ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​បន្ត​ទៀត​លើ​ករណី​កញ្ញា ទេព បូ​ព្រឹក្ស នា​រសៀល​នេះ​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹង​​បន្តលើ​ករណី ​​​កញ្ញាទេព បូព្រឹក្ស ដែល​បាន​បង្ក​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយពីត្រូវ​​បុរសម្នាក់​​បាន​ជះ​ស្រា និងគប់កំប៉ុង​​លើនាង ។ នៅ​ទីបំផុត…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹង​​បន្តលើ​ករណី ​​​កញ្ញាទេព បូព្រឹក្ស ដែល​បាន​បង្ក​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយពីត្រូវ​​បុរសម្នាក់​​បាន​ជះ​ស្រា និងគប់កំប៉ុង​​លើនាង ។ នៅ​ទីបំផុត ​បានទទួលការ​​សម្រប​សម្រួល​​នៅទល់មុខគ្នា រវាងភាគីជម្លោះ​ទាំង២ គឺកញ្ញាទេព បូព្រឹក្ស និង​បុរស​បង្កខាងលើ ខណៈត្រូវ​ខាង​កញ្ញាបាន​ដាក់លក្ខខណ្ឌ៣ចំណុចទៅ​ខាងភាគីបង្ក ។ នេះបើយោងការបង្ហោះ​លើ​ផេកហ្វេសបុក​របស់​​លោក Heng Loong ​​នាប៉ុន្មាន​​នាទីមុន នៅ​រសៀល​ថ្ងៃទី​២៧ ធ្នូ ​ដែល​មាន​ខ្លឹមសារ​ដើម​ទាំងស្រុង​​ដូចខាងក្រោម ៖

«នាព្រឹកថ្ងៃទី 27 ខែធ្នូ​ ឆ្នាំ 2018 ក្រុមមេធាវីស្ម័គ្រចិត្តរបស់កញ្ញាទេពបូព្រឹក្ស​ បានជួបផ្ទាល់ជាមួយនិងជនបង្កឈ្មោះឆេងរស្មី(រូបខាងក្រោម​)​ដែលជាអ្នកគប់កំប៉ុងស្រាបៀរមកលើកញ្ញា។
ទាំងជនបង្កនិងទាំងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ?
បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថាស្រវឹងបែបនេះ?
តើភាពឈឺចាប់​ និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន​ និងឱ្យមហាជនជួយរកយុត្តិធម៌?
សំណូមពររបស់ភាគីទេពបូព្រឹក្សមាន 3 ចំណុចដូចខាងក្រោម:
១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ
២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន 10 ម៉ឺនដុល្លារ
៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមីនគុំគួនសងសឹកគ្នាបញ្ចុះទំនាស់ដោយសន្តិវិធី។
ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។
អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញាទេពបូព្រឹក្សអរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាពត៌មាន👏👏»

 

អត្ថបទសរសេរ ដោយ