ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​សហការ​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បូក​សរុប​ការងារ​យោធា​ព្រំដែន​របស់​ភូមិភាគ​ទី​៥ ឆ្នាំ​២០១៨​នឹង​បន្ត​ឆ្នាំ​២០១៩ ជំនាញ​ការងារ​ព្រំដែន គឺជា​ការងារ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ទំនាក់ទំនង​រវាង​ស្ថាប័ន​ជាប់​ព្រំដែន​នឹង​កិច្ចសហការ​ណ៍​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ ។ ដែល​កើត​មាន​ឡើង​នឹង​រួមចំណែក​បង្កើន​លើ​គ្រប់​វិស័យ​នៅ​តាម​បណ្តោយ​ព្រំដែន​នឹង​ជាក​ក្តា​នាំ​មក​នូវ​ការ​រួមចំណែក​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង…

ខេត្តបាត់ដំបង ៖ បូក​សរុប​ការងារ​យោធា​ព្រំដែន​របស់​ភូមិភាគ​ទី​៥ ឆ្នាំ​២០១៨​នឹង​បន្ត​ឆ្នាំ​២០១៩ ជំនាញ​ការងារ​ព្រំដែន គឺជា​ការងារ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ទំនាក់ទំនង​រវាង​ស្ថាប័ន​ជាប់​ព្រំដែន​នឹង​កិច្ចសហការ​ណ៍​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ ។

ដែល​កើត​មាន​ឡើង​នឹង​រួមចំណែក​បង្កើន​លើ​គ្រប់​វិស័យ​នៅ​តាម​បណ្តោយ​ព្រំដែន​នឹង​ជាក​ក្តា​នាំ​មក​នូវ​ការ​រួមចំណែក​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ទទួល​ការងារ​ព្រំដែន ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ព្រំដែន​ប្រចាំឆ្នាំ​២០១៨ នឹង​ទិស​ដៅ​បន្ត​ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ​នឹង​វត្តមាន​ចូលរួម​ពី​នាយទាហាន តំណាង​ច្រក​អន្តរជាតិ​ទាំង​បី ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​អគ្គបញ្ជាការ​នឹង​តំណាង​ច្រក​តំបន់​ទាំង​១០​សរុប​៧២​នាក់ ។

បន្ទាប់​ពី​មតិ​បើក​ការ​ប្រជុំ​របស់​អធិបតី​រួច​មក​នៅ​ក្នុង​របាយការណ៍​ការងារ​ព្រំដែន​ឆ្នាំ​២០១៨ បន្ត ឆ្នាំ​២០១៩ លោក​វរសេនីយ៍ទោ រស់ សេរី​សិទ្ធ នាយ​រង​កា​រិ​យា​ល​យ័​ព្រំដែន​យោធភូមិ​ភាគ​ទី​៥ បានអោយ​ដឹង​ថា កន្លង​មកនេះ​ការងារ​ជំនាញ​ព្រំដែន​បាន​អនុវត្តន៍​តាម​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ អាណត្តិ​ទី​៦​នៃ​រដ្ឋ​សភាជាតិ​នឹង​គោលនយោបាយ​កែទម្រង់ ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​នឹង​ស្រប​តាម​បទបញ្ជា​សេចក្តីណែនាំ​ថ្នាក់​ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នឹង​យោធភូមិ​ភាគ​ទី​៥ បាន​ដាក់​ចេញ​ដែល ក្នុង​នោះ​គ្រប់​ស្ថាប័ន​ជួរ​មុខ​នឹង​តាម​បណ្តាល​ច្រក​តំបន់ ច្រក​អន្តរជាតិ បាន​យកចិត្តទុកដាក់​លើ​កិច្ច​ការងារ​ទំនាក់ទំនង នឹង​កិច្ច​សហប្រតិបត្តិការ​ជា​មូលដ្ឋាន​ប្រែ​ក្លាយជា​តំបន់​ព្រំដែន មាន​ស្ថេ​រ​ភាព សុ​វ​តិ្ថ​ភាព ក្នុង​ការ​ចេញចូល​ប្រកប​មុខរបរ​របស់​ប្រជាពលរដ្ឋ​នឹង​បាន​លើក​ឡើង​អោយ​ដឹង​ពី​ភាព​ទទួលខុសត្រូវ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ចាប់ពី​ព្រំប្រទល់​ខេត្តកោះកុង​ដល់ ព្រំប្រទល់​ខេត្ត​ឧត្ត​មាន​ជ័យ ដែល​មាន​ប្រវែង​៣៦៧​គីឡូម៉ែត្រ ។

ព្រម​ជាមួយនឹង​កិច្ចការ​ទំនាក់ទំនង​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា​ជាមួយ​ភាគី​ថៃ​បាន​ចំនួន​៦០​លើក​ក្នុង​នោះ​ជាមួយ​កងទ័ព​ភូមិភាគ​ទី​១​ថៃ​ចំនួន​២៥​លើក ជាមួយ​កងកម្លាំង​ការពារ​ព្រំដែន​ច​ន្ទ័​បូ​រី​ត្រា​ត ចំនួន​៣៥​លើក​នឹង​បាន​ធ្វី​ការ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន ថ្នាក់​ព្រំដែន កម្ពុជា ថៃ ឈាន ដល់​លើក​ទី​២៦​នឹង ត្រៀម​ធ្វើការ​ប្រជុំ​លើក​ទី​២៧ បន្ត​ដែល​ភាគី​ថៃ ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​ខាង​មុខ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ អេ​ង​ហុង បាន​ជំរុញ​ដល់​កងកម្លាំង​ជំនាញ​បន្ត​ប្រើប្រាស់​គ្រប់​យន្តការ ដែល​មាន​ស្រាប់ ការងារ​ជំនាញ​ទំនាក់ទំនង​ព្រំដែន​ប្រកបដោយ​សន្តិវិធី​នឹង​យក​អស់​ស្មារតី ទទួលខុសត្រូវ​បំពេញភារកិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៩​អោយ​មាន​កម្រិត​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ