ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​តម្លើង​ស្លាក​យីហោ​ផ្អើល​ឆោឡោ​…​មាន​ហុយផ្សែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​តម្លើង​ស្លាក​យីហោ​សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​ហុយផ្សែង​ពី​ជាន់​ទី​១ ជា​កន្លែង​ស្តុក​ប្លា​ស្ទិ​ក បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ មាន​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ថែម​ទៀត កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​តម្លើង​ស្លាក​យីហោ​សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​ហុយផ្សែង​ពី​ជាន់​ទី​១ ជា​កន្លែង​ស្តុក​ប្លា​ស្ទិ​ក បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ មាន​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ថែម​ទៀត កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៥៩ ផ្ល​វ​១៧៣ ក្រុម​៤៧ ស្ថិត​នៅ​ភូមិ​៧ ស៊ី អេ​ន អេ​ព្រី​ន​ធី​ង ធ្វើ​ស្លាក​យីហោ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ហុយផ្សែង​ចេញពីផ្ទះ​ល្វែង​ជាន់​ទី​១ សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​បាញ់​ទប់ស្កាត់​ទម្រាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​មក​ដល់ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ផ្ទះ​កើតហេតុ​ខាងលើ​ជា​កន្លែង​តម្លើង​ស្លាក​យីហោ និង​ព្រី​ន​ផ្ទាំង​ឡូ​ហ្គោ​ខ្នាត​ធំ​ៗ នៅ​ជាន់​ទី​១​មាន​ម៉ាស៊ីនដេរ​ជា​ច្រើន​គ្រឿង និង​ក្រណាត់​ប្រភេទ​កៅស៊ូ និងប្លា​ស្ទិ​ក​ជា​ច្រើន​ដុំ ។

ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឡើង​ទៅ​ជាន់​ទី​១ អោយ​កម្មករ​ជួយ​រើ​ក្រណាត់​ប្លា​ស្ទិ​ក​ចេញ​មក​ក្រៅ ដើម្បី​ងាយស្រួល​បាញ់​ពន្លត់​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​មក​ចំនួន​២​គ្រឿង តែ​ដោយ​មិន​បាន​បាញ់​ទេ គឺ​បាន​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​ជា​ច្រើន​បំពង់​បាន​រលត់​អស់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ