ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ដើរ​លេង​វិញ​ក៏​សង្ស័យ ស្រាប់តែ​ចូល​ទៅ​មើល​ផ្អើល​ទាំង​រំលង​អធ្រាត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទប់ពិសោធន៍​នៅ​ក្នុង​វិទ្យាល័យ​ច្បារ​អំពៅ​ត្រូវ​បាន​ជនសង្ស័យ​លួច​ចូល​គាស់​យក​សម្ភារ​អស់​មួយ​ចំនួន កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់ពិសោធន៍​នៃ​វិទ្យាល័យ​ច្បារ​អំពៅ ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ បន្ទប់ពិសោធន៍​នៅ​ក្នុង​វិទ្យាល័យ​ច្បារ​អំពៅ​ត្រូវ​បាន​ជនសង្ស័យ​លួច​ចូល​គាស់​យក​សម្ភារ​អស់​មួយ​ចំនួន កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់ពិសោធន៍​នៃ​វិទ្យាល័យ​ច្បារ​អំពៅ ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ ។

បើ​តាម​សម្តី​ឈ្មោះ គឹ​ម សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​អ្នកយាម​សាលា បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​រូប​គាត់​បាន​ជិះ​ម៉ូតូ​មក​ពី​ដើរ​លេង​នៅ​កោះ​ពេជ្រ​វិញ លុះ​មក​ដល់​សាលា​រូប​គាត់​បានឃើញ​ខ្សែភ្លើង​ធ្លាក់​ពី​ជាន់​លើ ដោយ​មានការ​សង្ស័យ​រូប​គាត់​បាន​ចាក់សោ​ទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​ក៏​ស្រាប់តែ​មាន​ឃើញ​ដុត​ទៀន​នៅ​ក្នុង​បន្ទប់ពិសោធន៍​ពេល​នោះ​រូប​គាត់​ក៏​បាន​បើកភ្លើង​មើល​ក៏​ស្រាប់តែ​ឃើញ​បន្ទប់​ចំនួន​បី​ត្រូវ​បាន​ជនសង្ស័យ​គាស់​លួច​យក​សម្ភារ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា ក្នុង​សាលា​ត្រូវ​មាន​ជនសង្ស័យ​គាស់​លួច​ទ្រព្យសម្បត្តិ​ហើយ រូប​គាត់​ក៍​ទៅ​ប្រាប់​លោកគ្រូ និង​នាយក​សាលា​អោយ​ចុះ​មក​មើល​ព្រមទាំង​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​ទៅ​ពិនិត្យ​ផង​ដែរ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ហៅ អ្នក​ដែល​យាម​សាលា​មក​សាកសួរ ហើយ​ចំពោះសម្ភារ​បាត់ ​ដែល​បាត់បង់ គឺ​លោកនាយក​សាលា​មិន​ទាន់​បានអោយ​ដឹង​ពិតប្រាកដ​នោះ​ទេ លុះ​ព្រឹក​ឡើង គឺ​រង់ចាំ​លោកគ្រូ​អ្នកគ្រូ​ដែល​កាន់​បន្ទប់​រៀង​ៗ​ខ្លួន​ទើប​ដឹង​ថា បាត់​សម្ភារ​អ្វីខ្លះ​អោយ​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ