ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ស្ថិត​ក្នុង​១១៨​នាក់​ដែល​ត្រូវ​ទទួល​ផ្តល់​សិទ្ធិ​នយោបាយ​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​មន្ត្រី​នយោបាយ​ទាំង​១១៨​នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ផ្តល់​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​វិញ​ក៏​មានឈ្មោះ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​មន្ត្រី​នយោបាយ​ទាំង​១១៨​នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ផ្តល់​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​វិញ​ក៏​មានឈ្មោះ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ។

នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។ ការ​ផ្តល់​សិទ្ធិ​នយោបាយ​ឲ្យ​អតីតមន្ត្រី​គណបក្សប្រឆាំង​នេះ ត្រូវធ្វើ​ឡើង​តាម​រយៈ​សេចក្តី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី ដែល​រដ្ឋសភា​បាន​អនុម័ត ហើយ​ត្រូវ​ព្រឹទ្ធសភា​អនុម័ត​នៅ​ពេល​ខាង​មុខ​នេះ ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​សារ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២១ ធ្នូ យ៉ាង​ដូច្នេះ​ថា ក្រសួងមហាផ្ទៃ​មាន​ភារកិច្ច​រៀបចំ​បញ្ជី​ដោយ​វាយតម្លៃ​លើ​អ្នក​ដែល​ធ្វើ​សកម្ម​ភា​ប្រឆាំង​សាលដីកា​របស​តុលាការ​កំពូល និង​អ្នក​មិន​បាន​ធ្វើ​សកម្មភាព​ប្រឆាំង ដើម្បី​ដាក់​ជូន​នាយក​រដ្ឋមន្ត្រី​ទូល ថ្វាយ​ព្រះមហាក្សត្រ ។ លោក​សុខ ឥ​សាន ក៏​បាន​បញ្ជាក់​ថា «​ចំណែក កឹ​ម សុខា ក៏​ស្ថិត​នៅ​ក្នុង​១១៨​នាក់ ដែល​នឹង​ត្រូវ​បាន​ផ្តល់​សេរីភាព​ធ្វើ​នយោបាយ​នោះ​ដែរ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​អតីតមន្ត្រី​ជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហើប​ឲ្យ​ដឹង​ថា អតីតមន្ត្រី​នយោបាយ​១០​រូប​របស់​បក្ស​ប្រឆាំង​នឹង​ស្នើ​សុំ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ផង​ដែរ​នៅ​ពេល​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី ពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន ។

ខណៈ​ដឹង​មន្ត្រី​មួយ​ចំនួន​ដែល​បាន​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ និង​ស្នើ​សុំ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​ប្រកាស​កុំ​ឲ្យ​មន្ត្រី​ដែល​ជាប់​បម្រាម​ទាំង​១១៨​នាក់​កុំ​ឲ្យ​ទទួល យក ឬ​ស្នើ​សុំ ដើម្បី​ទទួល​បាន​សិទ្ធិ​នយោបាយ​នោះ​ទេ ។ លោក សម រ​ង្ស៊ី បាន​លើក​ឡើង​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា លោក​ចាំ​មើល​អ្នក​ដែល​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ផង​ដែរ ។ លោក​ក៏​បាន​លើក​ឡើង​ថា អ្នក​ស្នើ​សុំ​នោះ គឺជា​អ្នកលក់​ខ្លួន​ឲ្យ​គណបក្សកាន់អំណាច​ផង​ដែរ ។

យ៉ាងណា​ក្តី​ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​សំណុំរឿង​យ៉ាងច្រើន​នៅ​ក្នុង​តុលាការ​កម្ពុជា​នេះ​ត្រូវ​បាន​លោក ម៉ៅ មុន្នី​វណ្ណ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គាំទ្រ​នយោបាយ​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា លោក សម រ​ង្ស៊ី បាន​ប្រកាស​បោកប្រាស់​អ្នក​មិនដឹង​ការ​ពិត​ថា គាត់​មក​ធ្វើ​ជា​ប្រធាន​ស្តីទី​ក្លែងក្លាយ​ទាំង​មិន​មានការ​ឯកភាព​ពី​លោក កឹ​ម សុខា និង​ដោយ​រំលោភ​លក្ខន្តិក​បក្ស​ពេល​នេះ គឺ​ដើម្បី​បង្រួបបង្រួម CNRP និង​ទំនាក់ទំនង​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​តើ​ពិត ឬទេ ?

លោក​បញ្ជាក់​ថា ឆ្លើយ​ថា វា​មិន​ពិត​ពីព្រោះ សម រ​ង្ស៊ី ធ្វើ​នេះ​មិន​ត្រឹមតែ​មិន​អាច​មក​បង្រួម CNRP បាន​ទេ​ផ្ទុយ​ទៅ​វិញ​អំពើ​របស់​គាត់ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​ចូល​មក​ដឹកនាំ​នេះ​ដើម្បី​បំបែកបំបាក់ CNRP ព្រោះ​គាត់​ធ្វើ​អ្វី​សម្រេច​អ្វី​តែ​មនុស្ស​ក្រុម​ខាង​គាត់ ហើយ​គាត់​មាន​ផែនការ​សើរើ​រចនា​សម្ព័​ន​នៅ​ក្រៅប្រទេស ដាក់​តែ​មនុស្ស​ដែល​គាំទ្រ​គាត់​តែ​ម្ខាង ។ អ្នកគាំទ្រ​លោក កឹ​ម សុខា មិន​ទៅ​ចូលរួម​ធ្វើ​បក្ស​ប្រហារ​ជាមួយ​គាត់​ទេ ។ គឺ​សម រ​ង្ស៊ី ជា​អ្នក​បំបែក​ជា​ពីរ បើ​គាត់​ធ្វើ​ដូច្នេះ ។ ការងារ​ទូត​ទំនាក់ទំនង​អន្តរជាតិ​វិញ​មិន​ចាំបាច់​មាន សម រ​ង្ស៊ី ជា​ប្រធាន​ស្តីទី​ក្លែង​ក្លា​ទេ ។

CNRP ដែល​មាន​ស្រាប់​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​យ៉ាង​មមាញឹក​ដោយ​ប្រសិទ្ធិ​ភាព​រហូត​គេ​យល់​ច្បាស់​ហើយ គេ​បាន​នឹង​កំពុង​តែ​ចាត់វិធានការ និង​ដំណើរការ​ទៅ​ហើយ ។ លោក​បន្ត​ថា​ក្រៅពី​យន្តការ​នេះ​គណៈប្រតិភូ​បរទេស​មក​កម្ពុជា និង​អ្នកការទូត​គេ​តែងតែ​ជួប​ជាមួយ​តំណាង លោក​កឹ​ម សុខា ផ្ទាល់​នៅ​កម្ពុជា​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ