ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបុកជនជាតិ​ឥណ្ឌារុញរទេះលក់នំរ៉ូទី រួចរត់គេចខ្លួន​បាត់​ 

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ឥណ្ឌា​ម្នាក់​ដើរ​រុញ​រទេះ​លក់​នំ​រ៉ូ​ទី ត្រូវ​យុវជន​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បុក​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​បេតុង ជាប់​របង​រោងចក្រ​កា​ណា​ឌី​យ៉ា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ឥណ្ឌា​ម្នាក់​ដើរ​រុញ​រទេះ​លក់​នំ​រ៉ូ​ទី ត្រូវ​យុវជន​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បុក​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​បេតុង ជាប់​របង​រោងចក្រ​កា​ណា​ឌី​យ៉ា និង​ខាងក្រោយ​ផ្សា​រវិន​មីន ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​បុរស​​រង​គ្រោះជា​ជនជាតិ​ឥណ្ឌា មុខរបរ​រុញ​រទេះ​លក់​នំ​រ៉ូ​ទី ។ ចំណែក​ភាគី​ខាង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១DK- ៦៨៦៩ បើកបរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជនជាតិ​ឥណ្ឌា​ម្នាក់​កំពុង​រុញ​រទេះ​លក់​នំ​រ៉ូ​ទី​តាម​ផ្លូវ​បេតុង​ខាងលើ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​យុវជន​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា​ជាមួយ​ជន​រង​គ្រោះ បាន​បុក​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​ក្រឡាប់​រទេះរុញ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់​បែកក្បាល និង​បាក់ជើង​ខាងស្ដាំ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​គ្រោះថ្នាក់​ភ្លាម​ៗ ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ​ឃើញ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក បាន​រត់​ចោល​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែកឯ​ម៉ូតូ និង​រទេះ​ខាងលើ ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ការិយាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​យក​ទៅ​រក្សា​ទុក​ដើម្បី​រង​ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ