ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ប្រុស​ស្រី​២​នាក់​នេះ​សម្ងំ​ក្នុង​បន្ទប់​ជួល

5 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់ ។ ហេតុ​ការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ដូច​ភ្លៀងរលឹម​នោះ​បាន​ធ្វើ​ឡើង​នៅ​ចំនុច​បន្ទប់​ជួល ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់ ។ ហេតុ​ការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ដូច​ភ្លៀងរលឹម​នោះ​បាន​ធ្វើ​ឡើង​នៅ​ចំនុច​បន្ទប់​ជួល ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។

តាម​ប្រភព​ពី​កម្លាំង​ជំនាញ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន និង​វត្ថុ​តាង​ជាក់ស្តែង​ប្រុស​ស្រី​ចំនួន​២​នាក់​នោះ​មាន​ទី​១-​ឈ្មោះ ព្រំ ស៊ី​ថន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​២-​ឈ្មោះ ពៅ សុ​ភី ហៅ ចាង រឺ ម៉ុ​ច ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​នៅ​ទីតាំង​ផ្សេង​គ្នា​កម្លាំង​ជំនាញ​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៩​កញ្ចប់​ទម្ងន់​សុទ្ធ​៣​ក្រាម (​ថ្លឹង​ទាំង​សំបក​) ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ