ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ជាក់ស្តែង​នៅ​ខ្មែរ​នេះ​…​គឺ​នឹក​ដូច​ក្នុង​រឿង​ចិន​ហុងកុង​​ខ្លាំង​​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នាយកដ្ឋា​ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី២៤ ​ធ្នូ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិនចំនួន​៣​នាក់ ​ដែល​ជា​ក្រុម​ចាប់ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នាយកដ្ឋា​ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី២៤ ​ធ្នូ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិនចំនួន​៣​នាក់ ​ដែល​ជា​ក្រុម​ចាប់ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន ១-​ឈ្មោះ Yao Qing Chun ២-​ឈ្មោះ Cheng Jian Bing និង​៣-​ឈ្មោះ Chi Jian Hua ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ​កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ដែល​ប្រតិបត្តិការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ ។

ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​ជនជាតិចិន​ទាំង​៣​នាក់​នេះ​ ត្រូវ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ពាក់កណ្តាល​អធ្រាត្រ​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ មាន​ករណី​ជនជាតិ​ចិន​១​ក្រុម បាន​ធ្វើ​សកម្មភាព​ចាប់​ជនជាតិ​ចិន​ម្នាក់ នៅ​មុខ​កា​សុ​ី​ណូ​ណា​ហ្គា​វើ​ល ក្នុង​ទឹកដី​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ខណៈ​ជន​រង​គ្រោះ​ដើរ​ចេញពី​ទីនោះ រួច​ដឹក​​ចេញ​តាម​រថយន្ត​យក​ទៅ​បាត់ ។ ប៉ុន្តែ​២​ថ្ងៃ​ក្រោយមក រឿង​នេះ​ ក៏​បែកធ្លាយ​ជា​ករណី​ចាប់ជំរិត​ទារ​ប្រាក់ តាម​រយៈ​ក្រុម​គ្រួសារ ​ដែល​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។

ករណី​ចាប់ជំរិត​ទារប្រាក់​នេះ ឧក្រិដ្ឋជន​បាន​ទារប្រាក់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ចំនួន​១០​លាន​យន់ ​(​លុយ​ចិន​) ប៉ុន្តែ​នៅ​ពេល​តថ្លៃ​ ក៏​បាន​ត្រូវរ៉ូវ​គ្នា​សល់​ត្រឹម​៦​លាន​​យន់ ។ នៅ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​នោះ កម្លាំង​​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ដោយ​សហការ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ ។ លុះ​មក​ដល់​ថ្ងៃ​ទី​២២ ខែធ្នូ ឧក្រិដ្ឋជន​បាន​ណាត់​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប្រគល់​ប្រាក់​ដែល​ត្រូវរ៉ូវ​គ្នា​នេះ ហើយ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បន្ត​ថា ដំបូង​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​បាន​តែ​២​នាក់​ទេ​ នៅ​រាជធានី​ភ្នំពេញ និង​បន្ត​ទៅ​ចាប់ខ្លួន​បាន​ម្នាក់​ទៀត​នៅ​តំបន់​អូរ​ត្រេះ ក្នុង​ក្រុងព្រះសីហនុ ជា​កន្លែង​ដែល​ជនសង្ស័យ​យក​ជន​រង​គ្រោះជា​ចំណាប់​ខ្មាំង​ទៅ​ធ្វើ​ទារុណកម្ម​ដើម្បី​ជំរិត​ទារប្រាក់ រួម​ទាំង​រំដោះ​ជន​រង​គ្រោះ​ពី​កណ្តាប់ដៃ​ឧក្រិដ្ឋ​ជន​ផង​ដែរ ។ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ និង​រំដោះ​ជន​រង​គ្រោះ​បាន​ហើយ សមត្ថកិច្ច​មិន​បាន​បង្អង់ទុក​​យូរ​ឡើយ និង​ដោយ​មាន​បទបញ្ជា​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ តម្រូវ​ឲ្យ​នាំ​ខ្លួន​ឧក្រិដ្ឋជន​ម្នាក់​នោះ​និង​ជន​រង​គ្រោះ​តាម​យន្តហោះ​ពី​ក្រុងព្រះសីហនុ​មក​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិ​វិធី ។

ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ពួក​គេ​ពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា​មែន លើ​ទឹកប្រាក់​ចំនួន​៦​លានយន់​(​ប្រមាណ​២០​មឺ​ុ​ន​ដុល្លារ​​អា​មេ​រិ​ក​)​ប្រាកដ​មែន ហើយ​មូលហេតុ​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ​ទារប្រាក់ គឺ​ផ្តើម​ចេញពី​ការ​ចាញ់ល្បែង​នៅ​កា​សុ​ី​ណូ ៕ ​

អត្ថបទសរសេរ ដោយ