ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ រាជរដ្ឋាភិបាល​កំពុង​ធ្វើ​កំណែ​ទម្រ​ង​គ្រប់គ្រង​រដ្ឋបាល​យ៉ាង​ធំ​មួយ​សម្រាប់​អាណត្តិ​ថ្មី​នេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​សំណើរ​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋាភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាល​បាន​កំពុង​តែ​ធ្វើ​កំណែ​ទម្រ​ង ការ​គ្រប់គ្រង រដ្ឋបាល​យ៉ាង​ធំ​មួយ…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​សំណើរ​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋាភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាល​បាន​កំពុង​តែ​ធ្វើ​កំណែ​ទម្រ​ង ការ​គ្រប់គ្រង រដ្ឋបាល​យ៉ាង​ធំ​មួយ នៅ​អាណត្តិ​ទី​ថ្មី​នេះ ។ នេះ​បើ​តាម​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កំណត់​ត្រឹម​ឆ្នាំ​២០២០ ជា​ឆ្នាំ​វាស់វែង​អំពី​វឌ្ឍនភាព​នៃ​ការ​ផ្ទេរ​មុខងារ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។ ពោល គឺ​ធ្វើ​កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធិ​ភាព ។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន ក្រោម​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​លើក​សេចក្តី​ស្នើ​វិ​សោ​ន​ធ​កម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា សម្តេច​ក្រឡាហោម ស ខេ​ង បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយសារ​តែ​កំណើន​ប្រជា​ជ​ពលរដ្ឋ​នៅ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​មាន​ចំនួន​ច្រើន ហើយ​ដើម្បី​ធ្វើ​កំណែទម្រង់​វិស័យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។

ជាង​នេះ​ដោយសារ​រាជរដ្ឋាភិបាល​បាន​កំពុង​អនុ​វឌ្ឍន៍​គោលនយោបាយ​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​ដែល​ជា​ការ​ធ្វើ​កំណែទម្រង់​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​យ៉ាង​ធំ​មួយ​ដែល​រាជរដ្ឋាភិបាល​ចាប់ផ្តើម តាំងពី​ឆ្នាំ​២០០២ (​បោះ​ឆ្នោត​ឃុំ​) ហើយ​បន្ទាប់​មក​ឆ្នាំ​២០០៩ បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ។

សម្តេច​បាន​បញ្ជាក់​ថា «​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​យើង​ក៏​មាន​បំណង​ដ៏​ជាក់លាក់ ដើម្បី​ផ្ទេរអំណាច​តាម​បែប​វិមជ្ឈការ ជា​ពិសេស​នោះ​ក៏​មាន​វិ​សហ​មជ្ឈការ​ដែរ ប៉ុន្តែ​ពិសេស​ក៏​ផ្តល់​សិទ្ធិ​វិមជ្ឈការ​ជា​ធំ​ក្នុង​ការ​ផ្តល់​សិទ្ធ​ក៏ដោយ​ក៏​មាន​ថវិកា និង​ធនធានមនុស្ស​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។ ក្នុង​នោះ​មាន​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឲ្យ​នៅ​ជិត​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គាត់​ធ្វើ​កិច្ច​របស់​ខ្លួន​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ល្អ​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ការ​បង្កើន​ចំនួន​ក្រុមប្រឹក្សា​រាជធានី ក្រុង ស្រុក ខណ្ឌ មាន​ផលប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ការ​អភិវឌ្ឍ ។ សម្តេច​ថា «​ខ្ញុំ​គិត​ថា​មាន​ភារកិច្ច​ពីរ​យ៉ាង​ទី​១- ភារកិច្ច​ដែល​ច្បាប់​តម្រូវ​ថា ត្រូវ​តែ​ធ្វើ​ការងារ​នេះ ការងារ​នោះ ហើយ​ភារៈកិច្ច​មួយទៀត គឺ​ភារកិច្ច​ទី​២- ជា​ជម្រើស​មាន​ន័យ​ថា ក្រុមប្រឹក្សា​អាច​ពិនិត្យ​ជ្រើសរើស​ចំណុច​ណាមួយ​មក​សិក្សា ដោយ​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ និង​ជាមួយ​រាជរដ្ឋាភិបាល​ផង​» ។

គួរ​រ​ឮ​កថា បើ​តាម​ឮ​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​ហៅ​កាត់​ថា «​គ​.​ជ​.​អ​.​ប​» បាន​ឲ្យ​ដឹង​កាល ពី​ដើមឆ្នាំ​២០ ១៨​បាន​ថា ក្នុង​រយៈពេល​ជិត​២​ទសវត្សរ៍​កន្លង​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ទេរ​ថវិកា​សរុប​ប្រមាណ​ជាង​២.០០០​លាន​ដុល្លារ ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។

របាយការណ៍ គ​.​ជ​.​អ​.​ប ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្អែក​លើ​ធនធាន​ទាំងនេះ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​អនុវត្ត​គ​ម្រោម​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ខ្នាត​តូច​ជា​ច្រើន​ដូច​ជា ផ្លូវលំ​ជនបទ (​ផ្លូវ​ដី ផ្លូវ ក្រួស​ក្រហម ផ្លូវ​បេតុង និង​ស្ពាន​) ប្រព័ន្ធ​ស្រោច​ស្រប (​ប្រឡាយ ទំនប់​ទឹក និង​សំណ ង់​សិល្បៈការ​ផ្សេង​ៗ) សំណង់​អនាម័យ​ជនបទ ( លូ​ទឹក បង្គន់ និង​ប្រព័ន្ធ​បង្ហូរទឹក​) សំណង់​ផ្គ ត់​ផ្គង់​ទឹក ស្អាត (​ស្រះ​ទឹក អណ្តូងទឹក និង​បណ្តាញ​ទុយោ​ទឹក​ស្អាត​) សំណង់​ផ្សេង ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ