ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! បុរសម្នាក់​ប្រពន្ធ​កូន និង​អ្នក​ភូមិរ​ត់រក​ខ្វាត់ខ្វែង ដល់​ជួប​ស្លុតចិត្ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លាប់​២​នាក់ ក្នុង​ថ្ងៃ​តែ​មួយ ដោយសារ​លង់ទឹក ដែល​ម្នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ និង​ម្នាក់​ទៀត​នៅ​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី​១៩ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លាប់​២​នាក់ ក្នុង​ថ្ងៃ​តែ​មួយ ដោយសារ​លង់ទឹក ដែល​ម្នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ និង​ម្នាក់​ទៀត​នៅ​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា នៅ​ចន្លោះ​ម៉ោង​២​ទាប​ភ្លឺ​ទៅ​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ មានឈ្មោះ ចេ​ង ប្រុស ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ជើងវត្ត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ក្រោក​ទៅ​មើល​មង​ដាក់​ត្រី នៅ​ចំណុច​អូ​តា​ជ្រាំ ខាងត្បូង​ភ្នំ​កូន​ដំរី ចំងាយ​៨៥០​ម៉ែត្រ ទឹក​មាន​ជម្រៅ​២,២០​ម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ដោយ​បាត់​យូរ​ពេក​ប្រពន្ធ​បាន​ទៅ​តាម​រក​នៅ​កន្លែង​ដាក់​មង តែ​រក​មិនឃើញ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ និង​បា​នរក​បងប្អូន​ក្នុងភូមិ​ចំនួន​ពី​៧-៨​នាក់ អោយទៅ​ជួយ​តាម​រក​នៅ​កន្លែង​ដាក់​មង​ម្ដងទៀត លុះដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល ពេល​ចុះ​ទៅ​រក​ឃើញ​តែ​មង​ក៏​ទាញ​សាច់​មង​មក ស្រាប់តែ​ឃើញ​សាកសព​រុំ​ព័ទ្ធ​ដោយ​សាច់​មង​ជាប់ បណ្ដាល​អោយ​ស្លាប់​តែ​មិនដឹង​តាំងពី​ពេល​ណា​នោះ​ឡើយ រួច​ក៏​នាំ​គ្នា​ស្រង់​យក​មក​ដាក់​លើគោក​ដាក់​ក្នុង​អង្រឹង​សែង​យក​មក​ផ្ទះ ។

លោក​អធិការ​បាន​បន្ត​ថា បើ​ឆ្លង​តាម​ការ​រៀបរាប់​បំភ្លឺ​ពី​ឈ្មោះ ជិន ម៉ៅ ដែល​ត្រូវជា (​ប្រពន្ធ​សាកសព​) អាយុ​៤៤​ឆ្នាំ បាន​បញ្ជាក់​សមត្ថកិច្ច​ថា ប្ដី​របស់​ខ្លួន​បាន​ទៅ​មើល​មង​តាំង​យប់​ម៉ោង​២​អធ្រាត្រ ម្លេះ​រហូត​ដល់​ថ្ងៃ​មិនឃើញ​មក​ផ្ទះ​គាត់​បាន​ទៅ​តាម​រក​នៅ​កន្លែង​ដាក់​មង​តែ​មិនឃើញ​ក៏​មក​ហៅ​បងប្អូន​ក្នុងភូមិ​អោយទៅ​ជួយ​រក​ទើប​ឃើញ​ប្ដី​របស់​ខ្លួន​រុំ​ជាប់ និង​សាច់​មង​ស្លាប់​បាត់​ទៅ​ហើយ មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ ។
លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី ក៏​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​បាន​បង្កើត​គណៈកម្មការ​មាន​គ្រូពេទ្យ​មណ្ឌល​សុខភាព​ចូលរួម​ផង​ដែរ ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​លើ​ខ្លួនប្រាណ​សាកសព​ឈ្មោះ ចេ​ង ប្រុស ឃើញ​ថា ពុំ​មាន​ស្លាក់ស្នាម​អ្វី​គួរ​អោយ​កត់សម្គាល់​ទេ តាម​ការ​សន្និដ្ឋាន​ការ​ស្លាប់​នេះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតមែន ។ ហើយ​យើង​បាន​ធ្វើ​កំ ណ​ត់​ហេតុ​ប្រគល់​សព​ជូន​ប្រពន្ធ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក​នៅ​ឯ​ស្រុក​មង្គល​បូ​រី បើ​តាម​ការ​ឱ្យ​ដឹង​ពី​នគរបាល​ស្រុក​មង្គល​បូ​រី​បានឱ្យ​ដឹង​ថា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​និង​៥៤​នាទី​រសៀល មាន​ប្រជាពលរដ្ឋ​ឈ្មោះ អឿ សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​បឹង​ត្រស់ ឃុំ​ចំណោម បាន​ទៅ​មើល​ស្រែ​នៅ​ខាងត្បូង​ភូមិ ចំងាយ​១០០០​ម៉ែត្រ បាន​ប្រទះ​ឃើញ​សព​របស់​ឈ្មោះ ចាន់ នឿ​ត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ បាន​ស្លាប់​ក្នុង​ទឹក​ប្រឡាយ ។

បើ​តាម​ករ​បំភ្លឺ​ពី​លោក​មេ​ភូមិ និង​ពលរដ្ឋ​ដែល​នៅ​ក្នុងភូមិ​ជា​អ្នក​ជិតខាង​ថា ជន​រង​គ្រោះជា​មនុស្ស​ស្រវឹង​ខួប ហើយ​រស់នៅ​ម្នាក់ឯង​គ្មាន​ប្រពន្ធ​កូន​នៅ​ជាមួយ​ទេ មុន​ពេល​ស្លាប់​ជន​រង​គ្រោះ​បាន​ជិះ​កង់​មក​ពី​លើក​មង​ធ្លាក់​ចូល​ទឹក​ប្រឡាយ បណ្ត​ល​ឱ្យ​លង់​ស្លាប់​គ្មាន​អ្នក​ណា​ដឹង ។

តាម​ការ​សន្និដ្ឋាន​សង្ស័យ​គាត់​ស្រវឹងស្រា ជិះ​កង់​ធ្លាក់​ក្នុង​ទឹក​ប្រឡាយ ទាំង​កង់​ទាំង​មនុស្ស បណ្តាល​ឲ្យ​លង់​ស្លាប់ ។ សព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ