ​បង្កើត​ទូរទស្សន៍​នៅ​កម្ពុជា គឺជា​ចូលរួម​ចំណែក​គាំទ្រ និង​លើកកម្ពស់​ដល់​សិទ្ធិ​សេរីភាព​សារព័ត៌មាន ពង្រឹង និង​ពង្រីក​វិសាលភាព​សារព័ត៌​មាននៅ​កម្ពុជា​រួម​ទាំង​ជួយ​បង្កើត និង​បង្កើន​ការងារ​ជូន​ដល់​អ្នក​សារព័ត៌មាន​ដែល​ជា​យុវជន​ដែល​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ។
មិនតែប៉ុណ្ណោះ​ក៏​ជួយ​បង្កើត​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​នេះ​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​យើង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ