ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​បាន​បោក​ក្បាល​នឹង​ថ្នល់​ត្រូវ​របួស​យ៉ាង​ធ្ងន់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​យោធា​ម្នាក់​រង​របួស​យ៉ាង​ធ្ងន់​ធ្ងូ​រ ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​បុក​នឹង​រថយន្ត HIGHLANDER ពីក្រោយ​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​ព្រឹក ថ្ងៃ​ទី​០៣ ខែមករា…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​យោធា​ម្នាក់​រង​របួស​យ៉ាង​ធ្ងន់​ធ្ងូ​រ ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​បុក​នឹង​រថយន្ត HIGHLANDER ពីក្រោយ​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​ព្រឹក ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ផ្សារ​ចំការ​គរ (​ផ្សារ​ថ្មី​) សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​មន្ត្រី​យោធា​ម្នាក់​បាន​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក WAVE 110 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ឧ​.​មាន​ជ័យ 1D- 4399 ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ​មាន​រថយន្ត HIGHLANDER មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2W -6795 បើក​ចេញពី​ផ្សារ​ក្នុង​ល្បឿន​យឺត​ឡើង​លើ​ផ្លូវជាតិ លេខ​៥៦ ឆ្ពោះទៅ​ទិស​ខាងត្បូង​បាន​បន្តិច ស្រាប់តែ​ម៉ូតូ​ខាងលើ​បាន​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​នឹង​ថ្នល់​មិន​ពាក់មួក​សុវត្ថិភាព​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូ​រី ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ជា​មន្ត្រី​យោធា​មានឈ្មោះ ហ៊ីង សំ​បាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពងទឹក ឃុំ​អំបិល ស្រុក​បន្ទាយ​អំបិល ខេត្តឧត្តរមានជ័យ ។ ចំណែក​ម្ចាស់​រថយន្ត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

ចំពោះ​ម៉ូតូ​រង​ការ​ខូចខាត់​ធ្ងន់ធ្ងរ ឯ​រថយន្ត HIGHLANDER រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​មួយ​ចំហៀង ។ ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​បាន​យក​មធ្យោបាយ​ទាំង​ពីរ​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ភាគី​ទាំង​ពីរ​ដោះស្រាយ​គ្នា​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ