ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ជំរុញ​ឱ្យក្រសួងពាណិជ្ជកម្មព​ន្លឿ​ន​ដោះស្រាយបញ្ហា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រដ្ឋសភា​ជាតិ បាន​ស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ព​ន្លឿ​ន​រៀបចំ​ផ្តល់​សេវា​សាធារណៈ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន ទាក់ទង​នឹង​ភាពយឺត​យ៉ាវ​នៃ​បែបបទ​នីតិវិធី​ឯក សារ​នាំ​ចេញ នាំ​ចូល​ទំនិញ​នានា ខណៈ​របត់​ពាណិជ្ជកម្ម​អន្តរជាតិ​បច្ចុប្បន្ន​កំពុង​មានការ​ប្រែប្រួល​លឿន ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រដ្ឋសភា​ជាតិ បាន​ស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ព​ន្លឿ​ន​រៀបចំ​ផ្តល់​សេវា​សាធារណៈ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន ទាក់ទង​នឹង​ភាពយឺត​យ៉ាវ​នៃ​បែបបទ​នីតិវិធី​ឯក សារ​នាំ​ចេញ នាំ​ចូល​ទំនិញ​នានា ខណៈ​របត់​ពាណិជ្ជកម្ម​អន្តរជាតិ​បច្ចុប្បន្ន​កំពុង​មានការ​ប្រែប្រួល​លឿន ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ផ្នែក​ច្បាប់ រវាង​លោក​ជំទាវ និ​ន សុ​ផុ​ន ប្រធាន​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅ​ទីស្តីការក្រសួង​ថ្ងៃ​ទី​២១ ខែធ្នូ ប្រធាន​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា បាន​ដាក់​សំណើ​ជា​ច្រើន ក្នុង​នោះ​មាន​សំណើ​មួយ ដែល​ខាង​រដ្ឋ​សភាជាតិ​ស្នើ​ក្រសួងពាណិជ្ជកម្ម រៀបចំ​ព​ន្លឿ​ន​ការ​ផ្តល់​សេវាកម្ម​សាធារណៈ និង​ព​ន្លឿ​ន​ការ​ធ្វើ​បែបបទ​ឯកសារ​ទំនិញ​នាំ​ចេញ​នាំ​ចូល​ឲ្យ​មាន​ភាព​លឿន​រហ័ស​ទាន់ចិត្ត ដើម្បី​ទាក់ទាញ​កំណើន​វិនិយោគ​មក​កម្ពុជា ។

ឆ្លើយ​តប​បញ្ហា​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ដើម្បី​ជំរុញ​ដោះស្រាយ​និង​ព​ន្លឿ​ន​ការ​ផ្តល់​សេវា​នេះ​ឲ្យ​បាន​ល្អ លឿន​រហ័ស​នោះ​ក្រសួងពាណិជ្ជកម្ម នឹង​បន្ត​ធ្វើ​ការងារ​សហការ​ជាមួយ ក្រសួង​ពាក់ព័ន្ធ​នានា ដែល​មាន​ពាក់ព័ន្ធ​ក្នុង​វិស័យ ហើយ​បន្ថែម​លើ​នេះ ក្រសួង​នឹង​ជំរុញ​ការ​ធ្វើការ​សេចក្តីព្រាងច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ឲ្យ​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។

លោក​បន្ត​ថា បើ​ទោះ​ក្រសួង​នៅ​មិន​ទាន់​ច្បាប់ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ឬ​ហៅ​ថា​មានច្បាប់ E-Commerce សម្រាប់​អនុវត្ត​ក៏​ដោយ ក៏​សេវាកម្ម​សាធារណៈ​របស់​ក្រសួង បាន​និង​កំពុង​ផ្តល់​ការ​ចុះបញ្ជី​តាម​ប្រព័ន្ធ Online រួច​ហើយ ពិសេស​ចុះ​ការ​បញ្ជីពាណិជ្ជកម្ម​នៅ​តាម​ប្រព័ន្ធ​Online និង​ការ​បង់​ចំណូល​រដ្ឋ​តាម​អន​ឡាញ​ជាដើម ។

លោក​បញ្ជាក់​ថា ៖« ការ​បង្កើត​ប្រព័ន្ធ​ផ្តល់​សេវា​សាធារណៈ​នៅ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ គឺ​កំពុង​លុប​បំបាត់​បាន​នូវ​អំពើ​ពុក​រលួយ កាត់​បន្ថយ​ការ​បង់​សេវា​នៅ​ក្រោម​តុ និង​ការ​រត់ការ​ឯកសារ​នៅ​ក្រៅ​សេវា ពិសេស​លប់​បំបាត់​នូវ​សកម្មភាព​អសកម្ម​ជា​ច្រើន​របស់​មន្ត្រី »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ