ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កត្ដា​អ្វី​ខ្លះ​ដែល​ញ៉ាំង​ឱ្យ​បុរស​ឆាប់​ចេញ​ទឹក​កាម​?

12 ឆ្នាំ មុន

មាន​បុរស​ជា​ច្រើន​ឆ្ងល់​​ និង​កំពុង​តែ​ស្វែង​រក​ចម្លើយ​ពី​បុព្វហេតុ​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ​ ។​ អ្វី​ដែល​ជា​ការ​ខ្មាសអៀន​បំផុត​នោះ​ បុរស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​(តួលេខ​ប៉ាន់​ស្មាន​)គឺ​បាន​ចេញ​ទឹក​កាម​រួច​ទៅ​ហើយ​ ខណៈ​ដែល​ពួក​គេ​ទើប​តែ​ញាត់​អង្គជាត​ចូល​ប្រដាប់​ភេទ​ស្ដ្រី​ ។​ បើ​ទោះ​ជា​បញ្ហា​នេះ​អាច​មិនមែន​ជា​រឿង​ធំដុំ​ចំពោះ​សុខភាព​ទូទៅ​ ប៉ុន្ដែ​វា​ក៏​អាច​បំផ្លាញ​ចោល

មាន​បុរស​ជា​ច្រើន​ឆ្ងល់​​ និង​កំពុង​តែ​ស្វែង​រក​ចម្លើយ​ពី​បុព្វហេតុ​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ​ ។​ អ្វី​ដែល​ជា​ការ​ខ្មាសអៀន​បំផុត​នោះ​ បុរស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​(តួលេខ​ប៉ាន់​ស្មាន​)គឺ​បាន​ចេញ​ទឹក​កាម​រួច​ទៅ​ហើយ​ ខណៈ​ដែល​ពួក​គេ​ទើប​តែ​ញាត់​អង្គជាត​ចូល​ប្រដាប់​ភេទ​ស្ដ្រី​ ។​ បើ​ទោះ​ជា​បញ្ហា​នេះ​អាច​មិនមែន​ជា​រឿង​ធំដុំ​ចំពោះ​សុខភាព​ទូទៅ​ ប៉ុន្ដែ​វា​ក៏​អាច​បំផ្លាញ​ចោល​នូវ​ក្ដី​សប្បាយ​ក្នុង​ជីវិត​លើ​គ្រែ​របស់​បុរស​ ក៏​ដូច​ជា​ស្រ្ដី​ផង​ដែរ​ ។​
ខាង​ក្រោម​នេះ​ជា​កត្ដា​ប្រឈម​ដែល​នាំ​ឱ្យ​
បុរស​ឆាប់​ចេញ​ទឹកកាម​ ៖
I-បុព្វហេតុ​ៈ​
បុព្វ​ហេតុ​ពិត​ប្រាកដ​នៃ​ការ​ឆាប់​ចេញ​ទឹកកាម​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​លាស់​ទេ​ ដ្បិត​ពុំ​ទាន់​មាន​ការ​សិក្សា​ ពិសោធន៍​លើ​បញ្ហា​នេះ​នៅ​ឡើយ។​ ទោះ​ជា​យ៉ាង​ណា​ក្ដី​ យោង​តាម​គ្រូពេទ្យ​ជំនាញ​អះអាង​ថា​ ការ​ឆាប់​ចេញ​ទឹកកាម​បណ្ដាល​មក​ពី​ ៖
១-​បុព្វហេតុ​ចិត្ដសាស្រ្ដ​ៈ
វេជ្ជបណ្ឌិត​មួយ​ចំនួន​ជឿថា​ បទពិសោធន៍​រួម​ភេទ​លើក​ដំបូង​អាច​បង្កើត​បាន​ជា​គំរូ​មួយ​ ដែល​អាច​ពិបាក​នឹង​ផ្លាស់​ប្ដូរ​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត​ តួយ៉ាង​ ៖
-​ស្ថានភាព​ដែល​អ្នក​អាច​នឹង​ត្រូវ​ប្រញាប់​ប្រញាល់​ឈាន​ដល់​ចំណុច​កំពូល​ក្នុង​គោល​បំណង​មិន​ឱ្យ​អ្នក​ផ្សេង​ដឹង​ ។​
-​អារម្មណ៍​គិត​ថា​ខ្លួន​កំពុង​ធ្វើ​ខុស​ ហើយ​អារម្មណ៍​បែប​នោះ​បាន​បង្កើន​ទំនោរ​របស់​អ្នក​ឱ្យ​ធ្វើ​សកម្មភាព​យ៉ាង​រហន់​ ។​
បុព្វហេតុ​ចិត្ដ​សាស្រ្ដ​ផ្សេង​ទៀត​មាន​ដូច​ជា​ ៖
-​លិង្គខ្សោយ​ ៖​ បណ្ដាបុរស​ដែល​អន្ទះសា​ខ្លាំង​លើ​ភាព​រឹង​មាំ​របស់​នាយច្រមក់​អំឡុង​ការ​រួមភេទ​អាច​បង្កើត​បាន​ជា​គំរូ​មួយ​នៃ​ការ​បាញ់​ចេញ​ទឹក​កាម​ ដែល​មិន​ងាយ​នឹង​ផ្លាស់​ប្ដូរ​បាន​ ។​
-ភាព​អន្ទះសា​ ធុញ​ថប់​ក្នុង​អារម្មណ៍​
-​បញ្ហា​នៃ​ការ​ទាក់​ទង​

២-​បុព្វហេតុ​ជីវសាស្រ្ដ​ៈ
បុព្វហេតុ​ជីវសាស្រ្ដ​មួយ​ចំនួន​ដែល​អាច​នឹង​ធ្វើ​ឱ្យឆាប់​ចេញ​ទឹកកាម​រួម​មាន​ ៖
-កម្រិត​អ៊័រម៉ូន​មិន​ប្រក្រតី​
-​កម្រិត​សារធាតុ​គីមី​របស់​ខួរក្បាល​មាន​ឈ្មោះ​ថា​ Neurotransmitters មិន​ប្រក្រតី​ ។​
-​សកម្មភាព​ប្រតិកម្ម​តប​របស់​ប្រព័ន្ធ​បញ្ចេញ​ទឹក​កាម​ខុស​ប្លែក​ពី​ភាព​ធម្មតា​ ។​
-​មាន​បញ្ហា​ក្រពេញ​ទីរ៉ូអីុដ​ ។​
-​ការ​រលាក​ និង​ការ​ឆ្លង​មេរោគ​ក្នុង​ប្រូស្ដាត​ ឬ​បង្ហូរ​នោម​ ។​
-​ការ​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ បណ្ដាល​មក​ពី​ការ​វះកាត់​ ។​
II-កត្ដាប្រឈមៈ
មាន​កត្ដា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួន​ដែល​ញ៉ាំង​ឱ្យ​បុរស​ឆាប់​ចេញ​ទឹក​កាម​ក្នុង​នោះ​រួមមាន​ ៖
-លិង្គខ្សោយ​ ៖​ ប្រសិន​បើ​​អ្នក​ម្ដងម្កាល​មាន​បញ្ហា​ពិបាក​រក្សា​លិង្គ​ឱ្យរឹង​បាន​យូរ​ នោះ​អត្រា​ប្រឈម​នឹង​ការ​ឆាប់​ចេញ​ទឹក​កាម​កើន​ឡើង​ខ្ពស់​ ។​
-​មាន​បញ្ហា​សុខភាព​ ៖​ បុរស​មាន​សុខភាព​មិន​បរិបូរណ៍​ តួយ៉ាង​ដូចជា​មាន​បញ្ហា​បេះដូង​ គឺ​មិន​អំណោយ​ផល​ក្នុង​ការ​រួម​ភេទ​ឡើយ​ ។​
-ភាព​ធុញថប់​ និង​តាន​តឹង​ក្នុង​អារម្មណ៍​ ៖​ វា​ដើរ​តួ​នាទី​សំខាន់​​ បណ្ដាល​ឱ្យ​ទឹក​កាម​ឆាប់​ចេញ​។​
-​ការ​ប្រើ​ឱសថ​ព្យាបាល​ណា​មួយ​ មាន​ពេល​ខ្លះ​ឱសថ​មួយ​ចំនួន​អាចធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សកម្ម​ភាព​បញ្ជូន​សារធាតុ​គីមី​នៅ​ក្នុង​ខួរ​ក្បាល​ ដែល​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​បុរស​ឆាប់​ចេញ​ទឹក​កាម​អំឡុង​ពេល​រួម​ភេទ​ ៕​