ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ម្ល៉េះ​! ចូល​ម៉ាស្សា​បង្ខំ​រួមរ័ក មិន​អស់ចិត្ត​ប្រើ​ហិ.ង្សា​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ជា​ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង នៅផ្ទះ​ម៉ាស្សា​តែ​ម្នាក់ឯង​ត្រូវ​បុរស​ម្នាក់​ចូល​មក​អោយ​ម៉ាស្សា​រួច​បង្ខំ​រួមរ័ក តែ​ជន​រង​គ្រោះ​មិន​ព្រម ហើយ​បុរស​នោះ​បាន​ចាប់រំលោភ​រហូត​បាន​សម្រេច និង​វាយ បណ្តាល​អោយ​ស្ត្រី​ចំណាស់​រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ជា​ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង នៅផ្ទះ​ម៉ាស្សា​តែ​ម្នាក់ឯង​ត្រូវ​បុរស​ម្នាក់​ចូល​មក​អោយ​ម៉ាស្សា​រួច​បង្ខំ​រួមរ័ក តែ​ជន​រង​គ្រោះ​មិន​ព្រម ហើយ​បុរស​នោះ​បាន​ចាប់រំលោភ​រហូត​បាន​សម្រេច និង​វាយ បណ្តាល​អោយ​ស្ត្រី​ចំណាស់​រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ នៅផ្ទះ​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។
ស្ត្រី​រង​គ្រោះ​ខាងលើ មាន​អាយុ​៥១​ឆ្នាំ ជា​ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់ ស្នាក់​នៅ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​នៅផ្ទះ​ម៉ាស្សា​តែ​ម្នាក់ឯង ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ ចូល​មក​អោយ​គាត់​ម៉ាស្សា​អោយ​រួចរាល់​ហើយ បុរស​ខាងលើ​បាន​បបួល​គាត់​រួម​ភេទ​ តែ​គាត់​មិន​ព្រម ស្រាប់តែ​ជនសង្ស័យ​បាន​ចាប់រំលោភ​រហូត​បាន​សម្រេច ហើយ​ជនសង្ស័យ​គំរាម​មិន​អោយ​ស្រែក ដោយសារ​តែ​គាត់​ខំប្រឹង​ព្យាយាម​រត់​ចេញ​មក​ក្រៅ​ដើម្បី​អោយ​អ្នក​ជិតខាង​ជួយ ទើប​ជនសង្ស័យ​ចាប់​ច្របាច់ក និង​វាយ​គាត់ បណ្តា​យ​អោយ​ស្ត្រី​រង​គ្រោះ​រង​របួស​ខៀវ​ភ្នែក និង​រយះ​បំពង់ក​ហូរ​ឈាម​ស្រោច​ខ្លួន បន្ទាប់​មក​ជនសង្ស័យ​ក៏​រត់​ចេញ​ទៅ​បាត់​ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ចំណុច​កើតហេតុ​ដើម្បី​ពិនិត្យ និង​អោយ​ស្ត្រី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ដើម្បី​កំណត់​មុខសញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ