ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឿន​​ផែន​ដី​នៅ​តែ​អុង​អាត់ អុក​ឡុក​កក្រើក​ក្រុង​បាន​លុង ប៉េអឹម​និង​ប៉ូលិស​អត់​ហ៊ាន​ចាប់

11 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ លោក សាត សឿន ​ហៅ​សឿន​ផែនដី អតីត​ឧក្រិដ្ឋ​ជន​ប្រចាំ​ខេត្ត​កំពង់​ចាម ពេញ​មួយ​ទសវត្ស​ឆ្នាំ​៩០ បាន​​ប្រើ​កាំ​ភ្លើង​ខ្លី​ម៉ាក​ឡុក​​បង្ក​ការ​បា.ញ់​បោះ​អុក​ឡុក​កក្រើក​ពេញ​ហាង​​​ខារ៉ាអូខេ ​មួយ​កន្លែង​ដែលមាន​យីហោ​​​ពន្លក​មាស ស្ថិត​នៅ​​​ផ្លូវ​ជាតិ​លេខ​៧៨A​ ភូមិ​ជ្រី សង្កាត់​​យក្ស​ឡោម ក្រុង​បាន​លុង ​កាលពី​វេលា​ម៉ោង​​៩និង​៣០នាទី​​​យប់​​ថ្ងៃទី​៦ ​កក្កដា​ ពុំ​មាន​សមត្ថ​កិច្ច​​ណា​ហ៊ាន​ក្អក​ដាក់ ឬ​​មាន​ចំណាត់​ការ​លើ​​អតី​ត​ឧក្រិដ្ឋ​ជន​ដែល​ល្បី​ឈ្មោះ​ខាង​បា.ញ់​​បោះ​ម្នាក់​​នេះ​ទេ ។

ខេត្ត​រតនគិរី ៖ លោក សាត សឿន ​ហៅ​សឿន​ផែនដី អតីត​ឧក្រិដ្ឋ​ជន​ប្រចាំ​ខេត្ត​កំពង់​ចាម ពេញ​មួយ​ទសវត្ស​ឆ្នាំ​៩០ បាន​​ប្រើ​កាំ​ភ្លើង​ខ្លី​ម៉ាក​ឡុក​​បង្ក​ការ​បាញ់​បោះ​អុក​ឡុក​កក្រើក​ពេញ​ហាង​​​ខារ៉ាអូខេ ​មួយ​កន្លែង​ដែលមាន​យីហោ​​​ពន្លក​មាស ស្ថិត​នៅ​​​ផ្លូវ​ជាតិ​លេខ​៧៨A​ ភូមិ​ជ្រី សង្កាត់​​យក្ស​ឡោម  ក្រុង​បាន​លុង ​កាលពី​វេលា​ម៉ោង​​៩និង​៣០នាទី​​​យប់​​ថ្ងៃទី​៦ ​កក្កដា​ ពុំ​មាន​សមត្ថ​កិច្ច​​ណា​ហ៊ាន​ក្អក​ដាក់ ឬ​​មាន​ចំណាត់​ការ​លើ​​អតី​ត​ឧក្រិដ្ឋ​ជន​ដែល​ល្បី​ឈ្មោះ​ខាង​បាញ់​​បោះ​ម្នាក់​​នេះ​ទេ ។

​​តាម​​ប្រភព​បាន​​ឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​​៩​យប់​​​​ថ្ងៃទី​៦ កក្កដា ​នោះ​​ ​លោក សឿន ​ផែនដី បាន​ចូល​ច្រៀង​ខារា៉អូខេ​ មាន​​គ្នា​​៣នាក់​ ​ហើយ​សួរ​រក​ឈ្មោះស្រី​នាង ​ប៉ុន្តែ​​ស្រី​នាង​​ជាប់​រវល់​​ជា​មួយ​ភ្ញៀវ​​​​បន្ទប់​​ផ្សេង មិន​បាន​មក​​បម្រើ​លោក​ម្ចាស់​ដ៏​មាន​អំណាច​ក្រៅច្បាប់​នេះ​ទេ ។​​ ក្រោយ​​​មក​​​ជន​រូប​នេះ​ក៏​ចេញ​ក្រៅ​​បន្ទប់​​មក​​ទីធ្លា​​ខាង​មុខ​ដក​កាំភ្លើង​​ខ្លី​​​ដ៏​ទំនើប​របស់​ខ្លួនបាញ់​​លើ​កទី​១​ចំនួន​៧គ្រាប់ ហើ​​យ​ចូល​ច្រៀងដោយ​រីក​រាយ​​​​យ៉ាង​​រំភើយ ។ ​​

ប្រហែល​​​៥នាទី​​ក្រោយ ដោយ​អត់​ឃើញ​មាន​​រដ្ឋ​អំណាច​ណា​ហ៊ាន​សួរ​នាំ​​ និង​មិនឃើញ​ស្រីនាង​មក​កំដរ លោក​ម្ចាស់​ក៏​ចេញ​មក​​បាញ់​​ចំនួន​​​៦​គ្រាប់​​​ទៀត ​​ផ្អើល​ក្រុង​បាន​លុង​ទាំង​មូល ​រួច​ក៏​​បាន​នាំគ្នា​​​​ឡើង​​រថយន្ត​​​គេ​ចខ្លួន​​​អស់ទៅ​ដោ​យ​សុវត្ថិភាព ។​​  ​​​មួយ​​សន្ទុះ​​ក្រោយ​មក​​​ គេ​សង្កេត​ឃើញ​​​កម្លាំង​​​ប៉េអឹម​ខេត្ត​​​ និង​ប៉ូលិស​​ក្រុង​​មក​ដល់​ ប៉ុន្តែ​​​​ពុំ​មាន​​ការ​ចាប់​ខ្លួន​​​ជន​បង្ក​​​នោះទេ​ គឺ​ចាប់ខ្យល់ ។ លុះ​ព្រឹក​ឡើង​គេ​​​​ឃើញ​​លោក​​សឿន​​ផែន​ដី​​​​​នៅ​​អង្គុយហូប​នំ​បញ្ចុក​ជា​មួយ​លោក​​​មេ​បញ្ជា​ការ​បេ៉​អឹម​ខេត្ត ​​​ហាក់​ដូច​ជា​​ពុំ​មាន​រឿង​អ្វី​​​សោះ​ឡើយ ដែល​ស្រួល​មិន​ស្រួល​អតីត​​ឧក្រិដ្ឋ​​​ជន​រូប​នេះ​ទះ​ស្មា​មេ​ប៉េអឹម​ខេត្ត​លេង​​ទៀត​ផង​ក៏​មិន​ដឹង​ ។​

​លោក​​ លុយ ហួត អាយុ​​​​៧០​ឆ្នាំ ម្ចាស់​ហាង​ខារ៉ាអូខេ​ ​បាន​ប្រាប់​អ្នក​​​​​កាសែត​​​នៅ​​ព្រឹក​​ថ្ងៃទី​៧ ​កក្កដា ​ថា លោក សឿនផែន​​ដី ធ្លាប់​​​ប្រើ​កាំ​ភ្លើង​​​​ខ្លីភ្ជង់​​​​គំរាម​​​​ស្រីៗ​ឱ្យ​ឡើង​​រថយន្ត​​​​​ទៅ​ជា​មួ​យ​​​​ញឹក​ញាប់​​មក​ហើយ ប៉ុន្តែ​​ពេលនេះ​​គឺ​​បាញ់​កក្រើក​ហាង​​​​តែ​ម្តង ។ ​ម្ចាស់​​​ហាង​បាន​និយាយទៀតថា ​ហាង​របស់​​គាត់​ឱ្យ​​​​តែ​មាន​វត្ត​មាន​​​លោក​​​សឿន នៅ​ក្នុង​​ហាង​​​​​របស់​គាត់​​ មិន​មាន​ភ្ញៀវ​​​​ណា​ហ៊ាន​​ចូល​នោះ​ទេ ​​។​បើគេ​ឃើញ​លោក​សឿនផែន​​ដី​​​ចូល ភ្ញៀវ​​ប្រាកដ​​​​​​ជា​រត់​ចេញ​​ក្រៅ​អស់ហើយ ។

​​មជ្ឈដ្ឋាន​​​ក្នុង​​ក្រុង​​​បាន​លុង​ទាំ​ង​មូល​​កំពុង​​មាន​​ចម្ងល់​​ថា តើ​ក្នុង​សម័យ​ថ្មីនេះ លោក​​សឿន​​មាន​តួនាទី​​អ្វី​ពិត​ប្រាកដ​​ ទើប​​ប្រើ​ប្រាស់​​អាវុធ​​បាញ់​​​បោះ​​​​ដោយ​សេរី​​​ ពុំ​មាន​​​​​សមត្ថកិច្ច​​​​ណា​​ហា៊ន​​​បង្ក្រាប​​​បែបនេះ​ ?​ មិន​ត្រឹម​តែ​គ្មាន​កង​កម្លាំង​ណាហ៊ាន​ទេ ពោល​គឺ​ប្រៀប​ដូច​​បណ្តែត​បណ្តោយ​​​ឱ្យ​​​លោក​ម្ចាស់​បង្ក​​​ការ​​អុក​ឡុក​​​គំរាម​​​កំហែង​​​បាញ់​បោះ​​​សេរី​​ពេញ​ក្រុង​បានលុង​​ ​ធ្វើ​ឱ្យ​​​ប្រជា​ពលរដ្ឋ​​​​និង​ភ្ញៀវ​​ទេសចរ​​​មាន​ការ​ភ័​​យ​ខ្លាច​​ស្ទើរ​គ្រប់ៗ​​គ្នា ។​ ​ឃើញ​ភាព​​ជាក់​ស្តែង​បែប​នេះ​បញ្ជាក់​ច្បាស់​ថា ​សមត្ថកិច្ច​​​ខេត្ត​​រតនគិរី បាន​​បង្ហាញ​ឱ្យ​​ឃើញ​ច្បាស់​ហើយ ​​​ពុំ​មាន​សមត្ថ​ភាព​​​ចាត់​ការ​​មនុស្ស​​របៀប​​​​​ក្រៅ​ច្បាប់​ម្នាក់នេះឡើយ។​

មន្ត្រី​ម្នាក់​នៅ​​ខេត្ត​កំពង់​ចាម​ ម្សិល​មិញ​​ប្រាប់​កោះ​សន្តិភាព​​​តាម​ទូរស័ព្ទ​ថា ​លោក​ហ៊ាន​​ទាយ​​ទុក​មុន​​ថា ​សឿន​​ផែន​ដី នឹង​ជាន់​ដី​ខេត្តរតនគិរី ​ឱ្យ​ផ្អៀង​​​មិន​ខាន ។​​​ ថ្ងៃ​ណា​មួយ ​​​ឈាម​អ្នក​ស្លូត​ត្រង់​​​នឹងហូរ​ស្រោច​ដី​ខេត្ត​​រតនគិរី​ ដោយ​​ស្នា​​ដៃ​អ្នក​មិន​ចេះ​រាង​ចាល​​រូប​នេះ​ជា​មិន​ខាន ។​
ក្រុម​អ្នក​វិភាគ​និយាយ​ថា បើ​សឿន​ផែន​​ដី ខ្លាំង​លើស​​​ប៉ូលិស​ លើស​ប៉េអឹម បែប​នេះ​ គួរ​តែ​លើក លោក សឿន​ផែនដី​​​ ឱ្យ​ធ្វើ​មេ​ប៉ូលិស​ខេត្ត ឬ​ធ្វើ​មេ​ប៉េអឹម​​ខេត្ត​វិញ​ម្តង​ទៅ​… តើ​បាន​ទេ ?